ព័ត៌មាន
អភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលមន្ត្រី និងប្រជាការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌ៧មករា ក្រោមវត្តមានលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា , លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសំណេះសំណាលជាមួយមន្ដ្រី និងប្រជាការពារទូទាំងខណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
ក្នុងឱកាសនោះលោក សោម សុវណ្ណ បានមានប្រសាសន៍ជូនពរដល់បងប្អូនមន្ត្រី និងប្រជាការពារនៅទូទាំងខណ្ឌ សូមឱ្យជួបតែភាពសុខសប្បាយ ក្នុងដំណើរទៅស្រុកកំណើត ទាំងនៅទីជិត និងទីឆ្ងាយ ពិសេសនោះ គឺការបើកបរគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារផងដែរ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងដែរថា មន្ត្រីរដ្ឋបាលខណ្ឌ ក៏ដូចជាបងប្អូនប្រជាការពារ តែងតែសស្រាក់សស្រាំណាស់ជាមួយការខិតខំបំពេញភារកិច្ច និងកិច្ចការងារក្នុងដែនរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នោះហើយក្នុងនាមថ្នាក់ដឹកនាំខណ្ឌ គឺចាំបាច់ត្រូវគិតគូរជាមួយបងប្អូនតាមរយៈការឧបត្ថម្ភ ជាភេសជ្ជៈ និងលុយកាក់ បន្តិចបន្តួច សម្រាប់ ឱ្យបងប្អូនអាចយកទៅប្រើប្រាស់ ក្នុងរដូវកាលបុណ្យទាននេះ ។
សូមបញ្ជាក់ថា លោកអភិបាលខណ្ឌបានឧបត្ថម្ភមន្ត្រីសាលាខណ្ឌ និង កម្លាំងប្រជាការពារ ក្នុងម្នាក់ទទួលបាន ទឹកក្រូច១កេស និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ កុម្ភៈ






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព