ឧត្តរមានជ័យ៖ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានធ្វើការកសាងស្ពាន ឈើមួយខ្សែប្រវែង៣០ម៉ែត្រ នៅចំណុចភូមិរំចេក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរផ្សេងៗក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានភាពល្អប្រសើរ។ លោកអភិបាលស្រុកអន្លង់វែង បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវចាំបាច់កន្លងមក តាមរយៈការធ្វើវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលម្ពុជា ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ រដ្ឋបាលស្រុកអន្លង់វែង បានធ្វើការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននានាបានជាង៩០ភាគរយនូវបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង។ លោកអភិបាលស្រុកអន្លង់វែង បានបន្តថា ជាក់ស្តែងស្ពានឈើមួយខ្សែថ្មីមួយកន្លែងទៀតក្នុងចំណុចភូមិរំចេកដែលកន្លងមក ស្ពាននេះ មានសភាពចាស់បាក់ទ្រុឌទ្រោមពុំអាចធ្វើដំណើរឆ្លងកាត់បានបច្ចុប្បន្នត្រូវបានរដ្ឋបាលស្រុកអន្លង់វែង...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅដល់ក្រុមការងារ ប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បន្តរួមគ្នាថែរក្សានូវស្ថានភាពល្អ ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែម ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន...
ឯកអគ្គរាជទូតអូស្ត្រាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឌឺរិក យីព (Derek Yip ) បានប្រកាសគាំទ្រដល់ប្រទេសកម្ពុជា ដែលនឹងចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ និងគាំទ្រការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអា ណត្តិទី៧នីតិកាលរដ្ឋសភា ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាពរបស់កម្ពុជា ។ ក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ...
វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់រាជធានីភ្នំពេញ មានសំណើរ និងសំណូមចំនួន២៣ បទ ដើម្បីឱ្យថ្នាក់រាជធានី ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយក្នុងរយៈពេល១ថ្ងៃកន្លះនៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ ២០២១ ដល់២០២៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២៤ ថ្នាក់ខណ្ឌ និងសង្កាត់ទាំង១០៥ បានលើកឡើងជាសំណើរ និងសំណូមចំនួន២៣ ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើការផ្តល់សេវាផ្សេងៗនៅថ្នាក់ក្រោមជាតិ...
វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី គឺជាវត្តខ្មែរនៅកម្ពុជាក្រោម បច្ចុប្បន្នស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយិមវៀតណាម។ វត្តស្វាយសៀមថ្មី គឺជាវត្តមួយដែលមានវ័យចំណាស់ក្នុងចំណោមវត្តប្រមាណ១៤៣ វត្ត ក្នុងខេត្តត្រាវិញ។ បច្ចុប្បន្នអារាមសាសនានេះ មានអាយុកាល ១១៩ ឆ្នាំហើយ ពោលគឺវត្តបានបង្កើតឡើងនាឆ្នាំ១៩០៥ ហើយគិតមកទល់ពេលនេះ គ្រប់គ្រងដោយព្រះចៅអធិការ១៥ជំនាន់ហើយ។ ដ្បិតមានអាយុកាលជាងមួយសតវត្សហើយក្ដី ក៏ប៉ុន្តែវត្តស្វាយសៀមថ្មី នៅរក្សាបានកិត្តិនាម និងសំណង់ស្ថាបត្យកម្មក្នុងទម្រង់បែបខ្មែរទាំងស្ទើរតែទាំងស្រុង ជាពិសេសក្បាច់ចម្លាក់ដ៏រស់រវើកនៅព្រះវិហារ។ គួរបញ្ជាក់ថា វត្តស្វាយសៀមថ្មី...
ភ្នំពេញ៖ នៅថ្ងៃទី២៦ និង២៧ ខែតុលាខាងមុខនេះ ព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងត្រូវរៀបចំឡើងនៅអគារពិព័រណ៍កោះពេជ្រ។ ជាមួយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរម្លឹកដល់យុវជន និងអ្នកស្វែងរកការងារទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យបំពេញការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងកម្មវិធីតែម្តង។ យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែតុលានេះ បានលើកឡើងថា...
អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់របងសាលាវិទ្យល័យសន្ធម៉ុក លើផ្លូវកម្ពុជាក្រោម ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសិស្សានុសិស្ស ដូចជាពលរដ្ឋគ្មានផ្លូវដើរថ្មើរជើង។ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យសាធារណៈបានឲ្យដឹងថា ទីតាំងនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះណែនាំអប់រំជាច្រើនលើកច្រើនលើកច្រើនសារមកហើយ មិនអនុញ្ញាតឲ្យយករថយន្តមកចតទុកចោល លើផ្លូវបែបនេះទេ។ លោកអភិបាលរងបានបញ្ជាក់ថាលោក និងចាត់វិធានការរដ្ឋបាលចំពោះរថយន្តទាំងនេះ។ ប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា ចំពោះការចតរថយន្តនេះដែរ គឺតែងតែមានការចតជាប្រចាំថ្ងៃតែម្តង ដោយភាគច្រើនជាពលរដ្ឋរស់នៅនិងបើកហាងតែម្តង ចតរថយន្តចាប់តាំងពីព្រឹករហូតដល់ល្ងាច ធ្វើអោយបាត់បង់សោភ័ណភាព រាជធានីភ្នំពេញ និងពិបាកសម្រាប់អ្នកធ្វើដំណើរថ្មើរជើង ។ គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី៦ ខែកញ្ញា...
ក្រោយពីទទួលនូវបរាជ័យដ៏សែនអាម៉ាស់ជាច្រើនដងក្នុងការធ្វើបាតុកម្មនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាមេរិក ក្រោមលេសញុះញង់ស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ឥឡូវនេះ ក្រុមនយោបាយប្រឆាំងជ្រុលនិយម បានបង្វែរទិសដៅដោយយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកធ្វើជាប្រធានបទដើម្បីបង្កជាការភ័ន្តច្រឡំ និងដកការទុកចិត្តរបស់ប្រជាជនខ្មែរលើរដ្ឋាភិបាលដែលអ្នកវិភាគនៅកម្ពុជាមើលឃើញថា ជាការខុសពីការពិត និងគ្រាន់តែជារបៀបវារៈនយោបាយតែប៉ុណ្ណោះ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចោទប្រកាន់របស់ក្រុមប្រឆាំងគឺជាការលាបពណ៌ និងដើម្បីផលចំណេញនយោបាយរបស់ខ្លួន។ លោកបណ្ឌិត មានប្រសាសន៍ថា “ខ្ញុំមិនយល់ដូចទស្សនៈប្រឆាំងដែលនិយាយថាកម្ពុជាបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ គាត់និយាយដោយលំអៀងទៅលើនយោបាយ ដោយមានរបៀបវារៈនយោបាយ”។ លោកបានបន្ថែមថា “កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះបានជោគជ័យ...
‘សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែតុលាថា ខ្លួនចង់ឱ្យសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានជំរុញឱ្យមានការអនុវត្តន៍សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដកខ្លួនចេញពីប្រទេសលីបង់ខាងត្បូង។ ការអំពាវនាវពីសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល បានធ្វើឡើងខណៈកងកម្លាំងអ៊ីស្រាអែល បានពង្រីកកាន់តែធំសង្រ្គាមរបស់ខ្លួននៅក្នុងប្រទេសលីបង់ រួមទាំងការដាក់គោលដៅទៅលើក្រុមហិរញ្ញវត្ថុដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា និងបានបន្តវាយលុកតំបន់ហ្កាហ្សា ក្នុងរយៈពេលជាងមួយឆ្នាំនៅក្នុងសង្រ្គាម នៅទីនោះ។ ដោយការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅបន្ត បេសកជនអាមេរិក លោក Amos Hochstein ដែលធ្វើទស្សនកិច្ចនៅរដ្ឋធានីលីបង់ ាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញជម្លោះនៅក្នុងប្រទេសលីបង់...
ក្នុងក្របខណ្ឌ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. កំពុងដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន២។ លិខិតបទដ្ឋានគតិយុត្តចំនួន២នោះរួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលជាផ្នែកមួយនៃវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី។ ទី(២)...