ព័ត៌មាន
ពេញមួយឆ្នាំនៃអាណត្តិទី៧កម្មករនិយោជិតនិងសហជីពទូទាំងប្រទេសសប្បាយចិត្តនិងពេញចិត្តចំពោះការចុះសួរសុខទុក្ខផ្ទាល់ដល់រោងចក្រ
ភ្នំពេញ ៖ កម្មករនិយោជិត និងសហជីពក្នុងវិស័យកាត់ដេរនៅទូទាំងប្រទេស រំភើបសប្បាយរីករាយ និងពេញចិត្តចំពោះការយកចិត្តទុកដាក់ ការចុះសួរសុខទុក្ខផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរគ្រប់លំដាក់ថ្នាក់ពេញមួយឆ្នាំនៃអាណត្តិទី៧នេះ។ ជាការសប្បាយរីករាយក៏ព្រោះតែប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទាំងអស់ បានចុះជួបកម្មករដោយផ្ទាល់ដែលបង្កើតបានភាពស្និទ្ធស្នាល យល់ដឹងពីសុខទុក្ខពិតប្រាកដរបស់កម្មករតាមរយៈជំនួបសំណេះសំណាលដោយផ្ទាល់ និងការចុះតាមរោងចក្រ។
កម្មការិនីរោងចក្រ ខ្វាន់ទុម អ្នកស្រី អ៊ុក ចាន់ថា បានអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតចាប់តាំងពីដើមរហូតមក។

អ្នកស្រីនិយាយថា៖ «ពួកខ្ញុំជាកម្មករបានទទួលអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ទាំងការថែទាំសុខភាព ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺផ្សេងៗទៀត។ លើសពីនេះ ពួកខ្ញុំរំភើបរីករាយនៅពេលដែលទទួលដំណឹងថា ការចរចាប្រាក់ខែកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥កំពុងដំណើរការយ៉ាងល្អ»។
បន្ថែមពីនេះ លោក ផាស សនស៊ីណែត ជាកម្មកររោងចក្រខ្វាន់ទុមបាននិយាយថា ការគិតគូរសំណាក់រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពកម្មករនិយោជិតកាន់តែមានភាពល្អប្រសើរ និងអាចដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារបានទាន់ពេលវេលា ជាពិសេស កម្មវិធីប្រាក់សោធននិវត្តន៍។
លោកនិយាយថា៖«នៅពេលខ្ញុំទៅពិនិត្យសុខភាព និងព្យាបាលជំងឺ គឺមិនសូវមានការលំបាកច្រើនទេ ដោយសារខ្ញុំមានប័ណ្ណ ប.ស.ស ដែលអាចជួយសម្រួលដល់ការចំណាយរបស់ខ្ញុំច្រើនណាស់។ អ្វីដែលខ្ញុំសប្បាយចិត្តមួយទៀត គឺយើងជាកម្មករក៏ទទួលបានប្រាក់សោធននិវត្តន៍ដូចជាមន្រ្តីរាជការដែរ ដើម្បីជួយសម្រួលជីវភាពនាថ្ងៃខាងមុខ»។
រីឯកម្មការិនី ព្រំ ស្រីមុំ ក៏បានអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារដែលបានយកចិត្តទុកដាក់ចំពោះកម្មកររោងចក្រសហគ្រាស និងបានចុះមកពិនិត្យស្ថានភាពជាក់ស្ដែង នៃដំណើរការផលិតកម្មផលិតផលគ្រប់ប្រភេទនៅទូទាំងប្រទេស។
អ្នកស្រីបាននិយាយថា៖«ខ្ញុំសូមអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារដែរ ដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនយោជិតដូចពួកខ្ញុំ។ នៅពេលដែលថ្នាក់ដឹកនាំក្រសួងចុះមកផ្ទាល់បែបនេះ គឺពួកខ្ញុំមានការស្នើសុំដំណោះស្រាយបានទាន់ពេលវេលា»។
គួរគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងភ្លាមកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីអាណត្តិទី៧ បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រជាបន្តបន្ទាប់១០លើកនេះ បន្តពីសម្តេចតេជោក្នុងនោះសម្តេចធិបតី បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត សរុបប្រមាណជាង ១៧ម៉ឺននាក់ មកពីរោងចក្រសហគ្រាសសរុបប្រមាណ១៨៩នៅទូទាំងប្រទេស។ ជាបន្តបន្ទាប់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំនៅតែបន្តការអនុវត្តមាគ៌ានៃការយកចិត្តទុកដាក់លើបងប្អូនកម្មករបន្ថែមទៀត ដោយបានអញ្ជើញសួរសុខទុក្ខកម្មករនិយោជិតនៅតាមរោងចក្រដើម្បីពិនិត្យមើលលក្ខខណ្ឌការងារ និងស្ថានភាពនៃការធ្វើការដោយពិតប្រាកដ។

ជាក់ស្តែងតាំងពីបានឡើងជារដ្ឋមន្ត្រីនៃក្រសួងការងារភ្លាម ឯកឧត្តមហេង សួរ បានចុះហូបបាយ និងពិនិត្យលក្ខខណ្ឌការងារនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ការចុះពិនិត្យនៅតាមតំបន់ផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌឬស្សីកែវដែលជាទីតាំងកម្មករស្នាក់នៅច្រើនក្នុងរាជធានីភ្នំពេញ។ ហើយសកម្មភាពនៅតែបន្តដូចជាភ្លៀងរលឹមបន្តរហូតដល់បច្ចុប្បន្នដែលទាំងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងនៅតែបន្តចុះជាប់ជាមួយកម្មករនិយោជិតក្នុ្ងងការស្វែងយល់ពីសុខទុក្ខជាបន្តទៀត។
ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសម្តែងការគាំទ្រសកម្មភាពឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ ដែលបានចុះជួប និងពិសារអាហារជាមួយកម្មករ-កម្មការិនីបន្តបន្ទាប់ក្នុងរយៈពេល១ឆ្នាំនេះ។
លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាតំណាងកម្មករ ខ្ញុំគាំទ្រសកម្មភាពចុះជួបជាមួយកម្មករផ្ទាល់ គឺដើម្បីអាចដឹងច្បាស់ពីសុខទុក្ខរបស់ពួកគាត់ ហើយក៏ជាការបង្កឱ្យមានភាពស្និទស្នាលរវាងមន្រ្តីរាជរដ្ឋាភិបាល និងកម្មករនិយោជិតដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីនិយោជក ក៏មានឱកាសលើកជាបញ្ហាប្រឈមជាមួយនឹងមន្រ្តីក្រសួងការងារដែរ»។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) បានមានប្រសាសន៍ថា សកម្មភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីថ្មីនៅពេលនេះគួរតែអនុវត្តបន្តបន្ទាប់ថែមទៀត ដើម្បីបង្ហាញភាពកក់ក្តៅ និងការយចិត្តទុកដាក់ជួយដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនី និងការរំលោភបំពានការងារផ្សេងៗទៀតនៅតាមមូលដ្ឋានរោងចក្រសហគ្រាស។
លោកបញ្ជាក់ថា៖«នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តីចុះទៅ គឺគាត់អាចដឹងថា កម្មកររស់នៅដូចម្ដេច មានទឹកស្អាតប្រើប្រាស់ឬអត់ មានអគ្គីសនីប្រើដែរទេ ហើយម្ចាស់ផ្ទះជួលតម្លើងតម្លៃឈ្នួលថែមទៀតដែរទេ។ ដូច្នេះសកម្មភាពនេះ គឺជារឿងល្អ»៕






-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS7 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់