ព័ត៌មាន
សហជីពនៅកម្ពុជាថ្កោលទោសបាតុកម្មនៅកូរ៉េដែលចង់ផ្តួលរំលំរដ្ឋាភិបាលក្រោមលេសCLV
សហជីពនៅកម្ពុជាចេញថ្កោលទោសចំពោះសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ ធ្វើបាតុកម្មនៅកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗ មានចេតនាធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បងទឹកដី។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្កោលទោសចំពោះបាតុកម្មក្បត់ជាតិនៅប្រទេសកូរ៉េខាងត្បូង ដែលដឹកនាំដោយជនក្បត់ជាតិ ៣ជំនាន់ កាលពីថ្ងៃទី១ ខែកញ្ញា។ មេឧទ្ទាមនេះបានយករឿង CLV ទៅបំភ្លៃការពិតប្រមូលកម្លាំងពលករ ដោយវិធីសាស្ត្រខ្ចីកម្លាំងពលករធ្វើបាតុកម្មប៉ុន្តែការពិតដើម្បីអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាក់ស្តែងបាតុករម្នាក់បានប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយស្រែកលាបពណ៌ថា ទម្លាក់របបផ្តាច់ការទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ។
លោកថ្លែងថា «ការចូលរួមសម្តែងមតិទាមទារឬក៏ការតវ៉ាណាមួយគឺជាសិទ្ធិ ប៉ុន្តែការចូលរួមក្នុងចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលតាមការធ្វើបាតុកម្ម ឬកុបកម្ម គឺជារឿងខុសច្បាប់ទាំងស្រុង ហើយបងប្អូនពលករឬជនណាក៏ដោយ ដែលចូលរួមសកម្មភាពធ្វើបាតុកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតគឺជាជនក្បត់ជាតិ ខុសច្បាប់ទាំងស្រុង»។

ទន្ទឹមនេះលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បាន បានថ្លែងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី។ លោកថា ការធ្វើបាតុកម្មនេះ គ្មានគោលបំណងស្នើសុំរាជរដ្ឋាភិបាលដកខ្លួនចេញពី CLV នោះទេ ប៉ុន្តែជាការបញ្ជាក់ក្នុងន័យច្បាស់ថា ជាបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តើចេញពីការបោះឆ្នោត មានបំណងចង់ឱ្យមានចលាចលក្នុងសង្គម បែកបាក់ជាតិ ចេតនាបង្កាត់ភ្លើងសង្គ្រាមជាថ្មី។
លោកថ្លែងថា៖«ក្នុងនាមសហជីពខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិ ជាពិសេស គឺជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងក្រុមចលនាបាតុកម្មនៅកូរ៉េដែលមានចេតនាធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សូមអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនជ្រុលនិយមក្បត់ជាតិទាំងអស់នេះ»។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពបំផុលបំផុសឱ្យពលករស្លូតត្រង់ចូលរួមបាតុកម្មក្បត់ជាតិ មានបំណង់ធ្វើឱ្យអស្ថេរភាពសង្គម អាប់អោនកេរ្តិ៍ឈ្មោះកិត្តិយសជាតិ។
លោកថ្លែងថា៖«សូមបងប្អូនយើងកុំលង់កុំឈ្លក់ជាមួយជនអគតិមួយចំនួនដែលកំពុងតែធ្វើឱ្យប្អូន ខាតផលប្រយោជន៍ខាតពេលវេលា ហើយខ្ញុំសូមថ្កោលទោសចំពោះជនដែលបាននឹងកំពុងធ្វើបាតុកម្មនោះ វាជាបាតុកម្មមួយមិនត្រឹមត្រូវតាមច្បាប់ ហើយជាបាតុកម្មក្បត់ជាតិ»។
សហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូងត្រូវពិចារណាឱ្យ បានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ កុំធ្វើធ្វើសកម្មភាព កុំដើរតាមការអូសទាញពីក្រុមឧទ្ទាមក្រៅច្បាប់។បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពទាំងនោះ ចៀសមិនផុតពីចូលរួមនូវសកម្មភាពក្បត់ជាតិ និងត្រូវទទួលទោសចំពោះមុខច្បាប់៕
-
ព័ត៌មាន1 day agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន3 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា