ព័ត៌មាន
សម្ដេចប្រមុខរដ្ឋស្ដីទីស្នើសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលញុះញង់ឲ្យមានការរើសអើងពូជសាសន៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី៨ ខែកញ្ញានេះ បានស្នើដល់សមត្ថកិច្ច ចាត់វិធានការច្បាប់ដល់ក្រុមប្រឆាំងជ្រុលនិយម ដែលបន្តធ្វើសកម្មភាព ញុះញង់លាបពណ៌ឲ្យមានការរើសអើងពូជសាសន៍។
សម្ដេចតេជោ បានសរសេរថា ពេល Facebook ខ្ញុំបង្ហោះពីសិល្បៈករសិល្បៈការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយ
តបដូចមានភ្ជាប់ជូន។
សម្ដេចតេជោបានស្នើទៅ សមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ។
សម្ដេចតេជោបញ្ជាក់ថា ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផងកុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល៕





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១