ព័ត៌មានអន្តរជាតិ
ជប៉ុន និងអាមេរិក នឹងបង្កើតផែនការមីស៊ីលក្នុងករណីមានអាសន្ននៅកោះតៃវ៉ាន់
ទីភ្នាក់ងារសារព័ត៌មាន ខ្យូដូ (Kyodo) របស់ជប៉ុន បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មានគោលបំណងចងក្រងផែនការយោធារួមគ្នាមួយសម្រាប់ភាពអាសន្នដែលអាចកើតមាននៅកោះតៃវ៉ាន់ ដែលរួមមានការដាក់ពង្រាយមីស៊ីល។

សេចក្ដីរាយការណ៍នេះបាននិយាយដោយសម្អាងដល់ប្រភពមិនបញ្ចេញឈ្មោះរបស់អាមេរិក និងជប៉ុនថា នៅក្រោមផែនការដែលរំពឹងថានឹងត្រូវបានអនុវត្តនៅខែក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់ប្រជុំកោះ ណានសៃ (Nansei) នៃខេត្ត កាហ្គោស៊ីម៉ា (Kagoshima) និងខេត្ត អូគីណាវ៉ា (Okinawa) ភាគនិរតីរបស់ប្រទេសជប៉ុន និងទៅកាន់ប្រទេសហ្វីលីពីន។

សារព័ត៌មាន Kyodo បន្តថា កងវរសេនាធំទាហានម៉ារីននៃកងម៉ារីនអាមេរិក ដែលមានប្រព័ន្ធរ៉ូកែតកាំភ្លើងធំចល័តដ៏ទំនើប (HIMARS) និងសព្វាវុធផ្សេងទៀត នឹងត្រូវដាក់ពង្រាយទៅកាន់ប្រជុំកោះ Nansei។

របាយការណ៍បន្ថែមថា អង្គភាពរបស់សហរដ្ឋអាមេរិក ដែលទទួលបន្ទុកលើលំហអាកាស អ៊ីនធើណិត និងរលកអេឡិចត្រូម៉ាញេទិក នឹងត្រូវដាក់នៅក្នុងប្រទេសហ្វីលីពីន។ ក្រសួងការពារជាតិជប៉ុន និងស្ថានទូតនានានៅទីក្រុងតូក្យូរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន មិនបានឆ្លើយតបលើសំណើសុំការអត្ថាធិប្បាយជុំវិញរឿងនេះទេ៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង