ព័ត៌មាន
អាជ្ញាធរមីន និងទូតឥណ្ឌាប្រចាំកម្ពុជា ចុះMOU លើការអនុវត្តគម្រោងបោសសម្អាតមីននៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង ក្រោមក្រមខណ្ឌគម្រោងផ្តល់ផលរហ័ស
អាជ្ញាធរមីន និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងបោសសម្អាតមីននៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង ក្រោមក្រមខណ្ឌគម្រោងផ្តល់ផលរហ័ស “Quick Impact Projects”នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤នេះ។

ការចុះហត្ថលេខាធ្វើឡើងរវាងឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១នៃអាជ្ញាធរមីន និងលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។
គម្រោងបោសសម្អាតមីននេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា និងអនុវត្តគម្រោងដោយអាជ្ញាធរមីន ធ្វើ ការបោសសម្អាតលើផ្ទៃដីមានមីនចំនួន ១៩៦.៨១០ ម៉ែត្រ ក្រឡា ក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្ត កោះកុង។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌា បានចូលរោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០២២ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងធ្វើការបោសសម្អាតនៅក្នុងខេត្តកោះកុងហើយផ្ទៃដីប្រមាណ ២,២០ គីឡូម៉ែត្រក្រឡា បាននឹងកំពុងធ្វើការបោសសម្អាតដោយមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។ ជាមួយគ្នានេះ ស្ថានទូតឥណ្ឌា ក៏បានរួមចំណែកក្នុងការផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ៧០០ នាក់ នៅខេត្តបន្ទាយមានជ័យផងដែរ។

ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីនមនុស្សធម៌ ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការរួមចំណែករបស់រដ្ឋាភិបាលឥណ្ឌា លើការងារបោសសម្អាតមីន ពិតជានាំមកនូវសុវត្ថិភាពក្តីសង្ឃឹម និងឱកាសយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍដល់ប្រជាជននៅខេត្តកោះកុង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការចុះអនុស្ស រណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាតំណាងនៃការបោះជំហានទៅមុខបន្ថែមទៀតក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា និងគូសបញ្ចាក់អំពីការបន្តគាំទ្ររបស់ប្រទេសឥណ្ឌា លើការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោស សម្អាតមីន។

លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលឥណ្ឌា ក្នុងក្របខណ្ឌគម្រោងផ្តល់ផលរហ័ស មិនត្រឹមតែចូលរួមចំណែកដល់ការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមរួមចំណែកដល់ការអភិវឌ្ឍនៅទីជនបទ វិស័យអប់រំ និង ការលើកកម្ពស់យេនឌ័រ ផងដែរ។ លោក ជំទាវបណ្ឌិត បានបញ្ជាក់ទៀត ស្ថានទូតឥណ្ឌា រីករាយនឹងចូលរួមជាមួយអាជ្ញាធរមីនក្នុងការងារបោសសម្អាតមីនមនុស្សធម៌៕ អត្ថបទ.ភារម្យ


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក