Uncategorized
ពិនិត្យឡើងវិញ អ្នកប្រហែលជាបុគ្គលជោគជ័យ គ្រាន់តែមិនដឹងខ្លួន
ឆ្នាំនេះនឹងឆ្នាំមុន អ្នករីកចម្រើន។ មិនថាអ្នកកំពុងមានរបរផ្ទាល់ខ្លួនឬកំពុងបំពេញការងារនៅស្ថាប័នណាក្តី…
ពាក្យថាបុគ្គលជោគជ័យ កំពុងត្រូវបានគេចំអកឡកលើយព្រោះ ក្នុងសង្គមខ្មែរត្រូវមនុស្សមិនបានការមួយចំនួន រើសពាក្យនេះយកមកពាក់បង្អួតភ្នែកគេ តែធាតុពិតជាស្គរប្រហោងក្នុង។
ផ្តើមរកស៊ីអចលនទ្រព្យ ឬអង្គុយរួមតុជាមួយអ្នកមានលុយ ចាប់ផ្តើមទទួលបានចំណូលខ្លះពីមុខរបរផ្ទាល់ខ្លួន បើកហាងបានមួយចំនួន ឡើងនិយាយកោកកាកលើឆាក (ខ្លះបង្កើតកម្មវិធីឡើងនកិយាយខ្លួនឯង) ក៏ទុកខ្លួនជាបុគ្គលជោគជ័យ ធ្វើឱ្យយុវវ័យជាច្រើនចាប់ផ្តើមសង្ស័យនឹងពាក្យនេះរហូតដល់ «អត់សូវចង់»។
ជួនកាល អ្នកមិនបាច់ដូចពួកគេ តែតាមពិតអ្នកជាបុគ្គលជោគជ័យពិតៗរួចស្រេចទៅហើយ ឧទាហរណ៍៖
១ អ្នកកំពុងតែឈានទៅមុខ
ឆ្នាំនេះនឹងឆ្នាំមុន អ្នករីកចម្រើន។ មិនថាអ្នកកំពុងមានរបរផ្ទាល់ខ្លួនឬកំពុងបំពេញការងារនៅស្ថាប័នណាក្តី អ្នកឡើងតួនាទីឬបំពេញការងារបានធំជាងមុន លំបាកជាងមុន នៅតែអាចធ្វើបាន ពិតណាស់អ្នកកំពុងជោគជ័យ។
២ អ្នកបោះបង់ទម្លាប់អាក្រក់
អ្នកបានបញ្ចប់ជាស្ថាពរជីវិតស្រវឹងខួប ទម្លាប់ភ្នាល់លេងល្បែង ខ្វះវិន័យ និងជក់បង្ហុយ។ល។ បើនេះមិនជោគជ័យតើជាស្អីវិញ?
៣ បំភ្លេចអតីតកាលចាប់យកអនាគត
អ្នកធ្លាប់ជាមនុស្សដែលដួលហើយពួកគេចង្អុលថាអ្នកក្រោកមមិនរួចទេ!ពួកគេ បានបោះបង់អ្នក! មិត្ត ! គ្រួសារ! ញាតិ! សង្គមនេះ មនុស្សសឹងមួយផែនដី មិនជឿថា អ្នកក្រោកមកបាន! គ្មានយប់ណាយូរជាង១២ម៉ោងទេ! ក្រោកឡើងមក ហើយជោគជ័យឱ្យគេមើល!
៤ មនុស្សដែលហៅថាខ្លួនឯងជោគជ័យភាគច្រើនមិនបានអ្វីដុំកំភួនទេ។ ចំណែកអ្នកដែលកំពុងខំប្រឹងនិងដាក់ខ្លួនរាល់នោះវិញ កំពុងឆ្លងកាត់ជីវិតបានបណ្តើរៗហើយ។ ឧបសគ្គ ការលំបាក ការយកឈ្នះខ្លួនឯង អ្នកឆ្លងកាត់បានហើយទៅជឿសម្តីបុគ្គលជោគជ័យត្បាញអាយឯណាវិញ៕
៥ អ្នកមានជម្រើសច្រើន
មនុស្សមិនទ័លច្រកគឺមនុស្សមិនឱ្យខ្លួនឯងទ័ល។ នេះជាសម័យអ៊ីនធើណេត ជាសម័យកាលដែលមនុស្សឱ្យតម្លៃលើទេពកោសល្យ និងការព្យាយាម។ ប្រសិនបើយើងចង់ឱ្យគេមកទទួលស្គាល់យើង ដោយដេកទទូរភួយខ្ចិល និងលេងទូរសព្ទ តើពេលណាទៅ ទើបយើងមានជម្រើស? មេឃមិនទម្លាក់អ្វីមកក្រៅពីភ្លៀងទេ។ឱកាសគឺយើងបង្កើតឡើង។
ស្រលាញ់ខ្លួនឯងឡើង!
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត