ភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦នេះ បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន Total Energies អំពីបញ្ហាប្រេងឥន្ធនៈ និងឧស្ម័ន នៅទីក្រុងភ្នំពេញ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជា...
បណ្តាទីតាំងសង្ក្រាន្តតូចធំៗនៅក្នុងរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការរៀបចំតុបតែងជាលក្ខណៈបែបខ្មែរ ដែលជាផ្នែក នៃការបង្ហាញពីប្រពៃណី និងអត្តសញ្ញាណជាតិ។ សម្ភារតុបតែងបែបខ្មែរក៏កំពុងទទួលការបញ្ជាទិញច្រើន។ រដ្ឋមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាទីតាំងធំមួយ ក្នុងចំណោមទីតាំងមួយចំនួន ដែលត្រូវបានកំណត់យកជាទីកន្លែងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តធំៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ ។ បច្ចុប្បន្ន គេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកក្នុងការតុបតែងលម្អដំឡើងរោង និងរូបចម្លាក់ធំៗមួយចំនួនជាបណ្តើរៗ អមជាមួយការរៀបចំសម្អាតបរិស្ថានអនាម័យសួនច្បារក្នុងបរិវេណទីធ្លាតំបន់រមនីយដ្ឋានវត្តភ្នំ ដើម្បីធានាសោភ័ណភាព និងរបៀបរៀបរយ ខណៈព្រឹត្តិការណ៍សង្ក្រាន្ត ក៏កាន់តែគៀកគិតចូលមកដល់ ពោលនៅពាក់កណ្តាលខែមេសា ខាងមុខ ។ ពលរដ្ឋ...
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ, ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋភិបាលបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តតាមដាន ស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់បំផុត ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។ វិធានការទាំងនោះជារួមមាន៖ ទី១៖ បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លាក្នុង១លីត្រដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។ ទី២៖...
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ (STI) បានចាប់ផ្តើមបើកដំណើរការក្រោមប្រធានបទ «នវានុវត្តន៍ដើម្បី វឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីរួមគ្នា ពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ (STI) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះថា...
មួយឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជី មានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២ ភាគរយបើធៀបនឹងឆ្នាំ២០២៤ ដែលមានរថយន្តចំនួន ២,២៥៣គ្រឿង ខណៈក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀតលេចជារូបរាំងឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។ តាមការប្រកាសរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី...
ក្រោយបានស្តាប់បទបង្ហាញ និងកិច្ចពិភាក្សាជាច្រើនពេញមួយថ្ងៃកន្លងមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឈានមកដល់ថ្ងៃបញ្ចប់ ជាមួយវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមថា «សន្និបាត ដែលបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ប្រតិបត្តិករ...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តកំណត់យកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពេលព្រឹក ជាកាលបរិចេ្ឆទដើម្បីបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួនពីរ រួមមាន៖ ១)ការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ២)ការពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។...
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចាប់ឆ្នោតរើសក្បាលដី និងផ្ទះ ជំហានទី២ ជូនដល់បងប្អូនជនភៀសសឹក ចំនួន២ភូមិបន្ថែមទៀត គឺ ភូមិផ្លូវបំបែក ៣៨៦គ្រួសារ និងភូមិត្រពាំងសំរោង ៤០២គ្រួសារ នៅឃុំគោករមៀត ដើម្បីចូលរស់នៅ ជម្រកបណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ កម្មវិធីចាប់ឆ្នោតនេះ...
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត លេចជារូបរាំងឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់។ មន្ត្រីជាន់ខ្ពស់របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា នៅកម្ពុជាការវិវត្តយានយន្តអគ្គិសនីគឺជានិន្នាការកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្រកាសថា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី “EV” ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង។ CDC បានអនុម័តគម្រោងនេះ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងវិនិយោគដោយក្រុមហ៊ុន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជា និងជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលជា ច្រើនជាបន្តបន្ទាប់ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង...