ព័ត៌មាន
គណបក្សកាន់អំណាចកូរ៉េខាងត្បូង ប្តេជ្ញាប្រឆាំងការចោទប្រកាន់លើលោក Yoon បន្ទាប់ពីភាពចម្រូងចម្រាស់ច្បាប់អាជ្ញាសឹក
សភារបស់ប្រទេសកូរ៉េខាងត្បូង បានដាក់ចេញញត្តិមួយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ ដើម្បីដាក់ការចោទប្រកាន់លើប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងមិនបានសម្រេចក្នុងការដាក់ច្បាប់អាជ្ញាសឹក ប៉ុន្តែគណបក្សរបស់លោក បានប្តេជ្ញាប្រឆាំងចំណាត់ការនេះ។

សមាជិកសភា អាចបោះឆ្នោតសម្រាប់សេចក្តីស្នើច្បាប់នេះនៅព្រឹកថ្ងៃសុក្រ។ គណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចរបស់ លោក Yoon បាននិយាយថា ខ្លួននឹងប្រឆាំង ប៉ុន្តែគណបក្ស បានខ្វែងគំនិតគ្នាដោយសារវិបត្តិនេះ។

សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក Kim Seung-won បាននិយាយទៅកាន់សម័យប្រជុំរដ្ឋសភារបស់ប្រទេសកូរ៉េខាងត្បូង ដែលធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា «ការប្រកាសច្បាប់អាជ្ញាសឹកគ្រាអាសន្នរបស់របបលោក Yoon Suk Yeol បានបង្កឱ្យមានការភ័ន្តច្រឡំ និងការភ័យខ្លាចយ៉ាងខ្លាំងក្នុងចំណោមប្រជាជន។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ាពលាច្ងៃអង្គារ បានព្យាយាមហាមឃាត់សកម្មភាពនយោបាយ និងពិនិត្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីបួននៅអាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត