ព័ត៌មាន
កងទ័ពជើងទឹកកម្ពុជាជិត ៤០០នាក់ចូលរួម«សមយុទ្ធនាគមាស»ជាមួយកងទ័ពចិននៅដែនសមុទ្រកម្ពុជាក្នុងឆ្នាំ២០២៦នេះ
តាមផែនការហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកកម្ពុជា បានឲ្យដឹងថា «សមយុទ្ធនាគមាសឆ្នាំ២០២៦» នេះ កងទ័ពជើងទឹកកម្ពុជាជិតបួនរយនាក់ចូលរួមសមយុទ្ធទ្រង់ទ្រាយធំជាមួយកងទ័ពចិន ដោយប្រើប្រាស់នាវា ចម្បាំង ឧទ្ទម្ភាគចក្រ ដ្រូន និងអាវុធទំនើបៗជាច្រើន។

តាមផែនការហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកកម្ពុជា បានបញ្ជាក់ថាកងទ័ពកម្ពុជាមានចំនួន៥៤៧នាក់ ដោយក្នុងនោះមកពីកងទ័ពជើងទឹកចំនួន ៣៦៨នាក់ មកពីអគ្គលេខាធិការដ្ឋានសន្តិសុខលម្ហសមុទ្រ ចំនួន៣៦នាក់ ទ័ពអាកាស១៩នាក់ និងបញ្ជាការដ្ឋានពិសេសចំនួន១៣នាក់ ខណៈកងទ័ពរំដោះប្រជាជនចិនចំនួន ៥៦០នាក់។

សមយុទ្ធ«នាគមាសឆ្នាំ២០២៦» នៅលើដែនសមុទ្ររបស់កម្ពុជានេះ នឹងធ្វើចំនួនពីរថ្ងៃ ដោយអនុវត្តសាកល្បងចំនួន ០១ថ្ងៃ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ និងអនុវត្តជាក់ស្តែង ចំនួន ០១ថ្ងៃ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធរួមគ្នាជាទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា និងចិននេះ ដោយនឹងប្រើប្រាស់នាវាចម្បាំងជាច្រើនគ្រឿង រួមទាំងបាញ់គ្រាប់ពិត ស្ថិតនៅចន្លោះកោះរ៉ុង និងកោះតាង ក្នុងខេត្តព្រះសីហនុ។ ការធ្វើសមយុទ្ធនេះឡើងគឺអនុលោមតាមកិច្ចសហប្រតិបត្តិការយោធាក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន។ សមយុទ្ធដែលមានឈ្មោះថា «នាគមាស ឆ្នាំ២០២៦»នេះ គឺនឹងធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»ជាដើម។

ខណៈពេលកំពុងសាកល្បង និងអនុវត្តជាក់ស្តែងបញ្ជាការដ្ឋានកងទ័ពជើងទឹក ក៏ដូចជាអាជ្ញាធរខេត្តក៏បានអំពាវនាវឲ្យបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានលឺសម្លេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ហើយក៏មិនអនុញ្ញាតឲ្យចរាចរណ៍នៅបរិវេណជុំវិញតំបន់ប្រតិបត្តិការធ្វើសមយុទ្ធកងទ័ពជើងទឹក”នាគមាសឆ្នាំ២០២៦”នេះផងដែរ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយជាយថាហេតុ។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា និងកងទ័ពចិន បាននិងកំពុងធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» ជាសមយុទ្ធលើកទី៨ ខណៈសមយុទ្ធលើកនេះធ្វើឡើងមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស ហើយមានទ្រង់ទ្រាយធំជាងមុនៗទៅទៀតទាំងកម្លាំងយោធានៃប្រទេសទាំងពីរ ក៏ដូចជាការប្រើយោទ្ធោបករណ៍នោះ។ កងកម្លាំងយោធា ដែលចូលរួមធ្វើសមយុទ្ធទាំងភាគីចិន និងកម្ពុជាមានចំនួនជិតបីពាន់នាក់។

បើយោងតាមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា សមយុទ្ធ «នាគមាស-២០២៦» គឺជាសមយុទ្ធទ្វេភាគីលើកទី៨នេះ ត្រូវបានពង្រីកវិសាលភាពហ្វឹកហ្វឺនលើគ្រប់វិស័យ ទាំងជើងទឹក ជើងអាកាស និងជើងគោក ដោយប្រើប្រាស់យុទ្ធោបករណ៍បច្ចេកវិទ្យាយោធាទំនើបៗ ដូចជានាវាចម្បាំង ឧទ្ធម្ភាគចក្រ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធបញ្ជាការទំនើប និងយន្តហោះគ្មានមនុស្សបើកឬក៏ដ្រូនជាដើម ដោយឈរលើគោលការណ៍តម្លាភាព ស្មើភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមានគោលបំណងគំរាមកំហែង ឬបង្កការប៉ះពាល់ដល់ប្រទេសទីបីណាមួយឡើយ ផ្ទុយទៅវិញ គឺជាការរួមចំណែកពង្រឹងសន្តិសុខរួម ការជួយសង្គ្រោះមនុស្សធម៌ និងការពូនជ្រំចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត៕ អត្ថបទ៖ បាន ចក់









-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង