ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ...
ដើម្បីជាការដឹងគុណ ដល់វីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដីកម្ពុជា ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ សរុបចំនួន ១លានដុល្លារ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះភាគីថៃដែលបានចោទប្រកាន់ថា កម្ពុជារំលោភបទឈប់បាញ់ ខណៈកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់នេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡងើថា «រាជរដ្ឋាភិបាលកម្ពុជា សូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈបំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បងរបស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ...
កំពង់ឆ្នាំង៖ ការបរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ក្នុងករណីគ្រោះថ្នាក់ដោយសារជម្លោះសៀមឈ្លានពាន ពីប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការ និងជនបរទេស បានប្រមាណ១០០ថង់ និងមានអ្នកបានចុះឈ្មោះត្រៀមបូមយកប្រមាណជាង១០០នាក់បន្ថែមទៀត។ នេះ បើយោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងបន្តថា៖ ការបរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ក្នុងករណីគ្រោះថ្នាក់ដោយសារជម្លោះសៀមឈ្លានពានទឹកដីរយៈ២ថ្ងៃមកនេះ បូមបានប្រមាណ១០០ថង់...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានកំពុងបំពេញបេសកកម្មការទូតនៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ។ ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក។ នៅក្នុងនោះភាគីវៀតណាម បានអបអរសាទរ ចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ...
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា ដែលបានចាត់តំណាង លោក ជិន ប៊ុនធឿន ដើម្បីដឹកជញ្ជូនអំណោយទៅផ្តល់ជូនជនភៀសសឹក ចំនួន៥០០០គ្រួសារ...
ភ្នំពេញ ៖ មនី្ទរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរពេទ្យ Cochin នៃប្រទេសបារាំង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំបើកសិក្ខាសាលា ស្តីពីការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត ដោយម៉ាស៊ីនទំនើបរ៉ូបូត និងការវះកាត់ជំងឺក្រពេញប្រូស្តាត មានទំហំធំដោយបច្ចេកទេសថ្មីជាមួយម៉ាស៊ីនទំនើប HoLEP។ សិក្ខាសាលាខាងលើនេះ ក្រោមវត្តមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្តមសាស្ត្រាចារ្យ...
កំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មាន ជម្លោះចំនួន ៣២៧ គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលវិលមកកាន់ស្រុកកំណើន របស់ខ្លួន។ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញចុះសួសុខទុក្ខ និងយកអំណោយចែកជូនគ្រួសារពលករ...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវពលករខ្មែរ និងពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ ដោយកុំមានការព្រួយបារម្ភ ដោយសារតែឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ និងមានតំរូវការជាបន្ទាន់ផងដែរពីបណ្តារោងចក្រ សហគ្រាសទូទាំងប្រទេសលើគ្រប់មុខជំនាញ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៍មាន ប៊ីធីវី ក្រោមប្រធានបទ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមរួចជាស្រេចដើម្បីទទួលពលករខ្មែររាប់ម៉ឺននាក់ត្រលប់ពីប្រទេសថៃ កាលពីរាត្រីថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ...
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញទទួលអំណោយរបស់សប្បុរសជនជាច្រើន ដើម្បីផ្តល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ។ អំណោយរបស់សប្បុរសជជូនភៀសសឹក ដែលបានដឹកជញ្ជូនដល់មណ្ឌលសុវត្ថិភាពក្នុងស្រុកអន្លង់វែង ជាមណ្ឌលសុវត្ថិភាពមួយក្នុងចំណោមមណ្ឌលសុវត្ថិភាពទាំង៥ នៅខេត្តឧត្តរមានជ័យ បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន...