កីឡា
គោព្រៃកម្ពុជា ចេញទៅហាត់ ១សប្ដាហ៍នៅជប៉ុន មុនបើកទ្វារផ្ទះទទួលសិង្ហបុរី បើកឆាកជើងឯកអាស៊ាន
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសជប៉ុនហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ ដើម្បីត្រៀមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនាចុងខែនេះ។
ជាមួយការបើកយុទ្ធនាការហ្វឹកហាត់ ក្រោយរងប្រតិកម្មពីអ្នកគាំទ្រនេះ ក្រុមគោព្រៃកម្ពុជា បានចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koji Gyotoku និងកីឡាករ ២៤នាក់ ដែលបានកោះហៅ និងបង្ហាញកាលពីដើមសប្ដាហ៍មុន ដើម្បីហ្វឹកហាត់នៅជប៉ុន ដោយមានកិច្ចសហការ និងទទួលបានការគាំទ្រពីសមាគមបាល់ទាត់ជប៉ុន (JFA)។
ក្រោយត្រឡប់ពីហ្វឹកហាត់នៅជប៉ុន មានពេល ៣ថ្ងៃ ដើម្បីបន្ដការហ្វឹកហាត់នៅរាជធានីភ្នំពេញ មុនបើកទ្វារផ្ទះស្វាគមន៍ការប្រកួតផ្លូវការ នៃពានរង្វាន់បាល់ទាត់កម្រិតទី១ ប្រចាំតំបន់ ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរីមុនគេ ក្នុងពូលA នាថ្ងៃទី២៤ ខែកក្កដា នៅពហុកីឡដ្ឋានជាតិមរកតេជោ រាជធានីភ្នំពេញ មុនបន្ដការប្រកួតក្រៅដី ទល់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧-កក្កដា និងការត្រឡប់មកប្រកួតក្នុងដី ជាមួយក្រុមភ្ញៀវទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា និងការប្រកួតបញ្ចប់ពូលA ក្រៅដី ទល់ក្រុមខ្លាំងវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ។
សម្រាប់ពានរង្វាន់ ASEAN Championship Hyundai Cup រដូវកាលថ្មីនេះ មាន ១០ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងមួយពូលមាន ៥ក្រុម គ្រាដែលកម្ពុជា ស្ថិតក្នុងពូលA ជាមួយការទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត និងត្រូវប្រកួតក្រៅដី ២ប្រកួត។ ព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ ។ សម្រាប់ក្រុមឈរលេខ១ និងលេខ២ ក្រោយបញ្ចប់ការប្រកួតវិលជុំក្នុងពូល នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា











-
ព័ត៌មាន6 days agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន3 days agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន3 days agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន3 days agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន2 days agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
កីឡា1 week agoFIFA ផ្អាកការអនុវត្តពិន័យ Balogun អនុញ្ញាតឱ្យចូលលេងពេលជួបបែលហ្ស៊ិកក្រោយមានការអន្តរាគមន៍ពីលោក Donald Trump
-
ព័ត៌មាន1 week agoពលរដ្ឋខេត្តកំពង់ចាមទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃពីគ្រូពេទ្យនៃវិទ្យាស្ថានភ្នែកនេប៉ាល់