ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងជាតំណាងអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកទី២ របស់គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។ កិច្ចប្រជុំលើកទី២នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១...
បណ្តាប្រធានគណបក្សនយោបាយ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ ស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈស្ថានការណ៍ព្រំដែននៃប្រទេសទាំងពីរមានភាពស្ងប់ស្ងាត់។ ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២២ ខែមករា នេះ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំងប្រជាធិបតេយ្យ បានលើកឡើងថា សន្តិភាព មានសារសំខាន់ណាស់សម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា និងពិភពលោក ព្រោះសន្តិភាពនាំឱ្យមានកាអភិវឌ្ឍ និងពលរដ្ឋរស់នៅសុខស្រួល។ ហើយក្នុងនាមអ្នកនយោបាយមួយរូបនៅក្នុងប្រទេសកម្ពុជា គឺជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតជោ...
ភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តរយៈពេលយូរនៅប្រទេសកម្ពុជា បានចាត់ទុកប្រទេស នេះជាគោលដៅទេសចរណ៍មានសុវត្ថិភាពល្អបំផុត ពិសេសគឺមានទីកន្លែងដើរកម្សាន្តស្អាតច្រើនកន្លែង តម្លៃម្ហូបអាហារ សណ្ឋាគារ និងសេវាដឹកជញ្ជូនធូរថ្លៃ ហើយភ្ញៀវក៏បានអំពាវនាវដល់ភ្ញៀវទេសចរអន្តរជាតិ ដទៃទៀតមកលេងកម្ពុជា ដោយកុំមានការភាន់ច្រឡំយល់ខុសអំពីស្ថានភាពនៅកម្ពុជាឡើយ។ ភ្ញៀវទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានប្រាប់BTV នៅថ្ងៃទី២២ ខែមករា នេះថា នៅក្នុងដំណើរកម្សាន្តនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានសម្គាល់ឃើញថា គ្រប់គោលដៅដំណើរកម្សាន្តទាំងអស់ ដូចជា នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ខេត្តសៀមរាប និង...
រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ...
កម្លាំងអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ បាននឹងកំពុងបន្តបង្កើនការចុះត្រួតពិនិត្យជាប្រចាំ ទៅតាមទីតាំងជួលស្នាក់នៅនានា ដើម្បីតាមដានទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធិភាពខ្ពស់ លើបទល្មើស ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងបច្ចុប្បន្នភាពនេះ កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗទាំង១៤ ក្នុងក្របខណ្ឌ រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល, អគារបន្ទប់ជួល, អគារខុនដូរ, ផ្ទះសំណាក់...
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។ ក្នុងជំនួប ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-កាណាដា ព្រមទាំងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលជាផលប្រយោជន៍រួម មានដូចជា វិស័យអប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និងការដោះមីន ។...
ប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងស្នាក់នៅជុំគ្នានៅជំរុំសុវត្ថិភាពមួយកន្លែងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ។ ស្របពេលដែលកំពុងរស់នៅក្រោមការសម្របសម្រួល ផ្គត់ផ្គង់ដោយរាជរដ្ឋាភិបាលនាពេលនេះ ពួកគេកាន់តែមានភាពកក់ក្ដៅ ពេលទទួលដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំជាជម្រកបណ្ដោះអាសន្នសម្រាប់គ្រួសារនីមួយៗជូនពួកគាត់។ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទោះបច្ចុប្បន្ន បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ពុំមានការផ្ទុះអាវុធនោះទេ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥កន្លងទៅ។ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បានវិលទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញ ប៉ុន្តែពលរដ្ឋមួយចំនួនពុំទាន់អាចវិលទៅរស់នៅផ្ទះរបស់ខ្លួនបានវិញនោះទេ។ មូលហេតុ គឺផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់ផ្លោងរបស់ទាហានថៃ ឬត្រូវបានទាហានថៃហ៊ុមព័ទ្ធមិនអនុញ្ញាតឱ្យចូល។...
សិង្ហបុរី ៖ ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំ Global Government Summit 2026 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២២ ខែមករា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណង ប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យមុខងារសាធារណៈ ដើម្បីពិភាក្សា និងចែករំលែកអំពីឧត្តមានុវត្តន៍ នៃការអនុវត្តការងារគ្រប់គ្រងវិស័យមុខងារសាធារណៈ តាមបណ្តាប្រទេសនីមួយៗ ជាពិសេសការផ្លាស់ប្តូរទស្សនៈទៅវិញទៅមក...
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អញ្ជើញផ្លូវការរបស់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យកម្ពុជាចូលជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់កម្ពុជា នៅត្រង់ថា ទោះបីជាកម្ពុជា គឺជាប្រទេសតូចមួយក៏ពិតមែន ប៉ុក៏ន្តែ ពិភពលោកនឹកឃើញកម្ពុជាភ្លាមនៅពេលដែលគេនិយាយពីសន្តិភាព។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា...
ភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ UN Women បានរៀបចំ «កម្មវិធីកិច្ចសន្ទនាគោលនយោបាយ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ដើម្បីជំរុញការអនុវត្តដែលឆ្លើយតបទៅនឹងយេនឌ័រ ស្របតាមក្របខ័ណ្ឌសេនដាយនិងអនុសញ្ញាស៊ីដ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ សុវណ្ណ បុទុម...