ព័ត៌មាន
ប.ស.ស. គ្រោងដាក់ឲ្យដំណើរសាខាចំនួនពីរបន្ថែមទៀតក្នុងផ្សារអ៊ីអនទី១ និងទី៣ នាខែកញ្ញាខាងមុខ
ភ្នំពេញ ៖ ក្នុងគោលបំណងផ្តល់សេវាឱ្យកាន់តែកៀក និងងាយស្រួលជូនដល់ប្រជាពលរដ្ឋ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. គ្រោងនឹងដាក់ឲ្យដំណើរការសាខាការិយាល័យចំនួន២ទីតាំងបន្ថែមទៀត ស្ថិតក្នុងផ្សារទំនើបអ៊ីអន ភ្នំពេញ (អ៊ីអន១) និងអ៊ីអន ម៉ល មានជ័យ (អ៊ីអន៣) ។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលបំណងនៃការពង្រីកសាខានេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន សិស្ស និស្សិត និងសមាជិក ប.ស.ស. កន្លែងតែមួយ និងចំណាយពេលខ្លី។ លើសពីនេះទៀត គឺបម្រើសេវាជូនជារៀងរាល់ថ្ងៃ ពោលគឺ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីពេលព្រឹក រហូតដល់យប់។

ឯកឧត្តម បានឲ្យដឹងទៀតថា សាខារបស់ ប.ស.ស. នៅបណ្តាផ្សារទំនើបនេះ មានផ្តល់សេវាដូចជា៖ ការធ្វើប័ណ្ណសមាជិក ប.ស.ស. , ការដាក់របាយការណ៍គ្រោះថ្នាក់ការងារ , ស្នើសុំលិខិតព្យាបាលបន្ត , ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ , ស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់បំណាច់លំហែមាតុភាព និងស្នើសុំប្រាក់សោធន។
លោក វណ្ណ សំណាង ប្រជាពលរដ្ឋមកពីតំបន់សែនសុខ រាជធានីភ្នំពេញ សព្វថ្ងៃប្រកបរបររត់កង់បី បាននិយាយថា ការបើកសាខាថ្មីបន្ថែមរបស់ ប.ស.ស គឺជាបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបការចង់បានរបស់ប្រជាពលរដ្ឋ ដោយបង្កភាពងាយស្រួលក្នុងការធ្វើបណ្ណ ប.ស.ស. ជាពិសេសសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលមានបំណងចង់ស្នើធ្វើប័ណ្ណ ប.ស.ស. តាមរយៈរបបភាគទានស្ម័គ្រចិត្ត។ លោកពិតជាសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាលបានបង្ខិតសេវា ប.ស.ស. ឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ។

សូមជម្រាបជូនទៀតថា ក្រៅពី ប.ស.ស. គឺកាន់តែពិសេសថែមទៀត សហគ្រាស គ្រឹះស្ថានឯកជន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនអាចមកទទួលសេវាការងារ និងព័ត៌មានទីផ្សារការងារពីមជ្ឈមណ្ឌលការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានផ្តល់សេវាដូចជា៖ចុះឈ្មោះស្វែងរកការងារ, ជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក, ប្រឹក្សាយោបល់អំពីការងារ និងអាជីព និងផ្តល់ព័ត៌មានទីផ្សារការងារ។
គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម មានសមាជិកប្រើប្រាស់សេវា ប.ស.ស សរុបចំនួនជាង ២,៤លាននាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ចំនួនជាង ៤៤ម៉ឺននាក់ , សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ចំនួនជាង ១,៦លាននាក់ , សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួនជាង ២៨ម៉ឺននាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ៨ម៉ឺន ៧ពាន់នាក់៕
អត្ថបទ ឈិត បូរ៉ាវី







-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា