ព័ត៌មាន
កម្ពុជានឹងដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងពេលឆាប់ៗ
ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ ជាពិសេសការរៀបចំបណ្តាញអគ្គិ សនី និងការគិតថ្លៃឱ្យបានរួចរាល់ រួមជាមួយការដាក់ស្ថានីយសាកអាគុយនៅគ្រប់បណ្តាលខេត្ត-ក្រុង ដែលគម្រោងនេះគ្រោងដាក់ឱ្យ ដំណើរការក្នុងពេលឆាប់ៗ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លូវការ នៃសេចក្តីព្រាងផែនទីបង្ហាញ ផ្លូវបឋម នៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះគម្រោង ជំរុញឱ្យមានស្ថានីយសាកអាគុយ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់និងឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចចង់ឃើញប្រទេសកម្ពុជាមានការរីកចចម្រើនមួយកម្រិតថែមទៀត។ បញ្ហានេះ កាលមុនយើងអត់មានអគ្គិសនីប្រើប្រាស់ តែឥឡូវយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលបច្ចុប្បន្នបានផលិតចេញពីថាមពលស្អាតមាន ថាមពលបៃតង ថាមពលអគ្គិសនី កកើតឡើងវិញ និងថាមពលព្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀតដែលមានលក្ខណៈបៃតង។

ឯកឧត្តម បន្ថែមថា សម្រាប់ជំហ៊ានបន្ត គឺធ្វើយ៉ាងណាអាចយកថាមពលអគ្គិសនីនេះទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ លើវិស័យផ្សេងៗដូចជា ការបម្រើក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងជាក់ស្តែងការប្រើក្នុងស្ថានីយសាកអាគុយនេះជាដើម ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ខណៈបច្ចុប្បន្នរថយន្ត និងម៉ូតូកង់បីជាច្រើន ដែលប្រើសាំង ឬម៉ាស៊ូត គឺមានថ្លៃដើមខ្ពស់ មាន ការបំពុលបរិស្ថានច្រើន ក្នុងនោះប្រសិនយើងអាចរុញឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី ប្រជាពលរដ្ឋពិតជាបានចូលរួមការពារ បរិស្ថាន ជាពិសេសបរិស្ថានក្នុងទីក្រុងជាដើម ។ ជុំវិញបញ្ហានេះហើយ ទើបក្រសួងបានកំពុងគិតគូររៀបចំ សម្រាប់ការអភិវឌ្ឍស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ដោយបានកំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍវិស័យនេះឱ្យបានឆាប់ៗ។

ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា បច្ចុប្បន្នយើងឃើញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា គឺមានរាប់ពាន់គ្រឿងហើយ ប៉ុន្តការប្រើ ប្រាស់នេះភាគច្រើនប្រជាពលរដ្ឋសាកនៅផ្ទះដោយខ្លួនឯង គឺមានតម្លៃខ្ពស់ ដែលបញ្ហានេះក្រសួងក៏បានគិតក្នុងក្របខណ្ឌ នៃការយក អគ្គិសនីពីតង់ស្យុងខ្ពស់ ពីខេត្តមួយទៅខេត្តមួយយកមកប្រើប្រាស់ រុញទៅដល់ទីកន្លែងដែលបានដាក់ស្ថានីយ។ ប្រការសំខាន់មួយ ទៀត ប្រសិនទុកឱ្យវិស័យឯកជនវិនិយោគ នឹងអាចមានតម្លៃខុសគ្នា ស៊ីពេលយូរ និងមានថ្លៃខ្ពស់ជាដើម។ ដូច្នេះរាជរដ្ឋាភិបាលកំណត់ ធ្វើយ៉ាងណាឱ្យអគ្គិសនីឱ្យមានតម្លៃថោក ដោយឱ្យអគ្គិសនីកម្ពុជាគឺជាអ្នកដើរតួនាំមុខ ដើម្បីជំរុញតភ្ជាប់បណ្តាញទៅដល់ សម្រាប់ បម្រើដល់ការសារថយន្តគ្រប់ទីកន្លែង ដោយស្ថាននីយ៍អាចសាកបានលឿន ក្នុងរង្វង់ប្រមាណពី ២០ ទៅ ២៥ នាទីប៉ុណ្ណោះ គឺអាច បញ្ជូលបានពេញលេញ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧