ព័ត៌មាន
រដ្ឋសមាជិកអាស៊ាន រួមគ្នាផ្លាស់ប្តូរទស្សនៈថ្មីៗ និងជំរុញនវានុវត្តន៍លើឧស្សាហកម្មម្ហូបអាហារ
កម្ពុជាធ្វើជាម្ចាស់ផ្ទះ ជំរុញនវានុវត្តន៍ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន លើការផ្លាស់ប្តូរឧស្សាហកម្មម្ហូបអាហារ ដើម្បីពង្រឹងកិច្ច សហការក្នុងតំបន់ និងសមត្ថភាពនវានុវត្តន៍ ដោយលើកកម្ពស់ចំណេះដឹង និងការចូលរួមជាក់ស្តែង រវាងអ្នកស្រាវជ្រាវ ឧស្សាហកម្ម អ្នកធ្វើគោលនយោបាយ និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យម្ហូបអាហារ។
ឧស្សាហកម្មម្ហូបអាហារអាស៊ាន ជាកម្លាំងចលករដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ ការងារ និងសន្តិសុខស្បៀង ប៉ុន្តែ វិស័យនេះនៅបន្តប្រឈមមុខនឹងបញ្ហានានាដូចជា ការទទួលយកបច្ចេកវិទ្យា សមត្ថភាពនវានុវត្តន៍ និងការប្រកួតប្រជែង បើប្រៀប ធៀបទៅនឹងសមភាគីសកល។ បញ្ហានេះការពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាល ស្ថាប័នសិក្សា ស្ថាប័ន ស្រាវជ្រាវ និងឧស្សាហកម្ម មាន សារៈសំខាន់ណាស់ ក្នុងការបំពេញចន្លោះប្រហោង ជំរុញកសាងសមត្ថភាពក្នុងស្រុក និងការចែករំលែកចំណេះដឹង និងបង្កើតវិស័យ ម្ហូបអាហារដែលជំរុញដោយនវានុវត្តន៍ និងធន់ជាងមុននៅទូទាំងរដ្ឋសមាជិកអាស៊ាន (AMS)។
បញ្ហានេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រៀបចំ សិក្ខាសាលារួមគ្នា និងទស្សនកិច្ចផ្លាស់ប្តូររយៈពេលខ្លី លើនវានុវត្តន៍ម្ហូបអាហារ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ច សហការក្នុងតំបន់ និងសមត្ថភាពនវានុវត្តន៍ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន (AMS) ដោយលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និង ការចូលរួមជាក់ស្តែង រវាងអ្នកស្រាវជ្រាវ ឧស្សាហកម្ម អ្នកធ្វើគោលនយោបាយ និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យម្ហូប អាហារ។ កម្មវិធីនេះត្រូវបានរចនាឡើង ដើម្បីឱ្យមានលក្ខណៈជាក់ស្តែង មានអន្តរកម្ម និងសន្សំសំចៃ ជំរុញសម្រេចបាននូវវិសាលភាព ក្នុងតំបន់ដ៏រឹងមាំ ជំរុញលើកកម្ពស់កិច្ចសហការឆ្លងដែនប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ថា បញ្ហាម្អូបអាហារគឺជាបញ្ហាប្រឈមរបស់តំបន់ ក៏ដូចកម្ពុជា ដែលក្នុងនោះយើងក៏មានគោលនយោបាយជាតិ ក្នុងការកំណត់ការ ផលិតក្នុងស្រុកឱ្យបាន ៧០ ភាគរយ សម្រាប់រុញចូលទីផ្សារ។ ដូច្នេះតាមរយៈសិក្ខាសាលានេះ គឺមានគោលបំណងជាចម្បង ការផ្តល់ លើនវានុវត្តន៍វិស័យម្ហូបអាហារ ក្នុងនោះសម្រាប់ការជួបជុំគ្នានេះ ក្នុងគោលដៅដើម្បីស្វែងរកដោះស្រាយបញ្ហាប្រឈមផ្សេងៗ នៅក្នុង សង្គម ក៏ដូចតំបន់ក្នុងវិស័យម្ហូបអាហារ។
សូមបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ ក្នុងគោលដៅបង្កើនការយល់ដឹងក្នុងចំណោម AMS អំពីការអនុវត្តល្អបំផុតក្នុងតំបន់ និងអន្តរជាតិ ក្នុងការច្នៃប្រឌិតម្ហូបអាហារ កិច្ចសហការស្រាវជ្រាវ ជីវបច្ចេកវិទ្យា និងភាពជាដៃគូរវាងឧស្សាហកម្ម និងសិក្សា ដើម្បីជំរុញ ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។ ក្រៅពីនេះ ដើម្បីលើកកម្ពស់ការសន្ទនា ដែលមានរចនាសម្ព័ន្ធក្នុងចំណោម រដ្ឋាភិបាល ស្ថាប័នសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសធុនតូច និងមធ្យមផ្នែកម្ហូបអាហារ ដើម្បីកំណត់បញ្ហា ប្រឈមសំខាន់ៗ នៃប្រតិបត្តិការ និងផ្តល់អាទិភាពជាផ្លូវ សម្រាប់ការទទួលយកបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្ម។ ផ្តល់បទពិសោធន៍ផ្ទាល់ តាមរយៈ ការចុះទៅទស្សនាទីតាំងស្រាវជ្រាវ និងសហគ្រាសម្ហូបអាហាររបស់ប្រទេសកម្ពុជា ដោយបង្ហាញពីការអនុវត្តជាក់ស្តែងនៃការកែច្នៃ ម្ហូបអាហារ ការធានាគុណភាព សុវត្ថិភាពម្ហូបអាហារ និងការវេចខ្ចប់។ តាមរយៈនេះដែរ ក៏ជាការពង្រឹងបណ្តាញឆ្លងដែន និងភាព ជាដៃគូស្ថាប័ន ដើម្បីបង្កើតគំនិតផ្តួចផ្តើមរួមគ្នា និងបញ្ចូលធាតុចូលគោលនយោបាយដែលអាចអនុវត្តបានក្នុងយន្តការ គណៈកម្មា- ធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASEAN COSTI) និងអនុគណៈកម្មាធិការស្តីពីបច្ចេកវិទ្យាជីវៈ និងវិទ្យាសាស្ត្រ អាហារ (SC-BFS)៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០