យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ហើយថែមទាំងធ្វើការឱ្យទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សាស្ទ្រីប ផងដែរ។ ទីភ្នាក់ងារជំនួយ UNRWA ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា មានបុគ្គលិកជាច្រើនដែលធ្វើជាសមាជិកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។ អង្គការសហប្រជាជាតិ បន្ទាប់ពីការស៊ើបអង្កេតមួយ បាននិយាយកាលពីខែសីហាថា បុគ្គលិក UNRWA ប្រាំបួននាក់ អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានបណ្តេញពួកគេចេញពីការងារ។...
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែតុលា ម្សិលម៉ិញនេះ បានសហការជាមួយក្រុមហ៊ុន ធីបកូ អេសហ្វស(ខេមបូឌា) ខមភេនី លីមីធីត – Tipco Asphalt (Cambodia) Company Limited ក្នុងការរៀបចំសិក្ខាសាលាស្ដីពី “បច្ចេកទេសថ្មី និងការប្រើប្រាស់ផលិតផលកៅស៊ូក្រាលថ្នល់(Asphalt)-Latest Improvement and Applications of Asphalt Products”។ សិក្ខាសាលាស្តីពី “បច្ចេកទេសថ្មី...
កោះកុង ៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ។ ផ្លូវនេះនឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូន ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ។ សូមបញ្ជាក់ជូនជ្រាបថា ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ខណៈដែលភ្លៀងនៅតំបន់នោះក៏បានថមថយ ដែលផ្តល់ឱកាសសម្រាប់ការងារការដ្ឋាន។...
ភ្នំពេញ ៖ ចាប់តាំងពីទស្សវត្សឆ្នាំ ១៩៩០ ដែលទណ្ឌិត សម រង្ស៊ី បានឈានជើងចូលប្រឡូកក្នុងសង្វៀននយោបាយកម្ពុជា បុគ្គលបរទេសនិយមរូបនេះ តែងតែប្រើប្រាស់បញ្ហាទឹកដី បញ្ហានិគមជនបរទេស និងស្តារលទ្ធិប្រជាធិបតេយ្យធ្វើជាឈ្នាន់ដើម្បីអូសទាញប្រជាពលរដ្ឋស្លូតត្រង់ និងយុវជនកម្ពុជាដែលខ្វះការពិចារណាឱ្យដើរចូលក្នុងគន្លងនយោបាយនៃភាពជ្រុលនិយមរបស់ខ្លួន។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយម សម រង្ស៊ី គឺព្យាយាមសងសឹកនូវគំនុំបុគ្គល ចង់ឱ្យខ្មែរបែកបាក់គ្នា ស្រុកទេសមានសង្រ្គាមដូចពីសម័យអតីតកាល និងរណបបរទេសផងដែរ។ លោកបណ្ឌិតសង្កត់ធ្ងន់ថា៖«លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងថៃ បានប្តេជ្ញារួមគ្នាឲ្យសកម្មខ្លាំងក្លាបន្ថែមទៀត បង្ការ ទប់ស្កាត់រាល់បទ ល្មើសឆ្លងដែនខុសច្បាប់ និងខិតខំធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការនៅខេត្តជាប់ព្រំដែននៃប្រទេស ទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម អនុធីន ឆានវីរគូន...
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋទូទៅ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ ឯកឧត្តមរដ្ឋលេខាធិការ នៅថ្ងៃទី២៤ ខែតុលានេះ បានលើកឡើងថា ព្រឹត្តការណ៍នាពេលខាងមុខនេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស...
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្រី ស្រឹម ភាជ ព្រះរាជអាជ្ញារង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអោយនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តជាប្រញាប់ ក្រោយពីឯកឧត្តម បានចុះស្រាវជ្រាវរកឃើញភាពមិនប្រក្រតីក្នុងរឿងលួចកាប់ដើមធ្នង់ជាច្រើនដើមក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ស្ថិតក្នុងភូមិសំរោង ឃុំពោធិ៍ ក្នុងស្រុកកំពង់លែងរួចមក។ ក្រោយពីស្រាវជ្រាវ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា បានចុះទៅដល់ផ្ទះជនសង្ស័យជាអ្នកកាប់ដើមធ្នង់ចំនួន២នាក់...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យអនុម័តរបៀបវារៈមួយចំនួន ដែលក្នុងនោះ កិច្ចប្រជុំបានកំណត់យក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧។ សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី ៣១ ខែតុលា...
“ពិតណាស់ បច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធយើងមិនចេញទៅច្បាំងក្នុងសមរភូមិដូចរៀមច្បងយើងជំនាន់មុនទៀតទេ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ”។ នេះជាការកត់សម្គាល់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម បន្តថា...