ព័ត៌មាន
ក្រសួងបរិស្ថាន ទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់បាន ២២លានម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦
ក្រសួងបរិស្ថានបានសម្រេចជោគជ័យក្នុងការទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ចំនួន ២១ ៩៨៧ ៧០៣ ម៉ែត្រគូប ចូលក្នុងប្រភពទឹកសាធារណៈ ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៦នេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងសុខភាពសាធារណៈនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយុទ្ធនាការ «ដើម្បីផ្ទៃទឹកស្អាត» គិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៦ (រយៈពេល ២១ខែ) ទិន្នន័យតាមរយៈឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពសំណល់រាវ បានបង្ហាញថា ក្រសួងបានគ្រប់គ្រងបរិមាណការបញ្ចេញសំណល់រាវដែលបានសម្អាតរួច និងធានាមិនឱ្យមានការបំពុលបរិស្ថានបានរហូតដល់ ៤២ ០៦១ ៩៧៦ ម៉ែត្រគូប (ជាង ៤២លានម៉ែត្រគូប)។
ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក្រសួងបរិស្ថានបានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយជំរុញឱ្យរោងចក្រ និងសហគ្រាសនានាបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ (Online ប្រព័ន្ធបញ្ជូនទិន្នន័យ) ដើម្បីផ្តល់ព័ត៌មានផ្ទាល់ភ្លាមៗ (Real-time) មកកាន់ទីស្តីការក្រសួងបរិស្ថាន។ គិតរហូតមកដល់ខែតុលា ឆ្នាំ២០២៦ នេះ មានក្រុមហ៊ុន និងសហគ្រាសចំនួន ៧៥ ហើយ ដែលបានស្ម័គ្រចិត្ត និងចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវនេះ។
ក្រសួងបរិស្ថានបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់រោងចក្រ និងសហគ្រាសទាំងអស់ ដែលបានចូលរួមសហការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសការអនុត្តសសរស្តម្ភ «ភាពស្អាត»។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាលើកកម្ពស់គុណភាពបរិស្ថាន សុខភាពសាធារណៈ និងជំរុញការអភិវឌ្ឍដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា៕









-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០