មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ (CIFF) បានត្រឡប់មកវិញនៅថ្ងៃទី២៤ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ដែលបញ្ជាក់ជាថ្មីពីកិត្យានុភាពរបស់ខ្លួន ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិដ៏ធំបំផុតប្រចាំកម្ពុជា។ កម្មវិធីឆ្នាំនេះប្រមូលផ្តុំភាពយន្តចំនួន ១៥០រឿង មកពី៤០ប្រទេស ក្នុងនោះមានភាពយន្តកម្ពុជាប្រមាណ ៦០រឿង ជាមួយនឹងកម្មវិធីដ៏សំបូរបែប ដែលមានទាំងភាពយន្តប្រឌិត ភាពយន្តឯកសារ ភាពយន្តខ្លី គំនូរជីវចល និងព្រឹត្តិការណ៍ពិសេសៗជាច្រើន។ ក្នុងរយៈពេល ៦ថ្ងៃនេះ CIFF នឹងផ្តល់ជូនការចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង...
នៅព្រឹកថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសិទសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Hans Peter Risser ប្រធានអង្គការ ជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) ប្រចាំកម្ពុជា បានចូលរួមធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ” គ្រាប់បែកចង្កោមប្រភេទថ្មី CMR M-Series” សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា...
បណ្តាម្ចាស់ទីតាំងជួយ បាននឹងកំពុងបន្តឹងលក្ខខណ្ឌអនុវត្តចំពោះជនបរទេសដែលមកជួលស្នាក់ ដើម្បីបង្ការបទល្មើសនានា ពិសេសបទល្មើស Online Scams ដែលនឹងអាចជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានបានទាន់ពេលវេលា។ ស្របពេលដែលយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅទូទាំងប្រទេសកំពុងបន្ថែមល្បឿនខ្លាំងដោយមិនមានការដកថយនោះ បណ្តាម្ចាស់ទីតាំងដែលផ្តល់ការជួលស្នាក់នៅពីសំណាក់ជនបរទេស ក៏បានចូលរួមចំណែកសំខាន់ ក្នុងការទប់ស្កាត់ការកើតមានបទល្មើសនេះដែរ តាមរយៈការបន្តឹងការត្រួតពិនិត្យភ្ញៀវរបស់ខ្លួនជាប្រចាំ ។ ពលរដ្ឋជាម្ចាស់ទីតាំងអគារខុនដូរមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌចំការមន បានបង្ហាញការពេញចិត្តក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានគោលដៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពល្អក្នុងសង្គមជាតិ ។...
ជាការកត់សម្គាល់ តាមបណ្ដាសាលារៀនមួយចំនួន នាពេលនេះ បានចាប់ផ្ដើមបំផុសឱ្យសិស្ស បានស្គាល់ និងលេងល្បែងប្រជាប្រិយខ្មែរ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ការបំផុសឱ្យសិស្សបានស្គាល់ បានលេងល្បែងប្រជាប្រិយខ្មែរនេះ ជាភាពសំខាន់មួយដែលជាការចូលរួមថែរក្សានូវអ្វីដែលជាវប្បធម៌ប្រពៃណីជាតិ។ សាលារៀនមួយចំនួន មិនទាំងអស់នោះទេ បច្ចុប្បន្ននេះ បានបំផុសឱ្យសិស្សចាប់ផ្ដើមលេងល្បែងប្រជាប្រិយខ្មែរនៅម៉ោងសម្រាកសិក្សា។ សាលាខ្លះ ក៏ធ្លាប់បានអនុវត្តសកម្មភាពនេះជាច្រើនឆ្នាំរួចមកហើយ។ ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស បានបន្តសកម្មភាពនាំឱ្យសិស្សតូចៗរបស់ខ្លួន បានស្គាល់ និងបានលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ។...
នៅអាកាសយានដ្ឋាអន្តរជាតិតេជោ ចាប់ផ្តើមមានភាពមមាញឹកទទួលអ្នកដំណើរអន្តរជាតិ ដែលភាគច្រើនជាអាណិកជនខ្មែររស់នៅក្រៅប្រទេស នាំគ្នាអញ្ជើញមកលេងស្រុកកំណើត ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ និងដើម្បីជាចំណែកចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ គ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការលំបាកនេះ។ អាណិកជនខ្មែរមកពីប្រទេសអូស្ត្រាលី អាម៉េរិក អង់គ្លេស ជាដើម ដែលបានចុះចតនៅលើទឹកដីកំណើត នៅថ្ងៃទី២៥ ខែមីនា នេះ បាននិយាយថា រៀងរាល់ឆ្នាំ អំឡុងថ្ងៃបុណ្យចូលឆ្នាំជិតឈានចូលមកដល់ម្តងៗ គឺទាំងអស់គ្នាតែងមានការនឹកអាល័យស្រុកកំណើតជាខ្លាំង ពិសេសនឹកចង់មកជួបជុំយាយតា ឪពុកម្តាយ បងប្អូនមីងមាសាច់ញ្ញាតិ និងចង់នាំគ្នាដើរកម្សាន្តមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ខណៈពួកគេក៏បានដឹងដែរថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ...
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹងចេញទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៨។ ក្នុងឱកាសនោះ លោក កុល រដ្ឋា តំណាងនិស្សិតជ័យលាភី បានគោរពរាយការណ៍ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធាន...
ភ្នំពេញ៖ នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស លោកឧត្តមសេនីយ៍ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងពេញលេញនូវបទឈប់បាញ់នូវស្មារតីរួម និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានរម្លឹកឡើងវិញនូវខ្លឹមសារនៃការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងថៃតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជាបន្ត គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ អ្នកនាំពាក្យរម្លឹកឡើងវិញថា តាមរយៈកិច្ចប្រជុំពិសេសលើកទី...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានរំលេចពីប្រវត្តិសាស្ត្រ កម្ពុជា និងវៀតណាមកៀកស្មាគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីរំដោះប្រទេសជាតិ និងនាំមកនូវសន្តិភាពជូនប្រជាជាតិរៀងៗខ្លួន ហើយមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ផ្ដល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែស៊ីជម្រៅ និងកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស ឯកឧត្តម និងសហការី បានអញ្ជើញជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ...