សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានដាក់ចេញនូវការគិតគូរ អំពីចំណាយទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយនៅក្នុងសេចក្ដីព្រាងច្បាប់នេះ វិស័យអប់រំ និងសុខាភិបាល នឹងទទួលបានថវិកាច្រើន ដើម្បីយកទៅប្រើប្រាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់...
គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ ដោយមានរបៀបវារៈចំនួន៤។ ក្រៅពីការបោះឆ្នោតជ្រើសតាំងឥស្សរជនចំនួន២រូបជាអនុប្រធានគណបក្ស និងការបោះឆ្នោតផ្តល់ទំនុកចិត្តលើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនាពេលអនាគត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏បានផ្តល់អនុសាសន៏ និងធ្វើការប្តេជ្ញាមួយចំនួនផងដែរ។ នេះ បើតាមលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស។ លោក សួស យ៉ារ៉ា បានលើកឡើងថា មានអនុសាសន៏ជាច្រើនដែលសម្តេចតេជោ បានលើកឡើងនៅក្នុងសន្និបាតនោះ។ លោកថា ផ្អែកលើបទពិសោធន៍ដែលសម្តេច បានធ្វើជាអ្នកដឹកនាំរយៈពេលកន្លងមកនេះ សម្តេច...