កីឡា
ពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
ប្រជាពលរដ្ឋ ទាំងជាតិ និងអន្ដរជាតិប្រមាណជាង ១,៥០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៩ នេះ បានចូលរួមកម្មវិធីរត់កម្សាន្ដ Kinal Fun Run 2026 ដែលជាការរត់ផ្ទាល់តាមផ្លូវយន្ដហោះ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក សុខ ហួម៉េង តំណាងក្រុមហ៊ុន PPM ដែលបានរៀបចំកម្មវិធីនេះ បានសម្ដែងក្ដីរីករាយ ក្រោយមានការគាំទ្រ និងចូលរួមលើសការរំពឹងទុក សម្រាប់ការរៀបចំលើកដំបូងនេះ ។ ចំពោះគោលបំណងសំខាន់ គឺដើម្បីលើកកម្ពស់សុខភាព តាមរយៈសកម្មភាពកីឡា ដល់ប្រជាពលរដ្ឋគ្រប់វ័យ ហើយលោកក៏សង្ឃឹមថា នឹងអាចរៀបចំជាបន្ដបន្ទាប់ទៀតផងដែរ។
ជាមួយគ្នាដែរ លោក ឯល រ៉ូហ្សាក់ ក៏បានបង្ហាញនូវការគាំទ្រ និងរីករាយក្នុងការចូលរួមកម្មវិធី Kinal Fun Run 2026 ផងដែរ ។ ក្នុងនាមអ្នកស្នេហាវិស័យកីឡាមួយរូប លោកថា កម្មវិធីនេះ ពិតជាល្អដែលផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានលេងកីឡាដើម្បីសុខភាព ផ្សារភ្ជាប់ជាមួយការរំឮកអនុស្សាវរីយ៍នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទីតាំងប្រវត្តិសាស្ដ្រមួយផង។
គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន PPM បានរៀបចំព្រឹត្តិការណ៍កីឡាបែបសុខភាពនេះឡើង ដោយមានកិច្ចសហការពីក្លិបកីឡារត់ប្រណាអ Unity Run Club និងមានការគាំទ្រពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការផ្ដល់ទីតាំងដើម្បីរៀបចំកម្មវិធីឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពសប្បាយរីករាយ ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏ល្អសម្រាប់អ្នកចូលរួមផងដែរ៕អត្ថបទ លី ឈុនឡា
-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន5 days agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន6 days agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋរលឹកដឹងគុណធំធេង ចំពោះព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាជាតិខ្មែរ ដែលបានទាមទារឯករាជ្យភាព ជូនប្រទេសជាតិ
-
ព័ត៌មាន1 week agoយុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម