តាមរយៈបទបង្ហាញរបស់ លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរំលេចថា ក្នុងចំណោមក្រសួង-ស្ថាប័នចំនួន១០ ដែលបានវិភាគមុខងាររួចរាល់កន្លងមក មានក្រសួង ស្ថាប័នចំនួន៨ បានអនុវត្តការកាត់បន្ថយអង្គភាពចំណុះរបស់ខ្លួនសរុបចំនួន១៨ អង្គភាព ខណៈដែលក្រសួង-ស្ថាប័នមួយចំនួនផ្សេងទៀតបានរក្សាស្ថានភាពដើម ដោយគោរពតាមអភិក្រម «ពង្រឹង ជាជាងពង្រីក»។ អង្គភាពដែលបានកាត់បន្ថយទាំងនោះរួមមាន កម្រិតអគ្គនាយកដ្ឋានចំនួន១ និងកម្រិតនាយកដ្ឋានចំនួន១៧។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយគ្នា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ដោយឡែកក្រសួង ស្ថាប័នដទៃទៀត កំពុងបន្តពិភាក្សា...
ភ្នំពេញ៖ នៅព្រឹកទី២៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ (TS4D) ដោយមានការអញ្ជើញចូលរួមពិភាក្សាពីរដ្ឋមន្រ្តីពាណិជ្ជកម្មប្រទេសហ្កាណា, ចាម៉ៃកា, រវ៉ាន់ដា, អេត្យូពី និងចក្រភពអង់គ្លេស។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វិស័យសេវាកម្មក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងសង្កត់ធ្ងន់សក្ដានុពលនៃពាណិជ្ជកម្មសេវាក្នុងការអភិវឌ្ឍ ពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់កំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។ លោកជំទាវរដ្ឋមន្ត្រី បានបន្តទៀតថា...
ក្រុងស្វាយរៀង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា រួមទាំងក្នុងវិស័យទឹកស្អាត។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។...
ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យចំនួន០៤ទីតាំង សរុប២២ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានជនបរទេសស្នាក់នៅ ៥៧នាក់ (ស្រី្ត១៤នាក់) មាន០៦សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន)។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង...
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម...
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានកិច្ចប្រជុំពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារថ្មីៗចំនួន ១,០០០ កន្លែង។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៥ ខែ...
អង្គភាពប្រឆាំអំពើពុករលួយ(ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យបណ្តឹងនៅក្នុងខែមីនានេះចំនួន ៣៣ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន៣ករណីទៅតុលាការ ដែលមានជនសង្ស័យចំនួន១០រូប។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ នៅកិច្ចប្រជុំ ឯកឧត្តម យ៉ិនទៀង...
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៤៩៣,៧៦៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវ បានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង ខាងក្រោម៖ កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេស កម្ពុជា (ថវិកាចំនួន ៤៩៣.៧៦៥ ដុល្លារអាមេរិក)...
(ភ្នំពេញ)៖ បន្ថែមពីរកការងារធ្វើជូនអតីតពលកររាប់សែនកន្លែង ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានបើកឱ្យអតីតពលករដែលមកពីប្រទេសថៃអាចចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន(RPL)បានដោយឥតគិតថ្លៃ ដើម្បីទទួលស្គាល់បទពិសោធន៍ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែងទៅជាចំណេះដឹងផ្លូវការដែលមានសញ្ញាបត្រត្រឹមត្រូវ និងងាយស្រួលក្នុងការស្វែងរកការងារ និងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ។ នេះជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ស៊ុន មេសា បញ្ជាក់ថា៖« រដ្ឋផ្តល់ការធ្វើតេស្តដោយឥតគិតថ្លៃព្រោះរាល់ការចំណាយជាបន្ទុករបស់រដ្ឋ។ នេះគឺជាឱកាសដ៏ល្អរបស់បងប្អូនអតីតពលករដែលអាចមកចុះឈ្មោះនៅថ្ងៃទី២៥...
ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគាំទ្របោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះខណះទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ...