ព័ត៌មាន
ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េ អមដំណើរដោយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Yoon Hu-duk ប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម Yoon Hu-duk បានសម្តែងសេចក្តីរីករាយដែលបានជួបគណៈប្រតិភូកម្ពុជាជាថ្មី និងបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលជាឱកាសដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំសកម្មភាពអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងការទូត ការពង្រីកការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រីកការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ផងដែរ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម Yoon Hu-duk បានគូសបញ្ជាក់ថា សន្តិភាពត្រូវតែជាអាទិភាពខ្ពស់បំផុត និងបានសម្តែងក្តីសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការចរចា ស្របតាមច្បាប់អន្តរជាតិ ដើម្បីឱ្យប្រជាពលរដ្ឋដែលបានភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ និងបន្តជីវភាពរស់នៅដោយសុខសន្តិភាព។
ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះឯកឧត្តម Kim Chang-ryong និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញគម្រោងកិច្ចសហប្រតិបត្តិការនានា ស្របតាមកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម Yoon Hu-duk បានសម្តែងការគាំទ្រចំពោះ «គម្រោងផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ២០-៣០» ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ តួលេខ «២០» តំណាងឱ្យចំណងទាក់ទងជាប្រវត្តិសាស្ត្ររវាងអរិយធម៌ស៊ីលឡា (Silla) និងអរិយធម៌អង្គរ ក្នុងឆ្នាំ២០០៦ ខណៈតួលេខ «៣០» តំណាងឱ្យខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ជាទីបញ្ចប់ ឯកឧត្តម Yoon Hu-duk បានសម្តែងក្តីសង្ឃឹមថា រយៈពេល៣០ឆ្នាំខាងមុខទៀត នឹងក្លាយជាយុគសម័យថ្មីមួយដែលពោរពេញដោយសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងនាមជាប្រធានក្រុមមិត្តភាពរដ្ឋសភាកូរ៉េ-កម្ពុជា ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែរីកចម្រើនថែមទៀត ៕
-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!