រតនគិរី៖ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយក្តីអាឡោះអាឡ័យជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅខេត្តរតនគិរី។ ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត...
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងថា វិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៦នេះ នឹងបន្តមាននិន្នាការល្អ គាំទ្រដោយការងើបឡើងនៃ អនុវិស័យមួយចំនួន ក៏ដូចជាលំហូរនៃការវិនិយោគ ដែលនឹងរុញច្រានដល់សកម្មភាពការរីកចម្រើន នៃខ្សែវាក់ផលិតកម្មក្នុងស្រុក គាំទ្រដល់ទីផ្សារនៃការនាំចេញ។ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើង ក្នុងកិច្ចជាមួយក្រុមសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូននេះថា ទាក់ទងការដឹកជញ្ជូនក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួប បញ្ហា ការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ និងមានការបិទខ្ទប់រវាងប្រទេសទាំងពីរ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅតែបន្តងើបឡើងយ៉ាងល្អប្រសើរ...
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់និងបច្ចេកទេសបរិស្ថាន លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ជាប្រទេភរោងចក្រកាត់ដេរសម្លៀកបំពាក់ជាប្រទេភរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុន ធ្វើការការដុតកំទេចក្រណាត់ និងមិនទាន់រៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ នាំឱ្យមានការបំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាននៅជុំវិញ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏តម្រូវឱ្យក្រុមហ៊ុនអនុវត្ត បញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ និង ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរអរគុណពលរដ្ឋខ្មែររស់នៅអាមេរិក ដែលបានយកចិត្តទុកដាក់ដល់ជាតិសាស៍ពេលជួបទុក្ខលំបាក និងបានជួយឧបត្ថម្ភដល់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណបែបនេះ ក្នុងឱកាសសម្ដេច អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលជាយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។...
កម្ពុជានាំចេញទំនិញ ដែលជាប្រភេទកម្មន្តសាលមិនមែនកាត់ដេរ ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ បានបន្តចលនការ កំណើនល្អប្រសើរ ទោះបីមានការគំរាមគំហែង ពីការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងការអូសបន្លាយនៃជម្លោះព្រំដែន កម្ពុជា-ថៃក៏ដោយ។ ជុំវិញការនាំចេញវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅក្នុងឆ្នាំ២០២៥, បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំពោះមុខទំនិញនៅក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលជួយគាំទ្រដល់កំណើននៃការនាំចេញមានដូចជា ការនំាចេញសំបកកង់ឡាន មានទឹកប្រាក់ ជាង ១ ៣០០ លានដុល្លារ, ម៉ាស៊ីន បរិធានមេខនិក និងសម្ភារៈអគ្គិសនី ជិត ២២០ លាន...
រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៦នេះ នឹងជំរុញពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បន្តស្វែងរកមុខចំណូលថ្មីៗ ជាពិសេសពង្រឹងយន្តការនៃការប្រមូលចំណូលពីវិស័យធនធានរ៉ែឱ្យអស់សក្តានុពល ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូលចំណូលដែលមានស្រាប់។ ជុំវិញចំណូលមិនមែនសារពើរពន្ធ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៦ រាជរដ្ឋាភិបាលជំរុញ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ, ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធចំណូលមិនមែនសារពើរពន្ធ, ការស្វែងរកចំណូលថ្មីៗ ដើម្បីពង្រឹង និងពង្រីកការប្រមូលចំណូលមិនមែនសារពើពន្ធ និងចំណូលដែលមានសក្តានុពល ជាពិសេសការប្រមូលចំណូលលើវិស័យធនធានរ៉ែឱ្យ អស់សក្តានុពល ដើម្បីពង្រឹងដល់ប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់រាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ទាក់ទងវិស័យរ៉ែ,...
ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ចាប់ផ្តើមដំណើរការប្រកួតជម្រុះហើយ ចាប់ពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមាន១២ប្រទេសចូលរួម ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ...
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាននិងកំពុងបន្តបង្កើនការចុះត្រួតពិនិត្យជាប្រចាំទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បីតាមដានលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។ យុទ្ធនាការ នៃការចុះរដ្ឋបាលត្រួតពិនិត្យនេះ គឺតែងបានធ្វើឡើងជារឿយៗទៅតាមទីតាំងជួលការស្នាក់នៅតាមទីតាំងផ្ទះជួល ,អគារបន្ទប់ជួល , អគារខុនដូរ...
នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលកំពុងបន្តស្នាក់នៅជាបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បានសម្តែងក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំ និងថ្លែងអំណរអរគុណលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ដីលំនៅឋាន ជាជម្រកថ្មីរស់នៅបណ្តោះអាសន្នជូនបងប្អូនដែលភៀសសឹកទាំងអស់នៅពេលនេះ ដែលមិនអាចទាន់បានវិលត្រឡប់ចូលទៅលំនៅឋានរបស់ខ្លួនវិញ ។ ប្រជាពលរដ្ឋភៀសសឹករូបនេះ បានបន្តទៀតថា ដោយសារតែការឈ្លានពានរបស់ទាហានសៀមធ្វើការបាញ់ប្រហារមកលើភូមិឋានរស់នៅរបស់ពួកគាត់ ក្បែរតំបន់ព្រំដែនដោយគឃ្លើនយ៉ាងសាហាវព្រៃផ្សៃរំលោភចូលអធិបតេយ្យភាពកម្ពុជាដោយមិនគោរពច្បាប់អន្តរជាតិនោះឡើយ ។សកម្មភាពទាំងអស់នេះហើយ ធ្វើឲ្យពលរដ្ឋកម្ពុជាទាំងចាស់ ទាំងក្មេង ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន និងផ្ទះសម្បែងរបស់ខ្លួនជាច្រើនកន្លែងត្រូវបានក្រុមទាហានសៀមធ្វើការកម្ទេចបំផ្លាញរបស់បងប្អូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាផងដែរ៕...