ព័ត៌មាន
អ្នកជំនាញ៖ តំបន់ព្រលានយន្តហោះថ្មីបាននឹងកំពុងស្រូបយកការអភិវឌ្ឍលើវិស័យអចលនទ្រព្យ
អ្នកជំនាញអចលនទ្រព្យមើលឃើញថា វិស័យអចលនវត្ថុនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ កំពុងមានការអភិវឌ្ឍរីកម្រើន ជាពិសេសនៅជុំវិញតំបន់ព្រលានយន្តហោះអន្តរជាតិតេជោ នឹងស្រូបយកអចលនទ្រព្យ មានអគារផ្នែកពាណិជ្ជកម្ម លក់រាយនិងដុំ ការអភិវឌ្ឍន៍លំនៅឋាន និងការវិនិយោគក្នុងវិស័យឧស្សាហកម្មជាដើម។

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុ និងការស្រូបយកការអភិវឌ្ឍនៅផ្នែកខាងត្បូងនៃរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ទីផ្សារអចលទ្រព្យនៅក្នុងឆ្នាំ២០២៥នេះឃើញថា នៅក្នុងត្រីមាសទី១ មានសកម្មភាពវិជ្ជមានសមរម្យ ប៉ុន្តែនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥នេះ ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា បានប៉ះពាល់ផងដែរអំពីពន្ធបដិការរបស់សហរដ្ឋ- អាមេរិក និងនៅក្នុងត្រីមាសទី៣នេះ កម្ពុជាបានបន្ថែមនូវសម្ពាធថ្មីមួយទៀត នៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបញ្ហាទាំង អស់នេះ បានធ្វើឱ្យវិនិយោគិនស្ថិតក្នុងការពិចារណារលើការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។

ឧកញ៉ា បន្តថា ទោះបីស្ថានភាពមិនទាន់អំណាយផលល្អយ៉ាងណាក៏ដោយ ក៏តំបន់មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តស្រូបយកការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យជាបន្តបន្ទាប់ផងដែរ ជាក់ស្តែងតំបន់ព្រលានយន្តហោះថ្មី (ព្រលានយន្តហោះអន្តរជាតិតេជោ) ដែលស្ថិតនៅតំបន់ភូមិភាគខាងត្បូងនៃរាជធានីភ្នំពេញ បានកំពុងបន្តស្រូបយកអលនទ្រព្យ ដូចជា៖ គម្រោងអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្ម ដែលនឹងបន្តកើតឡើងផុលផុសបន្ថែមទៀត, អគារដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗ ពោលគឺនៅផ្នែកជួរមុខនៃព្រលានយន្តហោះអន្តរជាតិតេជោ អាចនិងស្រូបយកប្រភេទអគារបម្រើដល់ការធ្វើពាណិជ្ជកម្ម និងផ្នែកនៅ ជុំវិញព្រលានយន្តហោះ នឹងមានការអភិវឌ្ឍផ្នែកលំនៅឋាន និងបុរីនានា ហើយភ្ជាប់ពីនេះផងដែរ និងមានតំបន់អភិវឌ្ឍវិស័យ ឧស្សាហកម្មជាដើម ក្នុងនោះក្រៅពីការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ការអភិវឌ្ឍនេះនឹងអាចហៀរទៅដល់ ខេត្តតាកែវផងដែរ ដោយធ្វឱ្យតំបន់ផ្នែកទាំងនេះ នឹងរីកចម្រើនជាបន្តបន្ទាប់។

ចំណែកពាក់ព័ន្ធវិស័យដីធ្លីវិញ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល SAM SN GROUP ថ្មីៗនេះបាន លើកឡើងផងដែរថា ជុំវិញបញ្ហាដីធ្លីនៅកម្ពុជា ក្នុងរយៈពេលជិត២០ឆ្នាំមុន ថ្លៃនៃដីធ្លីជាពិសេសនៅតំបន់ជាយក្រុងភ្នំពេញមានតម្លៃ ទាបខ្លាំង ក្នុងនោះបន្ទាប់ពីមានវិនិយោគិនចិនចូលមកវិនិយោគច្រើន វិស័យនេះបានហក់ឡើងខ្លាំង ជាក់ស្តែងនៅមុនការផ្ទុះឡើង នៃវិបត្តិជំងឺកូវីដ-១៩ សកម្មភាពធ្វើអាជីវកម្មលើវិស័យដីធ្លីបានកើតឡើងយ៉ាងផុលផុស។ បន្ទាប់ពីពិភពលោកមានវិបត្តិ វិស័យនេះ ក៏ត្រូវជាប់គាំង ដោយបានធ្វើឱ្យអ្នកដែលរកស៊ីទទួលទានលើវិស័យដីធ្លីក្ស័យធុនជាច្រើនផងដែរ។ តែទោះបីយ៉ាង បច្ចុប្បន្ននេះវិស័យ ដីធ្លីបានងើបឡើងខ្លះៗវិញ ជាពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ ដោយតំបន់មួយចំនួនកំពុងមានប្រតិបត្តិការច្រើន សម្រាប់ ប្រភេទដីធ្លីបម្រើដល់វិស័យឧស្សាហកម្ម ស្របពេលកម្ពុជាបានកំពុងស្រូបយកសក្តានុពលវិនិយោគ ខណៈដែលប្រភេទដីធ្លីនៅតាម បណ្តាខេត្តនៅជួបបញ្ហានៅឡើយ៕ អត្ថបទ៖ រ៉ាឌី





-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព