ព័ត៌មាន
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
អ្នកសម្របសម្រួល ឬហៅកាត់ថា L.O នៃគណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ បានបង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំង ដែលពួកគេស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលឱ្យ គណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីនៅកម្ពុជា។
បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ច្រក VIP តំណាងអ្នកសម្របសម្រួល( L.O) ៣រូបបានប្រាប់ថា ពួកគេពិតជាពិតចិត្តចំពោះការងារជាអ្នកសម្របសម្រួល ហើយពួកគេនឹងខិតខំសម្របសម្រួលឱ្យគណៈប្រតិភូពេញចិត្ត សប្បាយចិត្ត និងកក់ក្តៅ ហើយនឹងព្យាយាមសម្របសម្រួលឱ្យបានល្អបំផុត ដើម្បីមុខមាត់ប្រទេសកម្ពុជា និងដើម្បីឱ្យគណៈប្រតិភូ មានទំនុកចិត្ត និងជឿជាក់ចំពោះកម្ពុជា ម៉្យាងទៀតកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ពិតជាមានសារសំខាន់ណាស់ ដូចនេះពួកគេនឹងធ្វើជាអ្នកសម្របសម្រួល( L.O)ឱ្យគណៈប្រតិភូមានទំនុកចិត្ត១០០ចំពោះកម្ពុជា។
សូមបញ្ជាក់ថា តាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការបរទេសប្រទេស និងរដ្ឋ ជាសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានចំនួន៨២ នៅតាមទ្វីបទាំង៥លើសកលលោក បានបញ្ជាក់ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា ក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស និង តំណាងប្រមុខថ្នាក់ដឹកនាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី មាន ២៦ប្រទេស ក្រៅពីនេះមានក្រុមឧត្តមមន្ត្រីអម ឯកអគ្គរដ្ឋទូត ប្រមាណជាង១០០០រូប នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅថ្ងៃទី ១៤ វិច្ឆិការហូតដល់ថ្ងៃទី១៦ខែវិច្ឆិកា ក្នុងនោះកម្ពុជាមានរៀបចំកម្មវិធីអមធំៗចំនួនពីរទៀត រួមមាន៖ ព្រឹត្តិការណ៍អម ហ្រ្វង់កូតិច នឹងប្រារព្វនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ដែលប្រមូលផ្តុំដោយក្រុមហ៊ុន អ្នកវិនិយោគទុន អង្គការ សមាគម អ្នកជំនាញមកពីតាមប្រទេសជាង៧០បានចុះឈ្មោះចូលរួមសរុបបានចំនួន៤៦០០នាក់ ដោយឡែកសម្រាប់ព្រឹត្តិការណ៍អម ភូមិហ្រ្វង់កូហ្វូនី ធ្វើនៅសួនវត្តបុទុមរៀបចំចាប់ពីថ្ងៃទី១៣ស្អែកនេះរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា បានរៀបចំពន្លាជាតិ និងស្តង់ពិព័រណ៌ ប្រមាណជាង២០០ ដោយមានប្រទេស និងរដ្ឋចុះឈ្មោះចូលរួមប្រមាណជាង៧០ ហើយរំពឹងថា ព្រឹត្តិការណ៍មហាជនមួយនេះដែលប្រារព្វក្នុងរយៈពេល៥ថ្ងៃនោះ រំពឹងមានអ្នកចូលទស្សនាប្រមាណប្រមាណជាង១០ម៉ឺននាក់៕
ដោយ ៖ គង់ រ៉េន






-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ3 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន6 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ