កម្មវិធីប្រកួតប្រជែងធ្វើម្ហូប របស់ស្ថានីយទូរទស្សន៍ បាយ័ន ត្រៀមនឹងចាក់ផ្សាយនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះហើយ។ កម្មវិធី « Dutch Mill Selected Celebrity Chef » ជាកម្មវិធីថ្មី និងដំបូងនៅក្នុងប្រទេសកម្ពុជា ដែលរៀបចំធ្វើឡើងក្នុងគោលបំណងបំរើការកំសាន្តដល់ទស្សនិកជន និងជាកម្មវិធីប្រកួតប្រជែងដើម្បីរកបេក្ខភាពអ្នកឈ្នះតែម្នាក់ ដើម្បីយកប្រាក់រង្វាន់នោះទៅធ្វើកម្មវិធីសប្បុរសធម៌។ ទស្សនិកជននឹងទទួលបាននូវអារម្មណ៍លំហែលជាមួយវិធីធ្វើម្ហូបថ្មីៗជាច្រើនមុខ ពីតារាកិត្តិយសទាំង ៨រូប ដែលសុទ្ធសឹងតែមានគំនិតច្នៃប្រឌិតរៀងៗខ្លួនទៅលើមុខម្ហូបរបស់ពួកគេ។ ក្នុងនោះ...
តតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានដាក់ឱ្យប្រើប្រាស់នូវផលិតផលបន្ថែមថ្មីការពារលើជំងឺធ្ងន់ធ្ងរ ជាច្រើនមុខ ជាលក្ខណះបុគ្គល និងជាក្រុម។
កម្មវិធី Cha Cha Cha តែងតែកំដរអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយ ភ្លេចអស់ទុក្ខកង្វល់ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ និងតែងតែនាំមកនូវទស្សនីយភាពថ្មីៗជានិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាសយានដ្ឋានអន្តរជាតិដែលទើបសាងសង់ថ្មី នៅទឹកដីខេត្តកណ្តាល ដែលសាងសង់បានជាង២០%ហើយនោះ ជាអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
ចួនពេលសាច់រឿងកំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលបានការពេញពេញថ្លើមពីអ្នកទស្សនាផងនោះ ឆាប់ៗនេះ តួអង្គសំខាន់ៗនៅក្នុងរឿង សត្រូវកំពូលស្នេហ៍ នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ ផងដែរ។
បុរីអាម៉ូរី បានបោះទុនវិនិយោគ សរុបប្រមាណ ១0 លានដុល្លារអាមេរិក លើគម្រោងអាម៉ូរីសែនសុខ ដោយគម្រោងនេះ ផ្ដោតសំខាន់លើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូតវីឡាថ្មីៗចំនួន ៣ប្រភេទ ដោយរចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ។
នេះមិនមែនជាលើកទី១ទេ នៃការប្រគល់រង្វាន់ជូនអ្នកឈ្នះ ហើយក៏មិនមែន ជាលើកចុងក្រោយដែរ។ រង្វាន់ធំលុយសុទ្ធរហូតដល់ 200 លានរៀល 50 លានរៀល 10លានរៀល ម៉ូតូយ៉ាម៉ាហា ឃ្យូប៊ីក ស៊េរី 2021 និងទូរស័ព្ទ Iphone ជាច្រើនគ្រឿង ដែលអ្នកឈ្នះបន្ទាប់អាចជាអ្នក។
ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ – ក្រុមហ៊ុនយូនីលឹវើ (ខេមបូឌា) លីមីតធីត បានចូលរួមចំណែកផ្តល់នូវផលិតផលអនាម័យដល់ស្ថាប័នចំនួន៣ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជា។ ផលិតផលអនាម័យ និងការរក្សាអនាម័យផ្ទាល់ខ្លួនល្អ ជាពិសេសការលាងដៃជាចាំបាច់គឺជាកត្តាមួយដ៏សំខាន់ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត-១៩។ ក្រុមហ៊ុនយូនីលឹវើ ពិតជាទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជួរមុខ បុគ្គលិកសុខាភិបាល និងបុគ្គលិករាជរដ្ឋាភិបាលដទៃទៀតក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងការីករាលដាលនៃជំងឺកូវីត-១៩ក្នុងសហគមន៍ជាថ្មីហើយ ក្រុមហ៊ុនជឿជាក់ថាការចូលរួមចំណែកជាផលិតផលអនាម័យនឹងការជួយការពារមន្ត្រីជួរមុខនិងអ្នកដទៃទៀតពីជំងឺដ៏កាចសាហាវនេះ។នេះជាប្រសាសន៏របស់លោក លី សុធូ អគ្គនាយក ក្រុមហ៊ុនយូនីលឹវើប្រចាំប្រទេសកម្ពុជា និងឡាវ។ ស្ថាប័នដែលក្រុមហ៊ុនយូនីលឹវើ...
នៅក្នុងវិធីបើកសម្ពោធ App Sastra Film ជាផ្លូវការ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណ អុីអនម៉ល សែនសុខ ស៊ីធី អ្នកស្រី នាយិកា របស់ផលិតកម្មSastra Film អ្នកស្រី ប៊ុន ចាន់និមល បានធ្វើការ សម្តែងជាការដឹងគុណ ដល់ស្ថានីយ៍ទូទស្សន៍បាយ័ន ដែលបានសហការ ក៏ដូចជាគាំទ្រ ដល់ការផលិតរឿងភាគដំបូងរបស់ខ្លួនតាំងពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន...
ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា – ជាតារាសម្តែង ជាពិធីការនីទូរទស្សន៍ និងជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន កញ្ញា បានឈ្នះតំណែងជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដើម្បីតំណាងឱ្យប្រទេសនៅក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។ បន្ទាប់ពីសកម្មភាពប្រកួតរយៈពេល ៥សប្តាហ៍ កញ្ញា រ៉េត សារីតា ដែលជាអ្នកតស៊ូមតិដើម្បីសមភាពយេនឌ័រនិងការយល់ដឹងអំពីសុខភាពបន្តពូជ បានឈ្នះពានពិសេសដូចជា ពានទេពកោសល្យ ពានការតស៊ូមតិល្អបំផុត និងពានការសម្ភាសន៍បានល្អ បំផុត ជាមួយ និងការបញ្ចេញសមត្ថភាពនៅលេីឆាករបស់កញ្ញា រហូតទទួលបានចំណាត់ថ្នាក់កំពូលនៃការប្រកួតនេះ។ នៅពេលត្រូវបានសួរនៅក្នុងសំនួរចុងក្រោយ៖ សព្វ...