ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈសរុបជាង ២៣ម៉ឺននាក់ ក្នុងនោះមានមន្ត្រីរាជការជាស្ត្រី ៤៣% និងមន្ត្រីស្ត្រីក្នុងមុខតំណែងគ្រប់គ្រងមាន ៣២%។ ក្នុងបទបង្ហាញស្តីពី «វឌ្ឍនភាព និងទិសដៅការងារ ការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្សថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ» ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកគ្រប់គ្រងមុខងារសាធារណៈនៃក្រសួងមុខងារសាធារណៈ បានរៀបរាប់ទិន្នន័យមន្ត្រីមន្ត្រីរាជការដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈសរុបជាង ២៣ម៉ឺន នាក់ ក្នុងនោះមន្ត្រីថ្នាក់ជាតិមាន ២៤% និងមន្ត្រីនៅថ្នាក់ក្រោមជាតិ៧៦%។ ជាការកត់សម្គាល់...
ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដាក់ឲ្យដំណើរការផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ ឆ្នាំ២០២៥-២០៣០ ដើម្បីធានាអត្ថប្រយោជន៍ដល់ក្រុមគោលដៅ និងធ្វើឲ្យសម្រេចបានផែនការមួយចំនួន ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឲ្យដឹងថា ផែនទីបង្ហាញផ្លូវលើកទី២ បង្ហាញពីដំណើរការផ្ដោតលើលទ្ធផលរួមសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព...
ភ្នំពេញ៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង ស្ថិតនៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បន្ទាប់ពីមានការសង្ស័យលើសកម្មភាពស្នាក់នៅរបស់ជនបរទេស។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ...
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ខណៈការសាងសង់សម្រេចបានជាង ៩៩,៨% ហើយមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា នេះគឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ វានឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង៧...
ព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ពុកម៉ែ បងប្អូននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
តាមរយៈការអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» ក្រសួងមុខងារសាធារណៈ បានកាត់បន្ថយអង្គភាពចំណុះក្រសួងចំនួន៤៣អង្គភាព ហើយបម្រែបម្រួលឥណទានបៀវត្សធៀបនឹងឆ្នាំ២០២៥ ឥណទានបៀវត្សក្រសួងមុខងារសាធារណៈមានការថយចុះ។ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តមុខងារគាំទ្ររបស់ក្រសួងមុខងារសាធារណៈ និងទិសដៅការងារមួយចំនួន។ ជាការកត់សម្គាល់ ឯកឧត្តមបានលើកឡើងថា តាមរយៈការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា មកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តនូវអភិក្រម «ពង្រឹងជាជាងពង្រីក» ដោយបានកាត់បន្ថយអង្គភាពចំណុះក្រសួងសរុបចំនួន៤៣អង្គភាព ក្នុងនោះ៖...
ភ្នំពេញ៖ មនុស្សចំនួន ០៨នាក់ បានស្លាប់ និងមនុស្សចំនួន ០៦នាក់ ផ្សេងទៀតត្រូវបានជួយសង្គ្រោះនៅក្នុងហេតុការណ៍ករណីលិចទូកកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ សាកសពដែលលិចចូលក្នុងទន្លេបានរកឃើញអស់ហើយ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង ០៨នាក់ ដែលស្លាប់ក្នុងហេតុការណ៍លិចទូកមានដូចជា ៖ ១-ឈ្មោះ ហ៊ឹម សោ ភេទស្រី អាយុ៦៧ ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំឃុំរលាប្អៀរស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM CANALISATION ចុះហត្ថលេខាផ្គត់ផ្គង់បំពង់ដែក និងសម្ភារៈ តភ្ជាប់ដែក សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ មានទឹកប្រាក់សរុបជាង ២១ លានអឺរ៉ូ ក្រោមការផ្តល់ហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ឯកឧត្តម អ៊ិន សាកាន អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យា ផ្គត់ផ្គង់បំពង់ ដែក និងសម្ភារៈតភ្ជាប់ដែក រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM...
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះពិនិត្យវឌ្ឍនភាពក្រុមការងារសាងសង់ផ្ទះ និងការស្ថាបនាផ្លូវដោយកងវិស្វកម្មតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ឯកឧត្តម...
កោះកុង ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន និងមន្រ្តីឧទ្យានុរក្សមកពីខេត្តកោះកុង កំពតនិងព្រះសីហនុ បានទទួលការបណ្តុះបណ្តាល ជាមន្ត្រីបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីវិធានសារពើភណ្ឌព្រៃឈើកម្រិតជាតិ រួមចំណែកសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកបដោយចីរភាព។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាសារពើភណ្ឌព្រៃឈើកម្រិតជាតិ គឺជាឧបករណ៍សម្រាប់បង្កើតព័ត៌មានស្តីពីព្រៃឈើ និងធនធានព្រៃឈើសម្រាប់គោលនយោបាយប្រើប្រាស់ដីថ្នាក់ជាតិ និងថ្នាក់តំបន់។ វិធាននេះ ត្រូវបានប្រើប្រាស់ ដើម្បីគណនាលទ្ធផល ដូចជាផ្ទៃដីព្រៃឈើ ផ្ទៃដីតាមប្រភេទព្រៃឈើ កំណើនសន្និធិកាបូន និងជីវម៉ាស់ព្រៃឈើ...