PR NEWS
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្លាយជាដៃគូឧបត្ថម្ភផ្លូវការ ជាមួយ ខេមបូឌាន ព្រីមៀរលីគ
រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសហការឧបត្ថម្ភជាផ្លូវការសម្រាប់ខេមបូឌានព្រីមៀរលីគ។
នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសហការឧបត្ថម្ភជាផ្លូវការសម្រាប់ខេមបូឌានព្រីមៀរលីគ។
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី និងលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ រួមជាមួយគណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នទាំងពីរ រួមទាំងស្ថាប័នព័ត៌មានជាច្រើន។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹង គោលដៅរបស់ខេមបូឌានព្រីមៀរលីគ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅ កម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។


លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ មានប្រសាសន៍ក្នុងកម្មវិធីចុះហត្ថលេខានេះថា «គួររំលឹកពីអនុស្សាវរីយកាលពី ឆ្នាំ ១៩៧៨ រយៈពេល ៤៥ ឆ្នាំ ដែលក្រុមហ៊ុនភេសជ្ជៈ និងស្រាបៀរដ៏ធំនៅជប៉ុន បានចាប់ផ្តើមចូលរួមឧបត្ថម្ភធំសម្រាប់បាល់ទាត់ជប៉ុន ហើយបានធ្វើឲ្យបាល់ទាត់ជប៉ុនមានការរីកចម្រើនខ្លាំងនៅលើពិភពលោក។ គួរជាទីមោទនភាពបំផុត កាលពីប្រកួត World Cup ឆ្នាំ ២០២២ នៅប្រទេសហ្គាតា ដែលកាលនោះជប៉ុនបានយកឈ្នះប្រទេសអេស៉្បាញ និងអាល្លឺម៉ង់ ដែលជាប្រទេសខ្លាំងខាងវិស័យបាល់ទាត់ ហើយជោគជ័យនោះគឺជាផ្នែកមួយដ៏ធំកើតចេញពីការចូលរួមរបស់ក្រុមហ៊ុនឧបត្ថម្ភ»។ លោកបានបន្តទៀតថា «សម្រាប់ថ្ងៃទី ២៨ កក្កដា ២០២៣ នេះគឺជាពេលវេលាប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្លាយជាម្ចាស់សហការឧបត្ថម្ភធំផ្លូវការជាមួយ ខេមបូឌាន ព្រីមៀរលីគ ដើម្បីចូលរួមលើកស្ទួយបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅការដណ្តើមពានរង្វាន់បាល់ទាត់ World Cup នាពេលអនាគត។ ខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលបានធ្វើឲ្យស្មៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកស្អាត ដោយការឧបត្ថម្ភម៉ាស៊ីនថែរក្សាស្មៅដែលមានគុណភាព ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា”។



អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា «នៅក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី យើងខ្ញុំជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ហើយភាពរីករាយកើតមានឡើងនៅពេលដែលយើងជួបជុំគ្នា ដើម្បីសម្រេចបាននូវគោលដៅរួម អបអរក្នុងឱកាសពិសេស ដើម្បីរក្សាភាពវិជ្ជមាន និងដើម្បីជួយគ្នាទៅវិញទៅមក។ ដូច្នេះ បេសកកម្មរបស់ក្រុមហ៊ុនយើង គឺដើម្បីនាំយក និងចែករំលែកភាពរីករាយនេះទៅកាន់មនុស្សគ្រប់គ្នានៅ ក្នុងប្រទេសកម្ពុជា និងពិភពលោក។»
អ្នកឧកញ៉ាបានបន្តទៀតថា «ការចូលរួមសហការនេះ គឺជាបេសកកម្មថ្មីរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាមួយ ខេមបូឌាន ព្រីមៀរលីគ ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់ឲ្យកាន់តែខ្លាំងក្លា។ ដើម្បីឲ្យក្រុមជម្រើសជាតិរបស់យើងកាន់ តែរឹងមាំ និងធ្វើបានកាន់តែល្អ ពិតណាស់យើងត្រូវតែមានលីគបាល់ទាត់ដ៏រឹងមាំសម្រាប់ហ្វឹកហ្វឺន និងអភិវឌ្ឍកីឡាករ បាល់ទាត់ប្រកបដោយគុណភាព។



នេះហើយជាមូលហេតុដែលយើងពិតជាមានកិត្តិយស និងរំភើបរីករាយដែលត្រូវបានផ្តល់ឱកាសមួយទៀតក្នុងការ ចាប់ដៃគូ និងគាំទ្រ ខេមបូឌាន ព្រីមៀរលីគ ដោយសង្ឃឹមថានឹងចូលរួមអភិវឌ្ឍន៍លីគឱ្យកាន់តែរឹងមាំ លើកកម្ពស់ បាល់ទាត់តាមរយៈការបង្កើនការចូលរួមរបស់សហគមន៍ និងលើកកម្ពស់គុណភាពនៃកីឡាបាល់ទាត់ និងកីឡាករ បាល់ទាត់របស់យើង។ យើងក៏សូមឆ្លៀតឱកាសនេះ ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យមករួមគ្នា និងគាំទ្រខេមបូឌាន ព្រីមៀរលីគ កីឡាករបាល់ទាត់របស់យើង និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យ បាល់ទាត់នៅកម្ពុជា។»



លើសពីការចូលរួមចំណែកសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏បានធ្វើការ ឧបត្ថម្ភទៅតាមក្លិបបាល់ទាត់ផ្សេងៗដូចជាក្លិបបាល់ទាត់ព្រៃវែង ក្លិបបាល់ទាត់គិរីវង្សសុខសែនជ័យ ហើយកាន់តែ ពិសេសនោះ គឺវឌ្ឍនៈ ប៊្រូវើរី ក៏គឺជាដៃគូឧបត្ថម្ភធំផ្លូវការដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ ការចូលរួម ឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺពិតជាធំធេង ណាស់សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដោយយើងជឿជាក់ថា ការចូលរួមចំណែកនេះ នឹងអាចជួយលើកស្ទួយគុណភាព វិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ។
ការចូលរួមគាំទ្ររបស់ប្រជាជនកម្ពុជា នឹងធ្វើឲ្យវិស័យកីឡាយើងកាន់តែរឹងមាំ។ កុំភ្លេចចូលរួមទស្សនាការប្រកួត ពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៣” នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ឆាប់ៗនេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕



-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា