ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ៣០៩៥កន្លែងជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងរកការងារ នៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែផ្សព្វផ្សាយឱកាសការងារចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេស។ ក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាស ផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី...
ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ បានរួមគ្នាធ្វើបុណ្យពុទ្ធាភិសេក ដង្ហែរគម្ពីព្រះត្រៃបិដក តម្កល់នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និងបានសិក្សាស្វែងយល់មេរៀនព្រះធម៌ ជាពាក្យប្រៀនប្រដៅនាំមកនូវសុខសន្តិភាព។ ការដង្ហែរធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៦។ លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ស្រុកពួក មានប្រសាសន៍ថា ក្បួនដង្ហែរព្រះត្រៃបីដកនេះ ធ្វើឡើងចេញពីក្នុងវិទ្យាល័យឆ្ពោះទៅកាន់ផ្សារពួក ហើយវិលត្រឡប់មកវិញ ដើម្បីបចំគ្រឿងសក្ការៈផ្កាកម្រងគ្រឿងក្រអូបប្រទីបត្រៀម ដើម្បីបូជាគុណ...
ក្រសួងរ៉ែ និងថាមពល សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដែលមានក្រុមហ៊ុន និងសហគ្រាស អាជីវកម្មរ៉ែសរុបចំនួន ២១ ស្មើ ៣១ ស្តង់ ដើម្បីផ្សព្វផ្សាយសមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួន ជូនដល់ សាធារណជនជាតិ និងអន្តរជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីបើកសម្ពោធ ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦...
គណៈកម្មាធិការសហគមន៍កំពង់សាមគ្គីបានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនខាងមុខនេះ សហគមន៍បានត្រៀមលក្ខណៈរួចរាល់ក្នុងការផ្តល់សេវាជូនដល់ភ្ញៀវទេសចរ ទាំងកន្លែងស្នាក់នៅ កន្លែងអង្គុយកម្សាន្ត កន្លែងបោះតង់ អាហារដ្ឋាន ទូកទេសចរណ៍ និងឧបករណ៍ចេញទៅនេសាទកម្សាន្តជាដើម ខណៈអនិកជនខ្មែរ-បារាំង សរសើរថាការរៀបចំបានល្អ ទេសភាពស្អាត និងបានអំពាវនាវដល់បងប្អូនខ្មែរក្រៅប្រទេស ឲ្យមកលេងស្រុកកំណើតផង។ សមាជិកគណៈកម្មាធិការសហគមន៍កំពង់សាមគ្គី លោក ញ៉ែត សូភី បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូក្នុងការជួយឧបត្ថម្ភគាំទ្រ រយៈពេលចុងក្រោយនេះសហគមន៍មានសមិទ្ធផលថ្មីៗបន្ថែមទៀតជាច្រើន ដើម្បីបម្រើដល់សេវាទេសចរណ៍។ លោកបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី...
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បើកសន្និសីទ សមាគមគ្រូពេទ្យទារកកម្ពុជា លើកទី៨ ក្រោមប្រធានបទ “ការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល”។ សន្និសីទនេះ ប្រារព្ធឡើងក្រោមអធិបតី លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យកុមារកម្ពុជា សមាគមគ្រូពេទ្យសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា...
ភ្នំពេញ៖ អគ្គិភ័យបានឆេះផ្ទះល្វែង លក់សំបកកង់រថយន្ត , លក់ម៉ាស៊ីនត្រជាក់ , លក់ភេសជ្ជៈ ចំនួន ៣ល្វែង អស់ស្ទើរទាំងស្រុង ហើយបានបណ្តាលអោយមន្រ្តីអគ្គិភ័យ ០២នាក់រងរបួស ក្នុងករណីអគ្គិភ័យនេះដែរគិតទំហំទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៣០នាទីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន១ករណី កើតលើបុរសអាយុ ៣០ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់ ៥ អ៊ិន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើអ្នកជំងឺដែលមានទីលំនៅក្នុងភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានរោគសញ្ញា គ្រុនក្តៅ ក្អក និងឈឺពោះ។ ក្រោយមានការយកចិត្ត ទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ...
រាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី រងរបួស វីរយុទ្ធជនកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋកំពុងភៀសសឹក។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន...
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅឯខេត្តសៀមរាបលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីក្នុងសង្គ្រាមការពារបូរណភាពទឹកដី។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់...