អ្នកជំនាញជាតិ-អន្តរជាតិ ជំរុញលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុក ចាប់យកបញ្ញាសិប្បនិម្មិត(Ai) ប្រើប្រាស់ក្នុងការងារ និងអាជីវកម្ម ដើម្បីបង្កើនផលិតភាពលើផលិតកម្មឱ្យអស់សក្តានុពល និងជំរុញដោយនវានុវត្តន៍ ស្របពេលទីផ្សារក្នុងស្រុកកំពុងមាន តម្រូវការ។ លោកបណ្ឌិត កែន បៃ (Ken Bay) អ្នកជំនាញអន្តរជាតិ និងជានាយកដៃគូយុទ្ធសាស្រ្ត Cell Entrust Bio លើកឡើងក្នុងការចូល រួមជាវាគ្មិន ក្នុងវេទិកាជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ក្រោមប្រធានបទ៖ (ភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ២០២៦) (រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា)...
បុព្វលោភធានារ៉ាប់រងដុលនៅកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំ ២០២៥ មានប្រមាណជិត ៨៦ លាន ដុល្លារដោយកើនជាង ១៥% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ខណៈការទូទាត់សំណងទៅឱ្យអតិថិជនមានទឹកប្រាក់ជិត ២៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់និយ័តករធានារ៉ាប់រងកម្ពុជា(IRC)។ ទិន្នន័យ IRC បង្ហាញថា ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥ ទឹកប្រាក់បុព្វលាភធានារ៉ាប់រងនៅកម្ពុជាមានសរុប ៨៥,៨ លានដុល្លារ កើនឡើង ១៥,៣៦% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលមាន...
ក្នុងឆ្នាំ២០២៥កន្លងមកនេះ មានអ្នកជំងឺដែលមកពិគ្រោះ ជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន៧៩៥,៣០៣ករណី កើនឡើង៣១% និងសម្រាកព្យាបាលមានចំនួន ៩០,៧៤៦នាក់ ដែលមានការកើនឡើងជាង ១៥% បើធៀប នឹងឆ្នាំ២០២៤កន្លងមកនេះ។ នេះបើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត នៃក្រសួងសុខាភិបាលថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានឱ្យដឹងថា ជាទូទៅក្នុងមួយថ្ងៃ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅចន្លោះពី២.០០០នាក់ ទៅ៣.០០០នាក់...
ក្រុមយុវជន បានលើកឡើងថា លំហទូលំទូលាយនៃសិទ្ធិសេរីភាព លើការគោរពខាងជំនឿសាសនា និងប្រពៃណី របស់ពលរដ្ឋកម្ពុជា គឺជាភស្ដុតាងបញ្ជាក់ ពីដំណើរលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ហើយការបើកលំហសេរីភាពនេះ ក៏ជាការផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ និងអ្នកវិនិយោគដែរ។ យុវជន នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ចំនួន៣នាក់ បានប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា រាជរដ្ឋាភិបាល បានបើកលំហយ៉ាងទូលាយ ចំពោះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ...
គណបក្សនយោបាយ និងតំណាងនិស្សិតខ្មែរដែលកំពុងសិក្សាក្នុងអឺរ៉ុប បានបង្ហាញសុទិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ និងទស្សនកិច្ចនៅប្រទេសមួយចំនួននៅអឺរ៉ុប គឺពិតជាមានសារសំខាន់និងបង្ហាញពីភាពខ្លាំងរបស់កម្ពុជាសម្រាប់ចលនាការទូត។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ជាកិត្តិយសសម្រាប់ប្រទេសកម្ពុជាដែលឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩...
ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ប្រមាណ ៣ម៉ឺននាក់ ដើម្បីទៅបំពេញបញ្ហាខ្វះគ្រូបង្រៀន។ នេះបើយោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់៣១ ៩៧៨នាក់ ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូបង្រៀន។ ចំនួនត្រូវការគ្រូបង្រៀនទាំងប្រមាណ ៣ម៉ឺននាក់ គឺសម្រាប់គ្រប់កម្រិតសិក្សា ដោយចាប់រាប់ពីមតេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ តាមរបាយកាណ៍របស់ក្រសួងអប់រំបញ្ជាក់លម្អិតថា តម្រូវការគ្រូបង្រៀនច្រើនបំផុតគឺនៅកម្រិតបឋមសិក្សាដែលមានមតេយ្យសិក្សានៅជាមួយ។ កម្រិតថ្នាក់នេះ ត្រូវការគ្រូបង្រៀនបន្ថែមរហូតដល់ជាង...
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងថា មន្រ្តីមានសមត្ថកិច្ចនឹងបន្តកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ និងបង្រ្កាបទំនិញខូចគុណភាព និងទំនិញគេចពន្ធឱ្យកាន់តែសកម្មឡើងថែមទៀត ជាពិសេសលើមុខទំនិញសាច់បង្កកគ្រប់ប្រភេទ ចូលមកកម្ពុជា។ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការទប់ស្កាតអំពើរត់ពន្ធផលិតផលពីសត្វ គឺជាកិច្ចការអាទិភាពរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នេះគឺជាវិធានការមួយ ត្រូវបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ ដែលជាកាតព្វកិច្ចបន្ថែមក្នុងការពង្រឹងការគ្រប់គ្រងនៃការនាំចូល ឬពង្រឹងការគេចបង់ពន្ធលើមុខទំនិញពីសាច់សត្វនេះ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៥កន្លងទៅ...
អាជីវករ និងកូនខ្មែរកាត់ចិន នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ ក្នុងការលក់ដូរគ្រឿងរណ្ដាប់ ឬទំនិញផ្សេងៗ ដូចជានំផ្លែឈើ ផ្កា សម្រាប់សែនពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅឆ្នាំនេះ ដោយពួកគាត់លើកឡើងថា ទំនិញនៅឆ្នាំនេះមានតម្លៃធម្មតា ការលក់ដូរមិនមានការដំឡើងថ្លៃនោះទេ។ អាជីវករនៅផ្សារ ក្រុងសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនេះមានប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន និងវៀតណាម ជាច្រើនបានមកទិញទំនិញ ក៏ដូជាសម្ភារៈ សម្រាប់សែនព្រេនក្នុងពិធីចូលឆ្នាំចិន វៀតណាមហើយតម្លៃទំនិញមិនមានការតម្លើងថ្លៃនោះទេ។ ប៉ុន្ដែក្រុមអាជីវករសង្កេតឃើញថា សន្ទុះចំនួនអ្នកមកទិញមានការធ្លាក់ចុះបន្ដិចបន្ទួច បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ។...
រាជរដ្ឋាភិបាលលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៦។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅ ខេត្តសៀមរាប ដែលគោលបំណងផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប...
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ខណៈតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នៅទូទាំងខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនៅតាមគោលដៅទេសចរណ៍ជាប់ប្រភពទឹកគឺល្អមែនទែនសម្រាប់ការងូតទឹកលេងកម្សាន្តនារដូវកាលនេះ។ សូមរំលឹកថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយកម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ចុះណែនាំការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់ឱ្យបានរៀបរយដើម្បីធានាថាភ្ញៀវដែលបានមកលេងកម្សាន្តមានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ។ សូមជម្រាបថា...