ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
អំឡុងពេលសួរសុខទុក្ខ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា មកទល់ពេលនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានធ្វើការដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន ដែលមិនទាន់អាចត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនវិញ ដោយសារកងទ័ពថៃបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងពង្រាយទូកុងតឺន័រលើអធិបតេយ្យភាពរបស់កម្ពុជា រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ចាប់តាំងពីមានជម្លោះព្រំដែន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ក្នុងការគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលស្នាក់នៅមណ្ឌលសុវត្ថិភាព និងផ្ទះបណ្តោះអាសន្ន ជាពិសេសបញ្ហាប្រជាពលរដ្ឋភៀសសឹក ត្រូវចាត់ទុកជាអាទិភាពហើយមិនទុកឲ្យប្រជាពលរដ្ឋភៀសសឹកណាម្នាក់នៅឯកោនោះទេ។
បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម រួមជាមួួយរដ្ឋបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដី ដើម្បីសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២បន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅជម្រកចល័ត និងមិនអាចត្រឡប់ទៅលំនៅឋានវិញ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ការសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត។
ក្រៅពីនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវតាមដានជាប់ជាប្រចាំ ដើម្បីដោះស្រាយចំពោះតម្រូវការចាំបាច់ ព្រមទាំងក្រុមគ្រូពេទ្យសម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ មិនថាទាំងក្នុងមណ្ឌលសុវត្ថិភាព និងផ្ទះបណ្តោះអាសន្នឱ្យបានល្អប្រសើរ។
សូមជម្រាបថា រាជរដ្ឋាភិបាលបានសាងសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ ចំនួន ២៥០ខ្នងផ្ទះ ស្មើនឹងចំនួនគ្រួសាររស់នៅជាក់ស្តែងចំនួន ២៧៩គ្រួសារ៕
-
កីឡា4 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់
-
ព័ត៌មាន3 days agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
ព័ត៌មាន6 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន3 days agoផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ