ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលអាហារូបករណ៍នៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ចំនួន ១២៤រូប និងនិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២៤នេះ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយផ្លែផ្ការវាងក្រសួងសុខាភិបាល និងកិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានបើកនូវកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១០ ឆ្នាំ២០២៤ ពិនិត្យ និងពិភាក្សាលើ “សេចក្តីព្រាងវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ឆ្នាំ២០២៤” កិច្ចប្រជុំនេះត្រូវអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់។ ជាកិច្ចចាប់ផ្ដើមកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍...
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអះអាងថា: ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ការថ្លែងរបស់ឯកឧត្តម ចាយ បូរិន យ៉ាងដូច្នេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៧ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ កម្ពុជាពិព័រណ៍ផ្សារភាគហ៊ុនលើកទី៧ ដើម្បីលើកស្ទួយវិស័យមូលបត្រ តាមរយៈការផ្សព្វផ្សាយ និងការបញ្រ្ជាបការយល់ដឹងដល់ សាធារណជន ជាពិសេសវិនិយោគិនសក្តានុពលទាំងវិនិយោគិនជាតិ និងអន្តរជាតិឱ្យបានស្គាល់ និងយល់ដឹងបន្ថែម អំពីផ្សារមូលបត្រ កម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើននៃទីផ្សារនេះ។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកឡើងនៅក្នុង ពិព័រណ៍ផ្សារ ភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ នៅថ្ងៃទី២៥...
សភាធុរកិច្ចឥណ្ឌានៅកម្ពុជា រៀបចំព្រឹត្តិការណ៍ដើម្បីប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ច មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា មកពីប្រទេសឥណ្ឌា និងកម្ពុជា ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីឱកាសក្នុងការធ្វើ អាជីវកម្ម។ សភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) នៅថ្ងៃទី ២៤ ខែ តុលា ម្សិលមិញនេះ បានរៀបចំព្រឹត្តិការណ៍ ក្រោមប្រធានបទ “ការរុករកអនាគតឌីជីថល៖ ឱកាស ការច្នៃប្រឌិត និងការរីកចម្រើន” និងតួលេខសំខាន់ៗពីប្រទេសឥណ្ឌានិងកម្ពុជា ដើម្បីពិភាក្សាអំពី ការផ្លាស់ប្តូរឌីជីថល...
ឧត្តរមានជ័យ៖ លោក រិន សាគរ ប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តឧត្តរមានជ័យ និងព្រះគ្រូឥន្ទជោតិ ឌុជ សាគុណ ព្រះសមុហ៍គណខេត្ត តំណាងព្រះឧត្តរមុនី ពេជ្រ បួយ ព្រះមេគណខេត្ត និងជាព្រះអនុបរធានកិត្តិយសសាខាសមាគមសិស្សនិស្សិតបញ្ញវន្ត ក្មេងវត្តខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ ចែកជូនដល់លោកយាយ លោកតា ដែលមានវ័យចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាតជាច្រើនគ្រួសារ រស់នៅចំណុចភូមិខ្ទុំ និងភូមិថ្នល់បត់ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ...
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្រី ស្រ៊ឹម ស៊ាងភាជ ព្រះរាជអាជ្ញារង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខស្ត្រីជរាពិការភ្នែក និងទីទ័លក្រ មិនមានកូនចៅ រស់នៅជាមួយបងប្អូន២នាក់ ក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានអាជ្ញាធរភូមិឃុំចូលរួមផងដែរ ។ ក្នុងពេលជួបជាមួយស្ត្រីជរាភ្នែកមានពិការភាព និងទីទ័លក្រ ឯកឧត្តម ឯក ស៊ុនរស្មី...
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់សម្ភារៈមួយចំនួនចែកជូនដល់ទារក, ទារិកា និងក្មួយៗជាកុមារកំព្រា កំពុងស្នាក់នៅអង្គការ «មេត្តា ករុណា» ដែលស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ កុមារកំព្រាកំពុងស្នាក់នៅអង្គការខាងលើមានចំនួន៣០នាក់ ( ស្រី១២នាក់ ) , មានទារកអាយុ១ឆ្នាំ ៩នាក់ ( ទារិកា០៣នាក់...
គិតត្រឹមឆ្នាំ២០២៤នេះ មានសមាគម និងអង្គការជាតិ-អន្តរជាតិ ចំនួនជិត ២០០ កំពុងបំពេញការងារលើវិស័យសង្គមកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋដៅនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសដែលឯកឧត្តម ចូលរួមក្នុងការចុះកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច និងសមាគម អង្គការចំនួន ១០ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤នេះ។ សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ នៅក្រោយចប់កិច្ចប្រជុំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីការពិសោធន៍ និងវាយតម្លៃភាពសមស្របនៃប្រភេទពូជស្រូវរបស់កម្ពុជា ដើម្បីដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា ដោយកម្ពុជាមានបំណងនាំយកពូជស្រូវកង្រី...