ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនការជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា។
សភារបស់ប្រទេសកូរ៉េខាងត្បូង បានដាក់ចេញញត្តិមួយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ ដើម្បីដាក់ការចោទប្រកាន់លើប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងមិនបានសម្រេចក្នុងការដាក់ច្បាប់អាជ្ញាសឹក ប៉ុន្តែគណបក្សរបស់លោក បានប្តេជ្ញាប្រឆាំងចំណាត់ការនេះ។ សមាជិកសភា អាចបោះឆ្នោតសម្រាប់សេចក្តីស្នើច្បាប់នេះនៅព្រឹកថ្ងៃសុក្រ។ គណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចរបស់ លោក Yoon បាននិយាយថា ខ្លួននឹងប្រឆាំង ប៉ុន្តែគណបក្ស បានខ្វែងគំនិតគ្នាដោយសារវិបត្តិនេះ។ សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក Kim Seung-won បាននិយាយទៅកាន់សម័យប្រជុំរដ្ឋសភារបស់ប្រទេសកូរ៉េខាងត្បូង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន ( Sonexay Siphandone ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្រុមហាម៉ាស បាននិយាយថា ខ្លួនទទួលបានព័ត៌មានថា អ៊ីស្រាអែលមានបំណងធ្វើប្រតិបត្តិរំដោះចំណាប់ខ្មាំង ដែលស្រដៀងនឹងប្រតិបត្តិការដែលបានធ្វើឡើងនៅក្នុងជំរំ នូសៃរ៉ាត់ (Nuseirat) នៃតំបន់ហ្កាហ្សា កាលពីខែមិថុនា ហើយបានគំរាមថានឹង “សម្លាប់” អ្នកជាប់ឃុំខ្លួនទាំងនោះ ប្រសិនបើសកម្មភាពបែបនេះបានកើតឡើង នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្ទៃក្នុងមួយមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ (០៤ ធ្នូ)។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២ ខែវិច្ឆិកា នោះ ក្រុមហាម៉ាស បានប្រាប់ប្រតិបត្តិកររបស់ខ្លួនថាមិនបាច់ខ្វល់ពីផលប៉ះពាល់នៃការធ្វើតាមការណែនាំនោះទេ ហើយថា ខ្លួនបានចាត់ទុកអ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់ចំណាប់ខ្មាំង។ សេចក្តីថ្លែងការណ៍...
មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) នេះ បានបន្តកិច្ចប្រឹងប្រែងស្វែងរកការគាំទ្ររបស់ខ្លួន ដោយអំពាវនាវឱ្យបណ្ដាប្រទេសប្រជាធិបតេយ្យរួបរួមគ្នាប្រឆាំងនឹងរបបផ្តាច់ការដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ក្នុងដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៃកោះហ្គាំ (Guam) ដែលជាមូលដ្ឋានយោធាដ៏សំខាន់មួយ។ លោក Lai បានទៅដល់កោះ ហ្គាំ កាលពីល្ងាចថ្ងៃពុធ នៅក្នុងអ្វីដែលប្រកាសផ្លូវការថាជាការឈប់សំចតត្រឹមតែមួយយប់ប៉ុណ្ណោះ ជាផ្នែកនៃដំណើរទស្សនកិច្ចទៅប្រទេសកោះប៉ាស៊ីហ្វិកចំនួន៣ ដែលរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ដែលអះអាងសិទ្ធដោយប្រទេសចិន។ ប្រទេសចិន ដែលយោធារបស់ខ្លួនធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ជាប្រចាំ បានថ្កោលទោសសហរដ្ឋអាមេរិក ចំោះការអនុញ្ញាតឱ្យលោក...
សមាជិកសភា និងក្រុមអ្នកវិភាគបាននិយាយថា មេដឹកនាំបក្សស្តាំនិយមជ្រុលរបស់បារាំង លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ហាក់ដូចជាកំពុងភ្នាល់អនាគតរបស់ខ្លួនលើការទម្លាក់លោកប្រធានាធិបតី Emmanuel Macron មុនពេលអាណត្តិរបស់លោកបញ្ចប់នៅឆ្នាំ២០២៧។ ដើម្បីធ្វើដូច្នេះបាន លោកស្រីបានជួយបង្កឱ្យមានវិបត្តិនយោបាយដ៏ធំលើកទីពីររបស់បារាំង ក្នុងរយៈពេលត្រឹម ៦ខែ ប៉ុន្តែជំហានដ៏ប្រថុយប្រថាននេះអាចនឹងតាមលងបន្លាចលោកស្រី Le Pen វិញ។ សំណើច្បាប់ថវិកាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្ត្រី Michel Barnier ដែលនាំទៅដល់ញត្តិដកសេចក្ដីទុកចិត្តបណ្ដាលឱ្យដួលរលំរបស់រដ្ឋាភិបាលនេះ...
នាយឧត្តមសេនីយ៍ ណឹម សសុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ បានឲ្យដឹងថាក្នុងរយៈពេលជិតមួយឆ្នាំ២០២៤ នេះមានសិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនា និងសិក្សាស្វែងយល់នៅវិមាន ឈ្នះ ឈ្នះ ជិត ៣០ម៉ឺននាក់ ដោយក្នុងនោះក៏មានថ្នាក់ដឹកនាំបណ្តាប្រទេសមួយចំនួនផងដែរ។ ក្នុងសន្និសីទសារព៏ត៌មាននារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ស្តីពីវឌ្ឍនភាពវិមានឈ្នះ ឈ្នះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជាមួយជនរួមជាតិទាំងអស់ ដែលក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច 19.COM...
Blogs Activating 100 percent free Incentives And no Put Totally free Spins No deposit Incentive ablaze Joker Slot Motif and you will Symbols We feel the...
6 Casinos Las Las Vegas Locals Go To Gamble Revealed! These Will Be The 10 Greatest Casinos In Las Vegas, Ranked By Local Expert Content Palace...