ព័ត៌មាន
រដ្ឋមន្រ្តីអធិការកិច្ច៖សមាគមសង្គហមិត្តភាពរបស់ក្រសួងជាមូលនិធិសម្រាប់ជួយឧបត្ថម្ភ និងគាំទ្រដល់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងស្ថាប័ន
ភ្នំពេញ៖សមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច គឺជាមូលនិធិមួយដ៏មានសារៈសំខាន់សម្រាប់ជួយឧបត្ថម្ភនិងគាំទ្រដល់សុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់យើង ព្រមទាំងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងស្ថាប័នទាំងមូល។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច។
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច ដើម្បីពិនិត្យ ពិភាក្សា និងតាមដានលើវឌ្ឍនភាពការងាររបស់សមាគម ដោយមានការចូលពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងប្រកាសជាផ្លូវការនូវការកែសម្រួលសមាសភាព នៃគណៈកម្មាធិការសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ចថ្មី ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យបន្តពិនិត្យពិភាក្សាលើសកម្មភាពការងារ ការពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាព ការឧបត្ថម្ភគាំទ្រ និងការចូលរួមបំពេញភារកិច្ចឱ្យបានពេញលេញ ស្របតាមលក្ខន្តិកៈសមាគមសង្គហមិត្តភាព ដើម្បីបង្កើននូវទំនុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមសង្គហមិត្តភាពរបស់ក្រសួងអធិការកិច្ច៕




-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!