PR NEWS
កាន់តែកក្រើក! ជាមួយនឹងវិស័យច្នៃម៉ូតកម្ពុជា ពីកម្មវិធី ABC Lions of Fashion
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យឧស្សាហកម្មម៉ូដនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូដដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ឆ្នើមរបស់ពួកគេ។
បច្ចុប្បន្នវិស័យច្នៃម៉ូតតាមបណ្តាប្រទេសមួយចំនួនកាន់តែរីកចម្រើន និងមានភាពល្បីល្បាញខ្លាំងទៅលើឆាកអន្តរជាតិ។ ដោយក្រឡេកឃើញពីចំណុចនេះហើយ ទើបស្រាបៀរ ABC បានសហកាណ៍ជាមួយនឹងស្ថាននីទូរទស្សន៍បាយ័នរៀបចំកម្មវិធីដ៏ល្អឯកមួយនេះឡើងដើម្បីលើកស្ទួយវិស័យច្នៃម៉ូតក៏ដូចជាផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិពីប្រទេសកម្ពុជាយើង។


កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យឧស្សាហកម្មម៉ូដនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់វេទិកាមួយដែលលើកតម្កើងសហគ្រិនម៉ូតដែលមានទេពកោសល្យបញ្ចេញស្នាដៃដ៏ឆ្នើមរបស់ពួកគេ។
ពីកម្មវិធី ពុកម៉ែ បងប្អូននឹងបានជួបជាមួយនឹងបេក្ខជនដែលជាកំពូលអ្នកច្នៃម៉ូតទាំង ១០រូប ដែលមកបញ្ចេញសម្ថភាពនៅក្នុងកម្មវិធី ABC Lions of Fashion។



បេក្ខជននិងបេក្ខនារីទាំង១០រូបដែលសុទ្ធសឹងតែជាអ្នកជំនាញខាងច្នៃម៉ូតមកពីគ្រប់បណ្តាខេត្តក្រុងនឹងត្រូវមកប្រកួតគ្នា ដើម្បីបញ្ចេញសម្ថភាពរៀងៗខ្លួន។ គួរបញ្ជាក់ផងដែរថា រាល់សិល្បៈក្នុងការច្នៃម៉ូតសំលៀកបំពាក់នីមួយៗ គឺផ្សាភ្ជាប់ជាមួយនឹងពីវប្បធម៌ ប្រពៃណី បូករួមការច្នៃពីវត្ថធាតុដើមរបស់ខ្មែរទាំងអស់។ កម្មវិធីដ៏ល្អឯកនេះនឹងជួយលើកតម្កើនដ៏វិស័យច្នៃម៉ូត និងក្រុមអ្នកស្រឡាញ់វិស័យនេះនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងក្តីសង្ឃឹម។



មិនត្រឹមតែប៉ុណ្ណោះទស្សនិកជននឹងបានជួបជាមួយនឹង Mentor ទាំង២រូបដែលសុទ្ធសឹងតែជាអ្នកជំនាញ និងមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យច្នៃម៉ូតនឹងមកផ្តល់មតិក៏ដូចជាជួយបង្ហាត បង្ហាញបន្ថែមទៅលើគំនិតច្នៃម៉ូដថ្មីៗជាច្រើនថែមទៀតទៅដល់បេក្ខជនបេក្ខនារីរបស់យើង។

ក្នុងនោះរួមមាន លោក ណាត សុខណាន់ ដែលជាអ្នកជំនាញជនជាតិខ្មែរមានបទពិសោធន៍ជាង១០ឆ្នាំ ទៅលើផ្នែកកែច្នៃម៉ូដសម្លៀកបំពាក់ទាំងបុរាណនិងសម័យទំនើប។ ចំណែក Mentor ទី២របស់យើង គឺជាកញ្ញា Van Natacha ក៏ជាកំពូលអ្នកចំណេះជំនាញ បំរើការងារទៅលើផ្នែកច្នៃម៉ូតសម្លៀកបំពាក់មិនក្រោម១០ឆ្នាំនោះទេ។ អ្វីដែលកាន់តែពិសេសនោះគឺ Mentor ទាំង ២រូប មានគោលដៅ ឆន្ទះតែមួយ គឺចង់កែប្រែ និងលើកស្ទួយវិស័យ ច្នៃម៉ូតនៅកម្ពុជាឱ្យកាន់តែលេចធ្លោឈានជំហានទៅកាន់ឆាកអន្តរជាតិកាន់តែច្រើន។

![]()
ហេតុដូច្នេះ សូមពុកម៉ែបងប្អូនកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី ABC Lions of Fashion ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃអង្គារ វេលាម៉ោងចាប់ពី ៩យប់នេះតទៅ។
កម្មវិធីនេះនាំមកជូនផ្តាច់មុខដោយស្រាបៀរ ABC ជាឧត្តមភាពដ៏ល្អឯក BE EXCEPTIONAL៕
ទស្សនាវីដេអូ៖
អត្ថបទដោយ៖ Ha Ti
-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់