ព័ត៌មាន
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និងសរសើរប្រទេសកម្ពុជាស្រស់ស្អាត
ភូមិហ្រ្វង់កូហ្វូនីជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ត្រៀមបើកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាពីថ្ងៃស្អែកតទៅ។ ហើយការរៀបចំនៅក្នុងភូមិនេះ ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិផងដែរ។
ក្នុងពេលមកទស្សនានៅសួនច្បារវត្តបទុវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះ ភ្ញៀវទេសចរអន្តរជាតិ បានប្រាប់BTVថា ប្រទេសកម្ពុជាមានសុវត្ថិភាព សស្រ់ស្អាត ប្រជាពលរដ្ឋរួសរាយរាក់ទាក់ និងជាពិសេសពេលមកដល់ទីតាំងរៀបចំភូមិហ្រ្វង់កូហ្វូនីនេះ គឺមានភាពទាក់ទាញចាប់អារម្មណ៍ពីការរៀបចំតុបលម្អផ្សេងៗ។ ភ្ញៀវទេសចអន្តរជាតិទាំងនោះយល់ឃើញថា ការរៀបកិច្ចប្រជុំហ្រ្វង់កូហ្វូនីជាការតភ្ជាប់ទំនាក់ទំនងគ្នាផ្លាស់ប្តូរ វប្បធម៌ ជំនួញ និងទេសចរណ៍ជាដើម។ បន្ថែមលើនេះ ភ្ញៀវទេសចរទាំងនោះ ក៏បានណែនាំដល់ភ្ញៀវទេសចរអន្តរជាតិដទៃទៀត គួរមកលេងប្រទេសកម្ពុជាដែលមានតំបន់ទេសចរណ៍ជាច្រើន និងមានសុវត្ថិភាព។
ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់បើកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៍, ស្តង់ពិព័រណ៍ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌។ល។ ភូមិហ្រ្វង់កូហ្វូនីរៀបចំឡើងក្រោមប្រធាន «ស្នាមញញឹមខ្មែរ ស្នាមញឹមហ្រ្វង់កូហ្វូនី»។
គួរបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកជំទាវអគ្គលេខាធិការ នៃអង្គការ OIF នឹងអញ្ជឹងចូលរួមជាគណៈធិបតីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» ជាផ្លូវការនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ ទូច សោភ័ណ















-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ3 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ