ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ សាលសន្និបាត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីនូវសេចក្តីសុខចម្រើនមុនពេលបើកការដ្ឋានសាងសង់ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ហោ ប៉េង សកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាស្រ្តាចារ្យ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ព្រឹទ្ធសភា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៧ រូប។ អង្គប្រជុំព្រឹទ្ធសភានៅថ្ងៃនេះ បានពិនិត្យឱ្យយោបល់ និងឯកភាពលើសេចក្ដីព្រាងច្បាប់ចំនួន ២ ក្នុងនោះមានដូចជា សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដោយត្រូវអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំ ងមូលដោយឥតកែប្រែដោយសំឡេង ៥៧...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្តែងការអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជា ចំពោះការសម្រេចបានសមិទ្ធផល ដែលជាមោទនភាពថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា នោះគឺ ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ សូមសម្តែងនូវមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចូលរួមអបអរសាទរប្រកបដោយក្តីរំភើបរីករាយក្នុងចិត្តឥតឧបមា និងមានមោទកភាពជាតិ ខ្ពស់បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែល «ក្រមា» ត្រូវបានគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ...
ភ្នំពេញ៖ មន្ទីរពេទ្យកុមារជាតិ និងក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក នឹងធ្វើជាម្ចាស់ផ្ទះទទួលគណប្រតិភូមន្ត្រីរដ្ឋាភិបាល និងប្រតិភូធុរកិច្ចជនឡាវសម្រាប់ធ្វើទស្សនៈកិច្ចសិក្សាស្វែងអំពីសេវាសុខាភិបាលឌីជីថលនៅកម្ពុជា ខណៈប្រតិភូមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឩត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីមកបំពេញទស្សកិច្ចជាផ្លូវរដ្ឋ និងធ្វើជាសហប្រធានវេទិកាធុរកិច្ចកម្ពុជា-ឡាវ ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅរាជធានីភ្នំពេញ។ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលបានអនុវត្តកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ...
ភ្នំពេញ៖ ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៤នេះ មានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង២៣៧ស្តង់ និងមានសម្ភារៈបរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពីបណ្តាប្រទេសជាច្រើនសរុបប្រមាណជាង ៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ បានមកដាក់តាំងបង្ហាញក្នុងកម្មវិធី។ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា នេះជាឆ្នាំទី១២ហើយ នៃការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចម្បង គឺដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ...
ភ្នំពេញ ៖ នៅល្ងាចនេះ ឯកត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្កា និងលទ្ធផលយ៉ាងច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជាហើយ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។ អំឡុងទស្សនកិច្ចផ្លូវការ ឯកឧត្តម...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានតភ្ជាប់បំពង់មេនាំទឹកស្អាតគម្រោងបាក់ខែងជំហានទី២, ទំហំ ២ ម៉ែត្របានរួចរាល់ នឹងគ្រោង ដាក់ឱ្យដំណើរការនៅចុងខែនេះ ដើម្បីជំរុញទឹកទៅកាន់ប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ដែលនឹងធ្វើឱ្យសម្ពោធទឹកនៅ រាជធានីភ្នំពេញនឹងមានស្ថិរភាពនូវគ្រប់ទីតាំងទាំងអស់។ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកស្អាតគម្រោងបាក់ខែងជំហានទី២ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២៤ នេះថា នៅក្នុងផែនការមេរបស់រដ្ឋាករ...
ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃសាលាបើកបរត្រូវស្មោះត្រង់ ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់បំផុតចំពោះរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២១ និងបើកវគ្គបណ្តុះបណ្តាលជំនាញភស្តុភារ ថ្នាក់កងអនុសេនាធំ កងវរសេនាតូច ជំនាន់ទី២ ឆ្នាំ២០២៤ នៅសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ ស្ថិតនៅភូមិសាស្ត្រភ្នំឈើកាច់ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៥...
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានណែនាំ ដល់មន្រ្តីដែលទើបនឹងទទួលមុខតំណែងថ្មីនាពេលនេះ ត្រូវបន្តខិតខំបំពេញកាតព្វកិច្ចតួរនាទីស្នូលផ្ទៃក្នុងរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ត្រូវចេះព្យាយាមសាមក្គីភាពសហការផ្ទៃក្នុង ការងារជាមួយមន្រ្តីក្រោមឱវាទឲ្យបានស្អិតរមួត។ មានប្រសាសន៍លើកឡើងបែបនេះ ខណៈឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល និងកែសម្រួលបំពេញបន្ថែមមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីទទួលបន្ទុកការងារការងាររដ្ឋបាល...
ភ្នំពេញ៖ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤ នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥ ៥៦២ តោន ទទួលបានចំណូល ៤១៣ លានដុល្លារ។ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៧ ដែលក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៨៣ ៩៨១ តោន...