នារសៀលថ្ងៃទី១៨ធ្នូនេះ ក្រសួងការពារជាតិកម្ពុជា បង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ...
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំកម្មវិធី «ដើរដើម្បីសន្តិភាព» ដែលជាការដើរថ្មើរជើងចម្ងាយ ៣គីឡូម៉ែត្រ គិតចាប់ពីផ្សាររាត្រីមុខមាត់ទន្លេ រហូតដល់វិមានឯករាជ្យ។ ដំណើរព្យុហយាត្រាដើម្បីសន្តិភាពនេះ គឺធ្វើឡើងដើម្បីបង្ហាញពីបំណងរបស់កម្ពុជាដែលចង់សន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់ណាមួយបន្ថែមទៀតឡើយ។
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននរសៀលនេះថា ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើឈ្លានពានរបស់ខ្លួន មកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ លោកជំទាវ បានថ្លែងថា ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធយុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ ដូចជាយន្តហោះចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុលដ្រូនគ្រប់ប្រភេទ...
ភ្នំពេញ៖ កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះក្នុងគោលបំណងបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ការដើរដើម្បីសន្តិភាព។ យើងទាំងអស់គ្នាចង់បានសន្តិភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាសកម្ម និងការបាត់បង់អាយុជីវិតទាំងសងខាង ព្រោះ នេះជាអ្វី ដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចហើយ។ នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង...
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានជំរុញដល់អតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមានបំណុលសូមពិចារណាប្រញាប់រកការងារក្នុងស្រុក ដើម្បីកសាងជីវភាពឱ្យកាន់តែល្អប្រសើរឡើង ខណៈដែលក្នុងស្រុកមានការងារយ៉ាងសម្បូរបែប អត្ថប្រយោជន៍ច្រើន ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។ លោកថ្លែងថា៖«សូមបងប្អូនអតីតពលករមកពីប្រទេសថៃទាំងអស់ដែលមានបំណុល ប្រញាប់រួសរាន់ស្វែងរកការងារធ្វើនៅក្នុងស្រុក ដើម្បីដោះស្រាយជីវភាពឱ្យប្រសើរឡើង។ បច្ចុប្បន្ននេះ ការងារក្នុងស្រុកយើងមានសម្បូរបែប អត្ថប្រយោជន៍ច្រើនយ៉ាង ប្រាក់ឈ្នួលក៏សមរម្យ ជាពិសេស យើងមានលក្ខខណ្ឌការងារកាន់តែល្អប្រសើរ»។ បើតាមលោក...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅម៉ោង ១៤:៤៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូនេះ យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅម៉ោងជិត៣រសៀល ថ្ងៃទី១៨ ខែធ្នូនេះ យោធាថៃ បន្តប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់២គ្រាប់ក្នុងភូមិសាស្រ្ដក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិកម្ពុជា បានញ្ជាក់ថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ក្នុងនោះ ម៉ោង ១៤:៣២នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ...
ក្រសួងការពារជាតិកម្ពុជា បង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១២ ហើយ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត...
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Shakeel Admad តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CfRIV) នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើទិដ្ឋភាពរួមនៃវឌ្ឍនភាពវិស័យសកម្មភាពមីននិងបញ្ហាប្រឈមដែលនៅសេសសល់ វឌ្ឍនភាពនៃការអនុវត្តគម្រោង២០២០-២០២៥ និងការឆ្លើយតបទៅនឹងការវាយតម្លៃបញ្ចប់គម្រោង។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់...
នៅក្នុងពិធីប្រកាសបើកប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអំពីផលប៉ះពាល់មកលើវិស័យអប់រំ ពីការវាយប្រហាររបស់យោធាថៃ មកលើអធិបតេយ្យភាពកម្ពុជា ដែលបណ្តាលឱ្យសាលារៀន ១,០៤២កន្លែងត្រូវបានបិទទ្វារ និងប៉ះពាលដល់គ្រូ ៩,៨៦៥នាក់ ព្រមទាំងសិស្សានុសិស្ស ២៤៥,០០១នាក់។ ស្ថិតក្នុងបរិការណ៍តានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ...