ពិធីបើកសង្ក្រាន្តនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមសប្បាយរីករាយនឹងការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយថ្នាក់ដឹកនាំ ក្រោមដំបូលសុខសន្ដិភាព។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើខុសពីពិធីចូលឆ្នាំមុនៗ ដោយរដ្ឋបាលខេត្តបានរៀបចំជារបាំប្រៃណីខ្មែរជាច្រើនប្រភេទ សម្រាប់បងប្អូនទស្សនាកំសាន្ត និងបានស្គាល់ពីទំនៀមទំលាប់ប្រពៃណីខ្មែរយើងពីដូនតា។ ក្នុងនោះ មានការដាក់តាំងបង្ហាញនូវការធ្វើនំគ្រក់ នំបញ្ចុក ធ្វើអន្សម និងនំជាច្រើនប្រភេទផ្សេងទៀត ការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ បោះអង្គុញ ចោលឈូង...
ការរៀបចំប្រារព្ធពិធីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយថ្ងៃទី១ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរលេងកំសាន្តប្រមាណជិត ១លាននាក់។ ប៉ុន្តែការសប្បាយភាពរបស់ប្រជាពលរដ្ឋ គឺមិនអាចកាត់ផ្តាច់បានពីការគោរពដឹងគុណវីរកងទ័ព វីរនគរបាល និងជនភៀសសឹកដែលរងការឈ្លានពានពីប្រទេសជិតខាង។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៦ នេះដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺនៅថ្ងៃទី១ ទទួលបានជោគជ័យ...
ក្រុមអាជីករលក់ដូរខាងផ្នែកចំណីម្ហូបអាហារ និងភេសជ្ជៈនៅរមណីយដ្ឋានវត្តភ្នំ បានបង្ហាញទឹកមុខសប្បាយរីករាយដោយសារលក់ដាច់ខ្លាំង និងខណៈរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២នៃពិធិបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមអាជីវករ បានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំនេះ ពួកគាត់លក់ដាច់ច្រើនសឹងតែគុណជា២ ឬគុណជា៣ ដោសារប្រជាពលរដ្ឋមកចូលរូមទស្សនា និងលេងល្បែងប្រជាប្រិយក្នុងរដូវបុណ្យចូលឆ្នាំនេះមានការកើនឡើងច្រើនហើយគាំទ្រផលិតផលខ្មែរ។ សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០២៦នេះ...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាធិបតី ក្នុងពិធីវេរភត្តប្រគេនព្រះសង្ឃ និងវាលុកចេតិយ (ពូនភ្នំខ្សាច់) ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវជាថ្ងៃ វីរៈវ័នបត នៅបរិវេណរមណីដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ពិធីពូនភ្នំខ្សាច់ ត្រូវបានពន្យល់ថា គឺជាការរំឭកដល់ព្រះចូឡាមណីចេតិយ។ ការរឭកដល់ព្រះចូឡាមណីចេតិយ គឺជាការរឭកដល់ព្រះកេសា និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។...
ម្ចាស់ភោជនីយដ្ឋានជាច្រើននៅរាជធានីភ្នំពេញ បាននិយាយឱ្យដឹង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពេលវេលាដ៏សំខាន់សម្រាប់រកប្រាក់ចំណូលខ្ពស់ជាងថ្ងៃធម្មតា ដោយសារកំណើនអតិថិជនជួបជុំគ្នា។ អាជីវកម្មសេវាកម្មម្ហូបអាហារ និងតំបន់កម្សាន្តនានា រៀបចំសង្ក្រាន្ត និងតុបតែងលម្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកស្នាក់នៅទីក្រុងឱ្យមកប្រើប្រាស់សេវាកម្ម។ ជួបសម្ភាសន៍ជាមួយម្ចាស់ភោជនីយដ្ឋាន និងអ្នកគ្រប់គ្រងទូទៅនៃហាងនានា ក្នុងតំបន់បាសាក់ឡេន ដែលគេនិយមឱ្យឈ្មោះថា ផាប់ស្រ្ពីតទី២បន្ទាប់ពីខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងកាលពីរាត្រីថ្ងៃទី១៤ ខែមេសាកន្លងទៅថា សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ មានក្តីសង្ឃឹមទុកថា នឹងមានភ្ញៀវច្រើនកុះករមកលេងកម្សាន្តក៏ដូចជាទទួលអាហារនៅទីនេះ ដោយសារតែឆ្នាំនេះ...
ភ្នំពេញ ៖ អនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារដើម្បីធានា...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវនឹងថ្ងៃទីមួយនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានចេញសារបញ្ជាក់ទៅកាន់ជនរួមជាតិ ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកមួយចំនួនថា «របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ» ខណៈកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានចេញមកវាយប្រហារចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋ ដែលបានប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិទៅវិញ។ សម្ដេចតេជោ បានចោទជាសំណួរថា តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ? បើកម្ពុជាពេលនេះមិនមានជំងឺឆ្លងកូវីដ-១៩ ដូចឆ្នាំ២០២០ផងនោះ។ សម្ដេចតេជោបានបញ្ជាក់ថា យើងទទួលស្គាល់ថា យើងនៅមានការលំបាកតាមព្រំដែនជាមួយថៃ លើផ្នែកមួយនៃដែនដី និងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង រួមនិងក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញប្រារព្វពិធីក្រុងពាលីសុំម្ចាស់ទឹកដីរៀបចំសង្គ្រាន្តស្វាយរៀង ដែលពិធីនេះបានប្រារព្វធ្វើឡើងនៅទីលានរង្វង់មូលក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញសាលាខេត្ត សាលាក្រុងស្វាយរៀង ផងដែរ។ សូមជម្រាបជូនថា ក្នុងព្រឹត្តិការសង្គ្រាន្តដែលមានរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី១៤, ទី១៥ និងទី១៦នោះ...
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឱ្យបានច្រើនកុះករ ខណៈព្រឹត្តិការណ៍ឆ្នាំនេះមានការរៀបចំប្រកបដោយភាពទាក់ទាញ។ លោក ហម អរុណ ថ្លែងឱ្យដឹងបន្ថែមថា ក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយជាច្រើន ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះមានរៀបចំបង្ហាញរបៀបចម្អិនម្ហូបអាហារខ្មែរប្រចាំខេត្តបាត់ដំបងជូនភ្ញៀវទេសចរ និងយុវជនជំនាន់ក្រោយឱ្យបានស្គាល់លក្ខណៈពិសេសនៃម្ហូបខ្មែរ។ លោកគូសបញ្ជាក់ថា ការចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងជាផ្នែកមួយដ៏សំ ខាន់ ដើម្បីចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់វីរកងកម្លាំងជួរមុខ។ រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង២០២៦ ក្នុងគោលបំណងដើម្បីទទួលអំណរស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល...
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិពរណ៍នគរសង្រ្កាន្ត ដោយនាំយកស្តង់ចូលរួមចំនួនសរុប១៨០ស្តង់ ដាក់តាំងបង្ហាញផលិតផលខ្មែរចម្រុះមុខ រួមមានទាំងផ្នែកភេសជ្ជៈ ចំណីអាហារ និងគ្រឿងអលង្ការជាដើម សុទ្ធសឹងជាផលិតផលក្នុងស្រុក។ សូមបញ្ជាក់ថា ពិព័រណ៍នគរសង្រ្កាន្តនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសួនសងស្ពាននាគ តំបន់វត្តភ្នំ។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញចលនាគាំទ្រផលិតផលជាតិ និងបង្កើនចំណូល សម្រាប់អាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នៅក្នុងពិព័រណ៍នគរសង្រ្កាន្តនេះ...