Connect with us

កីឡា

អត្តពលិកវាយសី៧ប្រទេស នឹងចូលរួមប្រកួតជើងឯក អាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦

សហព័ន្ធកីឡាវាយសីកម្ពុជា បានឱ្យដឹងថាអត្តពលិកវាយសី៧ប្រទេស នឹងចូលរួមប្រកួតជើងឯក អាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២៦ដែល កម្ពុជា ជាម្ចាស់ផ្ទះ រួមមាន ឡាវ ម៉ាទ្បេស៊ី ទីម័រខាងកើត មីយ៉ាន់ម៉ា វៀតណាម និងព្រុយណេ។

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា លើកនេះ គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៥-២១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ហើយលោកក៏បានបានអំពាវនាវដល់មហាជនអញ្ជើញចូលរួមទស្សនាគាំទ្រផ្តល់កម្លាំងចិត្ត និងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាទាំងអស់គ្នាឱ្យបានច្រើនកុះករ។

លោក បញ្ជាក់ថា ការរៀបចំការប្រកួតអន្តរជាតិកម្រិតតំបន់មួយនេះត្រូវបានធ្វើឡើងម្តងទៀត បន្ទាប់ពីមានការលិខិតផ្លូវការរបស់សហព័ន្ធកីឡាវាយសីអាស៊ី ក្នុងកិច្ចសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ ជាមួយគ្នានេះ សហព័ន្ធក៏បានប្រកាសជូនដំណឹងដល់ប្រធានក្លឹបវាយសីទាំងអស់ ជាសមាជិកសហព័ន្ធអាចចុះឈ្មោះចូលរួមប្រកួតជម្រុះកីឡាការិនី នៅអំឡុងពាក់កណ្តាលខែកក្កដានេះ ដើម្បីត្រៀមប្រកួតកីឡាវាយសីថ្នាក់ជាតិ ថ្នាក់អន្តរជាតិផងដែរ។

សូមបញ្ជាក់ផងដែរថា ព្រឹតិ្តការណ៍កីឡាវាយសីជើងឯកថ្នាក់តំបន់កម្រិត អាស៊ីអាគ្នេយ៍នេះ កាលលើកទី២ ក្នុងឆ្នាំ២០២៥ កម្ពុជាធ្លាប់ធ្វើម្ចាស់ម្តងរួចមកហើយ ដោយគ្រានោះជាសម្ធិផលកម្ពុជាទទួលបានមេដាយ មាស០៥ ប្រាក់១២ និង សំរិទ្ធ១១ សរុបមេដាយ ២៨គ្រឿង ឈរក្នុងលំដាប់លេខ២ គ្រាដែលសហភាពមីយ៉ាន់ម៉ាឈរលេខ១ ប្រទេសឡាវលេខ៣ ប្រទេសប្រ៊ុយណេលេខ៤ និងទីម័រលេសលេខ៥៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia