ព័ត៌មាន
សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុងពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រ
សំបកកង់រថយន្ត ដែលផលិតដោយរោងចក្រកូនខ្មែរ នៅក្នុងខេត្តក្រចេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោ និងទទួលការគាំទ្រយ៉ាងផុលផុស ក្នុងពិព័រណ៌ផលិតផលខ្មែរ នៅកោះពេជ្រ។
លោក ច័ន្ទ សុគន្ធា នាយកក្រុមហ៊ុន ទទួលសិទ្ធិចែកចាយសំបកកង់រថយន្តពីរោងចក្រកូនខ្មែរ ដែលផលិតសំបកកង់រថយន្ត នៅក្នុងខេត្តក្រចេះ ប្រាប់ BTV នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា គឺជាឱកាសដ៏មានតម្លៃ ក្នុងការជំរុញឱ្យផលិតផលស្នាដៃកូនខ្មែរ សម្រុកចូលទីផ្សារកាន់តែទូលំទូលាយ។ តាមរយៈពិព័រណ៌នេះ លោកជឿជាក់ថា ផលិតផលរបស់កូនខ្មែរ នឹងកាន់តែទទួលបានការគាំទ្រកើនឡើងបន្ថែម ខណៈសំបករថយន្តដែលផលិតដោយកូនខ្មែរកាន់ទទួលការគាំទ្រខ្លាំង ក្នុងស្មារតីគាំទ្រផលិតផលជាតិ បូករួមនិងគុណភាពខ្ពស់មិនចាញ់ផលិតផលបរទេស។
លោក ហ៊ុន សាវ៉ាត់ ពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមកចូលរួម ពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៦នេះ បានប្រាប់ថា លោកមកទិញសំបកកង់រថយន្តដែលជាផលិតផលខ្មែរបន្ថែមទៀត បន្ទាប់ពីលោកបានប្រើ និងឃើញថា គុណភាពល្អមិនចាញ់ផលិតផលបរទេស។
លោក មាស ឧត្ដម ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អះអាង ថា លោកនៅតែបន្តគាំទ្រផលិតផលខ្មែរ ពីព្រោះផលិតផលខ្មែរ មានគុណភាព ដើម្បីឱ្យរោងចក្រមានដំណើរការទៅមុខ ជួយផ្ដល់ទីផ្សារសម្រាប់កសិករ ផ្ដល់ការងារដល់ពលរដ្ឋ ដោយមិនចាំបាច់ចំណាកស្រុក។
សូមជម្រាបជូន ថា ពិព័រណ៌ផលិតផលខ្មែរឆ្នាំ២០២៦នេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញស្មារតីសាមគ្គីភាព និងការរួបរួមគ្នាគ្រប់កាលៈទេសៈរបស់ប្រជាជាតិខ្មែរ ក្នុងនាមជាខឿនការពារជាតិ ជាប្រជាជនដែលមានមោទនភាពចំពោះប្រទេសជាតិ ជឿជាក់លើថ្នាក់ដឹកនាំ និងចូលរួមចំណែកគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា៕ អត្ថបទ៖ លៀ ស៊ីណា









-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា7 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា7 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ3 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០