សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណជាអនេកចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ សម្ដេចមានប្រសាសន៍ថា គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បែបនេះនៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា...
កម្ពុជាចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលប្រកបដោយនវានុវត្តន៍ ជាពិសេស ប្រព័ន្ធបាគង ដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ក្នុងប្រទេស និងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែន ទៅកាន់បណ្តាប្រទេសផ្សេងៗ ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែន លើក ទី៣២ (CSIF) បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី “តើអាស៊ាន+៣ អាចជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែរីកចម្រើនបន្ថែមទៀតយ៉ាងដូចម្តេច?” ដែលវេទិកានេះបានប្រារព្វធ្វើ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងក្យូតុ...
ភ្នំពេញ ÷ មនី្ទរពេទ្យព្រះអង្គឌួង ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសាកលវិទ្យាល័យ ស្រី្ត ប៊ូសាន(BUSAN WOMEN´S UNIVERSITY) នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ បានរៀបចំបើកវគ្គបណ្តុះបណ្តាលជូនដល់គិលានុបដ្ឋាក និងឆ្មប ដើម្បីជំនួយទៅដល់ការអនុវត្តន៍ទៅលើអ្នកជំងឺជារៀងរាល់ថ្ងៃ រយៈពេល០១ថ្ងៃពេញ, នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី អ៊ីន វិជ្ជរ៉ា ប្រធានផ្នែកថែទាំ នៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ថ្ងៃនេះមនី្ទរពេទ្យព្រះអង្គឌួង...
ភ្នំពេញ : ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញជាអធិបតីបើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៧ ក្រោមប្រធានបទ«ដំណើរឆ្ពោះទៅរកឧត្តមភាព នៃការព្យាបាល និងការថែទាំក្នុងបរិបទឌីជីថល” ដែលរៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំរបស់ មន្ទីរពេទ្យកាល់ម៉ែត ប្រចាំឆ្នាំ២០២៥, នាព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន បានថ្លែងថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ...
កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងឆបោកតាមអនឡាញ ខណៈបច្ចុប្បន្នបទល្មើសទាំងនេះកំពុងរីករាលដាលនៅក្នុងតំបន់។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី០៣ ខែកក្កដាម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី និងឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅកិច្ចប្រជុំ លោកជំទាវ ជូ...
ក្នុងឱកាសប្រជុំជួរ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អន្តរជាតិនិងក្នុង តំបន់ពិសេស បញ្ហាព្រំដែន កម្ពុជា-ថៃ ដែល បង្កឡើងដោយ ភាគីយោធាថៃ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ គប្បីប្រកាន់គោលជំហរជាតិនិយម និងត្រូវហានលះបង់គ្រប់យ៉ាងដើម្បីក្នុងបុព្វហេតុការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ លោកឧត្តមសេនីយ៍ បានប្រាប់ទៅយោធិននៃកងពលទាំងអស់ថាពង្រឹង...
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិសង្កាត់មានសុវត្ថិភាព។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤...
កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងឆបោកតាមអនឡាញ ខណៈបច្ចុប្បន្នបទល្មើសទាំងនេះកំពុងរីករាលដាលនៅក្នុងតំបន់។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី០៣ ខែកក្កដាម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី និងឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅកិច្ចប្រជុំ លោកជំទាវ ជូ...
ភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ។ នេះបើតាមការបញ្ជាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...
កម្ពុជា-សហរដ្ឋអាមេរិក បានឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈនាពេលដ៏ខ្លីខាងមុខ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។ យោងតាមសេចក្ដីប្រកាសបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំ ទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក...