PR NEWS
ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី នាំយកផលិតផលខ្មែរទៅឆាកអន្តរជាតិ និងទទួលពានរង្វាន់ជាច្រើនពី Monde Selection ប្រចាំឆ្នាំ២០២៤
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន បានធ្វើដំណើរទៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស ចូលរួមកម្មវិធីទទួលពានរង្វាន់ Monde Selection ប្រចាំឆ្នាំ២០២៤
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន បានធ្វើដំណើរទៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស ចូលរួមកម្មវិធីទទួលពានរង្វាន់ Monde Selection ប្រចាំឆ្នាំ២០២៤ ដើម្បីទទួលមេដាយមាសចំនួន ៧ និងពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ ដែលផលិតផលរបស់វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានពីស្ថាប័នដែលត្រូវគេទទួលស្គាល់និងផ្តល់តម្លៃមួយនេះ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចែករំលែកភាពរីករាយជាមួយអតិថិជន និងប្រជាជនខ្មែរយើងទាំងអស់គ្នា ដែលនេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។


អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “នេះជាសក្ខីកម្មបង្ហាញពីភាពជោគជ័យដ៏ធំធេង ដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែកនៅ វឌ្ឍនៈ ប្រ៊ូវើរី ដែលផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ ទទួលស្គាល់តាមស្តង់ដារអន្តរជាតិសម្រាប់អតិថិជន។ ពួកយើងសូមចែករំលែកភាពរីករាយ ភាពជោគជ័យក្នុងឆ្នាំថ្មី ជាមួយអតិថិជន និងប្រជាជនខ្មែរទាំងអស់ ដែលសមិទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញថា យើងពិតជាធ្វើបាន ដោយយើងបាននាំយកផលិតផលកូនខ្មែរទៅប្រកួតនៅលើឆាកអន្តរជាតិ។ គ្រប់គ្នានៅ វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអតិថិជន ដៃគូសហការអាជីវកម្មរបស់យើង តែងតែដក់ជាប់ជានិច្ចនូវទស្សនៈជោគជ័យរួមគ្នា ឆ្ពោះទៅមុខទាំងអស់គ្នា និងបំផុសស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរធ្វើបាន រហូតយើងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។ ពួកយើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជននៅទូទាំងប្រទេសដែលជឿជាក់លើផលិតផលផល និងចូលរួមគាំទ្រគ្រប់បេសកកម្មរបស់យើង។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តឆន្ទៈដ៏មុតមាំទាំងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងការលើកស្ទួយកិត្តិយសកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។”

ត្រឹមរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលចំនួន ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ, ស្រាបៀរគ្រុឌ, ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវក្រហម និងភេសជ្ជៈ វី-អាកទីវបៃតង។ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង
ពីអតិថិជនគ្រប់ទិសទី ដែលទទួលបានមេដាយមាសសរុបចំនួន ២១ ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection និង World Beer Award ព្រមទាំងបន្តឈ្នះពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ទន្ទឹមនឹងរង់ចាំទទួលលទ្ធផលអំពីពានរង្វាន់មេដាយចំនួន៥ផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះ។ សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។



-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់