ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សួនតេជោសន្តិភាព ក្នុងខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានមូលនិធីសាងសង់សួនតេជោសន្តិភាពខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្តិភាព ដែលមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរខេត្តឧត្តរមានជ័យ, សៀមរាប, កំពង់ធំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋសរុប ២,២៥០នាក់ ស្ថិតក្នុងក្រុងសំរោង។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្នបាលខេត្តឧត្តរមានជ័យ, ក្រុមការងារនៃគណៈកម្មការសិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ, ក្រុមការងារប្រវត្តិសាស្រ្ត, អង្គភាពសេនាតេជោ, អនុគណៈកម្មការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង និង ក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់ខិតខំរៀបចំ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់សួនសន្តិភាពខេត្តឧត្តរមានជ័យ។

កឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការបញ្ចុះបឋមសិលានាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្រេចបានក្នុងការួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ប្រវត្តិសាស្ត្រ ប្រកបដោយចីរភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា បន្ទាប់ពីការកសាងវិមានឈ្នះ ឈ្នះ និងការកសាងស្តូបឈ្នះ ឈ្នះ នៅ កោះកុង អន្លង់វែង ប៉ៃលិន និង ការរៀបចំពិធីបញ្ចុះបឋមសិលាកសាង សួនតេជោសន្តិភាព នាពេលនេះ គឺតំណាងអោយខ្លឹមសារនយោបាយឈ្នះ ឈ្នះ ជាការចងចាំគុណតម្លៃសន្តិភាព ដែលមានអត្ថន័យច្រើនយ៉ាងដោយបានបន្តនិរន្តរភាពប្រវត្តិសាស្ត្រ ជាការកសាងតឹកតាង ដើម្បីចារឹកទំព័រនៃការបញ្ចប់សង្គ្រាមនាំអោយមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ ទន្ទឹមនេះក៍បានផ្តល់សក្ខីកម្ម នៃការខិតខំការពារសន្តិភាព និងស្ថិរភាព ទប់ស្កាត់កុំឲ្យកើតមានជម្លោះ ឬសង្គ្រាមស៊ីវិលក្នុងប្រទេសថែមទៀតផងសម្រាប់មនុស្សជំនាន់ក្រោយ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបង្កើត និងដឹកនាំដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មានដំណើរការតាមដំណាក់កាល តាមទីកន្លែងពីជំហានមួយ ទៅជំហានមួយលើស្ថានភាពបត់បែនស្មុគស្មាញ និងមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្លាតវៃតាមយុទ្ធវិធីច្រើនយ៉ាងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទីតាំងស្រុកអន្លង់វែង ក៏ដូចជាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៃខេត្តនេះ គឺជាធនធានដ៏វិសេសវិសាលមួយ ត្រូវបានស្គាល់ជាទូទៅថា ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម និងជាចំណុចផ្តោតមួយដ៏សំខាន់នៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា តំបន់ឧត្តរមានជ័យប្រមូលផ្តំទៅ ដោយកេរដំណែល និងបន្សល់ទុកនូវប្រវត្តិសាស្ត្រជាច្រើន ដោយសារតែអន្លង់វែងមានសារៈសំខាន់ក្រៃលែង ចំពោះភាពស្វិតស្វាញ នៃចលនាតស៊ូរបស់ខ្មែរក្រហមតំបន់នេះគឺជាទីតាំងនិមិត្តរូបតំណាងឱ្យជ័យជំនះចុងក្រោយនៃគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមថា ការកសាងសួនសន្តិភាពនៅទីនេះនឹងបណ្តុះនូវស្មារតីដឹងគុណ កតញ្ញូ និងចូលរួមការពារសន្តិភាព ដោយនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រមទាំងពង្រីក និងពង្រឹង គ្រប់ទីតាំងគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមរបស់មនុស្សជំនាន់នេះ និងជំនាន់តទៅអនាគត គឺជាកត្តាស្នូលនៃការថែរក្សាសន្តិភាព ដែលបានមកពីនយោបាយឈ្នះ ឈ្នះ៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧