ព័ត៌មាន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបើកកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម និងការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់ រួមទាំងថ្នាក់ជាតិ។
ឯកឧត្តម តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានថ្លែងថា កិច្ចប្រជុំនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនៃការចូលរួម ការសហការ ការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម និងការដោះស្រាយបញ្ហាកំហុសទិន្នន័យជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ។ កិច្ចប្រជុំថ្ងៃនេះ រៀបចំឡើងដោយមានគោលបំណងជំរុញការអនុវត្តការងារអត្តសញ្ញាណកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមបែបបទនីតិវិធីជាធរមាន ដោយការបង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យ បង្កើនការទទួលខុសត្រូវលើការផ្តល់សេវាជូនប្រជាពលរដ្ឋ និងជំរុញដោះស្រាយបញ្ហាដែលបានកើតឡើងជូនប្រជាពលរដ្ឋឱ្យបានល្អកុំឱ្យមានបញ្ហាប្រឈមច្រើន។
ឯកឧត្តមបានបញ្ជាក់ថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ព្រោះថាអត្តសញ្ញាណបុគ្គលគឺជាមូលដ្ឋានគ្រឹះក្នុងការទទួលបាននូវសិទ្ធិ និងផលប្រយោជន៍តាមច្បាប់ជាធរមាន ព្រមទាំងជាមូលដ្ឋានសម្រាប់ការទទួលបានសេវាសាធារណៈ និងការបំពេញកាតព្វកិច្ចនានាក្នុងសង្គម។ ជាក់ស្តែងបញ្ហាដែលកំពុងប្រឈមនាពេលបច្ចុប្បន្នគឺបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណរបស់ពលរដ្ឋ និងបញ្ហាទិន្នន័យរបស់អត្តសញ្ញាណពលរដ្ឋមិនមានសង្គតិភាព ដូចជាទិន្នន័យក្នុងសំបុត្រកំណើតខុសពីទិន្នន័យក្នុងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬទិន្នន័យក្នុងសៀវភៅស្នាក់នៅ និងឯកសាររដ្ឋបាលពាក់ព័ន្ធផ្សេងទៀត។ កំហុសទិន្នន័យទាំងនេះរួមមាន កំហុសអក្ខរាវិរុទ្ធ គោត្តនាម នាមខ្លួន ភេទ ថ្ងៃ ខែ ឆ្នាំ កំណើត ទីកន្លែងកំណើត និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀត ដែលអាចបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ឯកសារដើម្បីបំពេញតម្រូវការផ្សេងៗ។ ទន្ទឹមនឹងនេះ បញ្ហាមួយចំនួនក៏ត្រូវបានលើកឡើងតាមបណ្តាញសង្គម (ជាញឹកញ៉ាប់) ដូចជា Facebook និង TikTok ដែលបង្ហាញពីការមិនសប្បាយចិត្ត និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះភាពខុសគ្នានៃព័ត៌មាននៅលើឯកសារអត្តសញ្ញាណរបស់ខ្លួន។ មានករណីមួយចំនួនទៀត អ្នកស្នើសុំសេវាបានផ្តល់ព័ត៌មានមិនត្រឹមត្រូវ ឬកែទិន្នន័យ ដោយចេតនាដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ។ លើទិដ្ឋភាពជាក់ស្តែងមានករណីបុគ្គលខ្លះបានព្យាយាមកែដំឡើងអាយុដើម្បីស្នើសុំចូលធ្វើការ ឬបន្ថយអាយុមិនទាន់ចង់ចូល និវត្តន៍ ឬកែទិន្នន័យផ្សេងទៀតដើម្បីស្នើសុំទិដ្ឋាការ (វីសា) ទៅក្រៅប្រទេស ដែលខុសនឹងការ កំណត់របស់ច្បាប់។ មានករណីមួយចំនួនទៀត ពលរដ្ឋខ្ចីសំបុត្រកំណើតគ្នាប្រើដោយមនុស្ស ពីរនាក់ ឬច្រើននាក់ប្រើសំបុត្រកំណើតតែមួយ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះមិនមែនកើតឡើងដោយសារមូលហេតុតែមួយនោះទេ ប៉ុន្តែជាលទ្ធផលនៃការអនុវត្តការងារក្នុងដំណាក់កាលផ្សេងៗគ្នា ដែលការចុះបញ្ជីពឹងផ្អែកលើការកត់ត្រាដោយដៃ ការផ្តល់ព័ត៌មានផ្ទាល់មាត់ ការខ្វះឯកសារយោងគ្រប់គ្រាន់ និងការខ្វះ ប្រព័ន្ធអេឡិចត្រូនិកដើម្បីចុះបញ្ជី។ ចំពោះបញ្ហាទាំងនេះយើងមិនត្រូវផ្តោត ប៉ុន្តែត្រូវផ្តោតលើការតែលើការដោះស្រាយកំហុសដែលបានកើតឡើងរួចហើយនោះទេ ការពារ និងទប់ស្កាត់កំហុសថ្មីៗកុំឱ្យកើតមានបន្តទៀត តាមរយៈការពង្រឹងការផ្ទៀងផ្ទាត់ឯក សារ ការកត់ត្រាទិន្នន័យឱ្យបានត្រឹមត្រូវ និងការអនុវត្តនីតិវិធីឱ្យបានម៉ឺងម៉ាត់៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ3 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ