ភ្នំពេញ ៖ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានថៃដែលថា កម្ពុជាបានប្រើប្រាស់ដ្រូនហោះចូលក្នុងទឹកដីថៃ។ ជាក់ស្ដែងជាញឹកញយ សារព័ត៌មានថៃ តែងតែបំភ្លៃព័ត៌មាន វាយប្រហារមកលើកម្ពុជា ដោយធ្វើការផ្សាយចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាជាអ្នកបាញ់មុន កម្ពុជាអ្នកប្រើប្រាស់អាវុធធុនធ្ងន់ កម្ពុជាបាញ់ទៅលើមូលដ្ឋានជនស៊ីវិល ឬកម្ពុជារំលោភបទឈប់បាញ់ជាដើម ដែលទាំងនេះគឺសុទ្ធតែជាព័ត៌មានបំភ្លៃបង្កើតឡើងដោយសារព័ត៌មានថៃទាំងអស់។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖«ថ្មីៗនេះ ថៃបានយកវីដេអូក្លែងក្លាយ មកបកស្រាយ...
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ១ពាន់គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។ ដោយមើលឃើញពីការលះបង់របស់វីរកងទ័ពកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ការតស៊ូរបស់កងទ័ព,...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីបានបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ពជាបន្តបន្ទាប់។ សម្ដេចតេជោ បានសរសេរថា យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ខណៈ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ សម្ដេចតេជោបានបញ្ជាក់ថា ៖«ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ ២ កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី»។...
តាកែវ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ សីហា ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នាយចំណង់ ម៉ៅ ស៊ា ស្ថិតនៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជាយោធិនពលីក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃវរៈសេនាតូចលេខ៣៨២។ ជាមួយនឹងកាលៈទេសៈដ៏សោកសៅនៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
ឧត្តរមានជ័យ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលីចំនួន ៤រូប និងនាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនក្រុមគ្រួសារសព បន្ទាប់ពីបានពលីក្នុងការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតាមបន្ទាប់ព្រំដែន កាលពីចុងខែកក្កដា ឆ្នាំ២០២៥។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព ប្រកបដោយជោគជ័យ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បន្ទាប់ពីបានបំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥មក ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15th SWSP) និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ (6th WCSP)។ លទ្ឋផលនៃបេសកកម្មការទូតសភា របស់គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី លម្អិតដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មាន ភ្ជាប់មកជាមួយ៕
ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសក្នុងអំឡុងពេលប្រយុទ្ធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលកាត់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំនិងមន្ត្រីច្បាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានមានប្រសាសន៍ ផ្តាំផ្ញើដល់បេក្ខជនថា “ទោះបីជាពេលនេះ មានកត្តាជាច្រើនបានកើតឡើងក៏ដោយ តែសូមប្អូនៗ ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យប្រឡងប្រជែងនេះ។” ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ដំណើរការនៃការប្រឡងប្រជែងត្រូវបានរៀបចំឡើងក្រោមនិយាមមួយ (និយាមនីតិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល) និងស្របគោលការណ៍ជ្រើសរើសមន្ត្រីរាជការរបស់សម្តេចធិបតី...
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាពជូនគណៈកម្មការាចារ្យវត្តបានរកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានទ័ពអាកាសថៃ ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។ ឯកឧត្ដមបន្តថា គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែល (The GBU-12...
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនដល់សាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និងស្ថិរភាពពេញលេញសម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែនគោកជាច្រើន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយកត់សម្គាល់ពីកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការស្តារឡើងវិញយ៉ាងពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួមទាំងទីតាំងដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចតាមបណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់ រួមទាំង...