Uncategorized
ដំណឹងល្អ! ៩រាជធានីខេត្ត កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឆ្លើយតបសំណួររបស់ អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះថា បច្ចុប្បន្នក្រសួងសុខាភិបាលបានចាត់ចែងផែនការយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្ដាខេត្ត ដែលអនុវត្តតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ និងកំពុងចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ឆ្លើយតបសំណួររបស់ អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះថា បច្ចុប្បន្នក្រសួងសុខាភិបាលបានចាត់ចែងផែនការយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្ដាខេត្ត ដែលអនុវត្តតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ និងកំពុងចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល។
លោកស្រីមានប្រសាសន៍បន្ថែមថា៖ “បន្តមកទៀត យើងបានចាក់ [វ៉ាក់សាំង] នៅខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ដោយជ្រើសយកស្រុកចំនួន៣។ ស្រុកនៅតាមផ្លូវជាតិលេខ១នៅខេត្តស្វាយរៀង ព្រមទាំងកំពង់ឆ្នាំង និងកំពង់ចាម យើងចាក់វ៉ាក់សាំងតាមស្រុកដែលមានរោងចក្រ និងកម្មករកម្មការិនី”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានឱ្យដឹងបន្ថែមថា ក្រសួងសុខាភិបាលបានចាត់ចែងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមចំនួនវ៉ាក់សាំងដែលមានក្នុងដៃ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “នេះជាផែនការមួយដំណាក់ដែលយើងមានវ៉ាក់សាំងជាង៤,៥លានដូស។ រហូតទៅដល់ដំណាច់ខែសីហា ដែលនឹងមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀតទៅតាមផែនការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល”។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រូបនេះ មានការរំពឹងថា ប្រសិនជាមិនមានការប្រែប្រួលទេនោះ វ៉ាក់សាំងនឹងមកដល់តាមចំនួនបញ្ជាទិញ នោះកម្ពុជានឹងអាចសម្រេចផែនការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ១០លាននាក់នៅមុនដំណាច់ឆ្នាំ២០២១ និងមុនផែនការដែលបានកំណត់បញ្ចប់ការចាក់វ៉ាក់សាំងនេះ នៅចុងឆមាសទី១ ឆ្នាំ២០២២។
លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា នៅខេត្តតាកែវ កំពុងធ្វើការចាក់វ៉ាក់សាំងនៅគោលដៅដែលមានការប្រឈមចំនួន ៣ស្រុក គឺស្រុកបាទី ស្រុកសំរោងទង និងស្រុកត្រាំកក់។


លោក មាស អ៊ុយ បានបញ្ជាក់ថា នៅស្រុកបាទី និងស្រុកសំរោងទង ពេទ្យទាហានជាអ្នកចាក់ ចំណែកនៅស្រុកត្រាំកក់ គឺមន្ត្រីសុខាភិបាលរបស់ខេត្តជាអ្នកចាក់វ៉ាក់សាំង។
លោកមានប្រសាសន៍ថា៖ “យើងបានចាក់រួចរាល់ហើយ ចំពោះមន្ត្រីរាជការ ខាងពន្ធនាគារអីផ្សេងៗហ្នឹង ចំណែកជំហាននេះ គឺយើងចាក់ជូនពលករ និងប្រជាពលរដ្ឋនៅស្រុកដែលផ្ទុះកូវីដច្រើន”។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បង្ហាញថា ការចាក់វ៉ាក់សាំងធ្វើឡើងនៅតាមគោលដៅទាំង ៨ក្រុងស្រុក ប៉ុន្តែក្នុងនោះក៏មានការបែងចែកទីតាំងជាច្រើនកន្លែងបន្ថែមទៀត។
លោកអភិបាលខេត្តកំពង់ស្ពឺរូបនេះ មានប្រសាសន៍ថា៖ “តាមគោលការណ៍គឺយើងធ្វើទៅលើអ្នកដែលប្រឈមខ្លាំងមុនគេ ហើយកាលនៅថ្ងៃទី២២ ខែមិថុនានោះ យើងប្រើទ្រង់ទ្រាយធំទៅគ្រប់រោងចក្រសហគ្រាសទាំងអស់។ យ៉ាងណាយើងក៏បានចាក់បណ្តើរៗហើយដែរ មានតាំងពីមន្ត្រីរាជការ អ្នកជាប់ពន្ធនាគារ រោងចក្រសហគ្រាសខ្លះក៏បានចាក់ដែរ”។
លោក វ៉ី សំណាង បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងចំនួន ៥៥ម៉ឺនដូស ដោយចែកកាច់ជា២ ពាក់កណ្តាលសម្រាប់ចាក់ជូនទៅកម្មកររោងចក្រ សហគ្រាស ហើយក្រៅពីនោះសម្រាប់ចាក់នៅទីប្រជុំជនទាំងអស់។

លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀងបានចាក់វ៉ាក់សាំងដំណាក់កាលទី១បញ្ចប់ដោយជោគជ័យ និងកំពុងចាក់វ៉ាក់សាំងដូសទី២ ដំណាក់កាលទី២។
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងដដែលនេះ បានបញ្ជាក់ថា ដំណាក់កាលទី១ គឺការចាក់វ៉ាក់សាំងជូនមន្ត្រីសុខាភិបាល មន្ត្រីពន្ធដារ និងអ្នកនៅក្រុមជួរមុខដែលប្រឈមនឹងជំងឺកូវីដ-១៩ ចំណែកដំណាក់កាលទី២ គឺចាក់ជូនក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលក្រុង-ស្រុក និងឃុំ-សង្កាត់ និងដំណាក់កាលទី៣ គឺចាក់ជូនដល់ប្រជាពលរដ្ឋនៅទីតាំង ៣ ក្រុង-ស្រុក គឺក្រុងបាវិត ស្រុកកំពង់រោទ៍ និងស្រុករំដួល។
លោក កែវ រដ្ឋា បានឱ្យដឹងបន្ថែមថា៖ “ទីតាំងដែលមានកម្មករ-កម្មការិនីច្រើនជាមុខសញ្ញាប្រឈមត្រូវតែចាក់វ៉ាក់សាំង ដូចជានៅក្រុង-ស្រុកទាំង ៣ ហ្នឹងសុទ្ធតែត្រូវចាក់។ ចំពោះវ៉ាក់សាំងដែលត្រូវចាក់ជូនកម្មកររោងចក្រ សហគ្រាសនេះ ប្រហែលជាអាចទទួលបាននៅដើមខែកក្កដា នេះ”។


គួរបញ្ជាក់ថា គិតត្រឹមយប់ម្សិលមិញថ្ងៃទី២៤ ខែមិថុនានេះ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន៣,៧១៥,៧៥១នាក់ ឬប្រមាណ ៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ វ៉ាក់សាំងកំពុងប្រើនៅកម្ពុជាមាន៣ប្រភេទដូចជា Sinopharm AstraZeneca និងSinovac៕


អត្ថបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ