ព័ត៌មាន
គណៈប្រតិភូហ្វ្រង់កូហ្វូនីបណ្ដាប្រទេសនានា បន្តអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី២០
គណៈប្រតិភូជាន់ខ្ពស់ហ្រ្វង់កូហ្វូនី បានបន្តអញ្ជើញមកដល់រាជធានីភ្នំពេញ ខណៈនៅសល់ពេល៣ថ្ងៃទៀត កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី លើកទី៤៨ និងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នឹងឈានចូលមកដល់។
នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ គឺឃើញមានប្រតិភូជាន់ខ្ពស់មកពីប្រទេសកាណាដា រួមមាន៖ តំណាងសភា តំណាងក្រសួងការបរទេស តំណាងស្ថាប័នទទួលបន្ទុកកិច្ចការហ្រ្វង់កូហ្វូនី និងក្រុមការងារឧត្តមមន្ត្រីកាណាដានានាទៀត ដឹកនាំដោយ ឯកឧត្តម Stephane Sarrazin (ស្តេហ្វិន ស៊ែរ៉ាហ្សាំង) អនុប្រធានសភា នៅទីក្រុងអង់តារីយ៉ូ ប្រទេសកាណាដា និងក៏មានប្រតិភូជាន់ខ្ពស់រដ្ឋ Louisiane (លូវីហ្ស៊ាន) សហរដ្ឋអាម៉រិក ផងដែរ ដែលគ្រប់ប្រតិភូនានានោះ បានធ្វើបដិសណ្ឋាកិច្ចទទួលស្វាគមន៍ដោយឯកឧត្តម ម៉ី ពន្លក អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ប្រតិភូមកពីរដ្ឋ Louisiana សហរដ្ឋអាម៉រិក បានថ្លែងថា នេះជាលើដំណើរដែលគណៈប្រតិភូទាំងអស់គ្នា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅតំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូង និងចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅកម្ពុជា និងមានឱកាសល្អស្វែងយលពីប្បធម៌កម្ពុជា និងសហគមន៍ Francophonie ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេស និង រដ្ឋ ជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន៧៩នៅតាមទ្វីបទាំង៥លើសកលលោក ក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស និង តំណាងប្រមុខថ្នាក់ដឹកនាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី មាន ២៦ប្រទេស ក្រៅពីនេះមានក្រុមឧត្តមមន្ត្រីអម ឯកអគ្គរដ្ឋទូត ប្រមាណជាង១០០០រូប នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៥ និង ១៦ខែវិច្ឆិកាដដែលនេះ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងថា នៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលតាមប្រទេសនិយាយភាសាបារាំង នឹងជជែកគ្នាលើឯកសារមួយចំនួនដែលត្រូវអនុម័ត ពិនិត្យសម្រេចលើឯកសារ ហើយនឹងពិភាក្សាការងារលំអិតមួយចំនួនទៀត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា នៅក្នុងកិច្ចប្រជុំនេះទៀត នឹងអនុម័តនូវឯកសារចំនួនបី រួមមាន៖ ទី១៖ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលទាក់ទងខាងនយោបាយ និងការបញ្ជាក់ពីការងារ និងគោលជំហរអង្គការហ្រ្វង់កូហ្វូនី ។ ឯកសារទី២. សេចក្តីសម្រេច ស្តីពី ស្ថានភាពវិបត្តិ ការចាកចេញពីវិបត្តិ និងការពង្រឹងសន្តិភាព តំបន់ប្រើប្រាស់ភាសាបារាំង ។ ឯកសារទី៣ សេចក្តីអំពាវនាវទីក្រុងភ្នំពេញ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងការលើកតំកើងភាពចម្រុះវប្បធម៌ ។អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន